23/01/2019 10:29 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជុំជាមួយ ថ្នាក់ដឹកនាំនិងអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មាន


 ទិដ្ឋភាពនៃជំនួបនេះ

 ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរឯកស័ក២០១៩ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៩ នៅ​​អគាររដ្ឋសភា ​ប្រធានរដ្ឋសភាវៀតណាមលោកស្រី ​Nguyen Thi Kim Ngan បានអញ្ជើ​ញជួប​ជុំជាមួយ​ថ្នាក់​ដឹក​នាំ​និងអ្នកសារព័ត៌មាន នៃស្ថា​ប័នសារព័ត៌មាននានា ​ដែលកំពុង​ចូលរួមផ្សព្វ​ផ្សាយ​និង​ឃោសនា​អំពី​សកម្មភាព​​របស់រដ្ឋសភា។

អញ្ជើញថ្លែងនៅជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖ “នាពេល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ស្ដីពីសកម្មភាពនីតិបញ្ញាត្តិ​របស់រដ្ឋសភា ​អ្នក សារព័ត៌មាន​ម្នាក់ៗ​ត្រូវ​យល់​ដឹងយ៉ាង​ជ្រាល​ជ្រៅអំពី​ខ្លឹម​សារនៃគោលនយោបាយក្នុងគម្រោ​ងច្បាប់នោះ។ ប្រសិនបើខ្វះការសិក្សាស្រា​វជ្រាវ ការវិភាគ​អោយបាន​ជ្រាល​​ជ្រៅ​ទេ គឺវាពិតជាពិបាកណាស់ដើ​ម្បីអាចឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូ​វនូវខ្លឹមសារនៃ គម្រោង​ច្បាប់។​ សារព័ត៌មានត្រូវជាទីក​ន្លែងផ្គត់ផ្គង់ចំណេះដឹងគួរអោយ​ទុក​ចិត្ត និងគ្រប់គ្រាន់សម្រា​ប់ប្រជា​ជន អំពីខ្លឹម​សារនៃ​គោលនយោបាយនិងច្បា​ប់ដែល ជិតបានចេញផ្សាយ”​។
​ 
​លោក​ស្រីប្រធានរដ្ឋសភាក៏បានចាត់ទុកថា កត្តាសំខាន់បំផុតដើម្បីពង្រីក តួនាទី​នៃសារព័ត៌​មាន​ក្នុង​ការបង្កើត​ឡើងមតិឯកឆ័ន្ទក្នុងសង្គមនោះគឺ​ សារ​ព័ត៌មានត្រូវ​ទទួលបានទំ​នុកទុកចិត្តរបស់ប្រជាជ​ន។ ត្រឹម​តែពេល​ណាដែ​ល សារព័ត៌មានបង្កើតឡើងជំនឿទុក​ចិត្តដ៏រឹងមាំចំពោះប្រជាជន គឺកា​រតវ៉ាប្រ​ឆាំង នឹងល្បិច​កលមូល​បង្កាច់ក្នុង​សង្គមឬនៅលើបណ្ដាញសង្គម ទើបព​ង្រីកបាននូវ ប្រសិទ្ធភាពប៉ុណ្ណោះ​។ ប្រការ​នោះទាម​ទារអោយ​ស្ថាប័ន​សារព័ត៌មានទាំងអស់ ចាំបាច់​ត្រូវបន្តពង្រីកស្មារតីទទួល​ខុសត្រូវ លើក​កំពស់​សមត្ថភាព​វិជ្ជាជីវៈ ​ដើម្បីលើកកំពស់គុណភាពព័ត៌​មាន៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ