ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសម
មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei (រូបថតៈPresstv.ir )
នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួម ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីក្រុងតេហ៉េរ៉ង់មកដល់ទី ក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់។ មុន នោះ នៅក្នុងការជួបសម្តែងការគួរសមជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khmenei នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ប្រធានរដ្ឋលោក Truong Tan Sang បានអះអាងថាវៀតណាម ត្រៀមជាស្រេចចែករំលែកបទពិសោធន៍ អំពីការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍ របស់ខ្លួនជាមួយអ៊ីរ៉ង់ និងមានបំណងសហប្រត្តិបត្តិការជិតស្និទ្ធថែមទៀតជាមួយ អ៊ីរ៉ង់។ លោក Truong Tan Sang បានស្នើឲ្យអ៊ីរ៉ង់បន្តចាត់ទុកវៀតណាម ជាដៃគូរ មានសក្តានុភាពក្នុងគោលនយោបាយ “ងាក់ទៅទិសខាងកើតរបស់ខ្លួន”។ លោក Truong Tan Sang បានសម្តែងក្តីសង្ឃឹមថា ដោយតួនាទី និងកិត្យានុភាពរបស់ខ្លួន មេដឹកនាំកំពូល Ali Khamenei នឹងរួមចំណែកយ៉ាងសកម្ម ចូលក្នុងការជម្រុញ ថែមទៀតកិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណី រវាងវៀតណាមនិងអ៊ីរ៉ង់ ដើម្បី ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សា លើបញ្ហាជាច្រើនទៀតទាក់ទិនទៅនឹងប្រទេសទាំងពីរ តំបន់និងពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម