ព័ត៌មាន

ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសមមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei


ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសម
មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei (រូបថតៈPresstv.ir )

នាថ្ងៃទី១៥ ខែ​មិនា ឆ្នាំ​២០១៦ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang រួម ជាមួយ​គណៈប្រតិ​ភូជាន់​ខ្ពស់​វៀត​ណាម បានចាកចេញពីក្រុងតេហ៉េរ៉ង់មកដល់​ទី ក្រុង​ហាណូ​យ​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ប្រទេស​អ៊ីរ៉ង់។ មុន នោះ នៅក្នុងការជួបសម្តែងការគួរសមជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ Ali​ Khmenei នាថ្ងៃទី១៥ ខែ​មិនា ឆ្នាំ២០១៦ ប្រធានរដ្ឋលោក Truong Tan Sang បានអះអាងថា​វៀត​ណាម ត្រៀម​ជាស្រេច​ចែក​រំលែក​បទ​ពិសោធន៍​ អំពីការធ្វើសមាហរ​ណកម្ម​និង​ការអភិវឌ្ឍន៍ របស់ខ្លួនជាមួយ​អ៊ីរ៉ង់ និង​មាន​បំណង​សហប្រត្តិបត្តិការ​ជិត​ស្និទ្ធ​ថែមទៀ​តជាមួយ​ អ៊ីរ៉ង់។ លោក Truong Tan Sang បានស្នើឲ្យអ៊ីរ៉ង់បន្តចាត់ទុក​វៀតណាម ជាដៃគូ​រ មាន​សក្តានុ​ភាព​ក្នុង​គោលន​យោបាយ “ងាក់ទៅទិសខាង​កើតរបស់ខ្លួន”។ លោក Truong Tan Sang បានសម្តែង​ក្តីសង្ឃឹម​ថា ដោយ​តួនា​ទី​ និងកិត្យានុភាពរបស់​ខ្លួន មេដឹកនាំកំពូល Ali Khamenei នឹងរួមចំណែកយ៉ាង​សកម្ម ចូលក្នុង​ការ​ជម្រុញ ថែម​ទៀត​កិច្ចសហប្រតិបត្តិការមិត្តភាព​ប្រពៃណី រវាង​វៀតណាម​និង​អ៊ីរ៉ង់ ដើម្បី ផល​ប្រយោជន៍​ជាក់ស្តែង​របស់​ប្រជាជន​ នៃប្រទេសទាំង​ពីរ។ ក្នុងជំនួបនេះ ថ្នាក់​ដឹកនាំទាំងពីររូបក៏បានពិភាក្សា​ លើបញ្ហាជាច្រើនទៀត​ទាក់ទិន​ទៅនឹង​ប្រទេស​ទាំងពីរ តំបន់និងពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top