29/12/2019 15:33 GMT+7 Email Print Like 0

បំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២០

នាព្រឹកថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ ពិធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២០ និងធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីនិងពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២០។
 


ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh អញ្ជើញក្នុងពិធី

ថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh បានមានប្រសាសន៍ថា៖ ឆ្នាំ ២០២០ គឺជាឆ្នាំដំបូងដែលប្រទេសជាតិ  អនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនិងផលវិបាកនៃគ្រឿងស្រវឹង។ ហេតុដូច្នេះ រដ្ឋាភិបាលបានដឹកនាំការអនុវត្តឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២០ ដោយប្រធានបទ “ប្រសិនបើផឹកស្រាបៀរ សូមកុំបើកបរ” ដោយមានគោលដៅកាត់បន្ថយ ៥-១០% នៃករណីការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

យោងតាមលោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh៖ ក្នុងឱកាសបុណ្យតេតខាងមុខ ស្ថាប័នមានសមត្ថកិច្ច ត្រូវជំរុញការឃោសនានិងផ្សព្វផ្សាយការអប់រំច្បាប់ស្តីពី សណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ ការកសាងវប្បធម៌ចរាចរណ៍សុវត្ថិភាពដែលក្នុងនោះផ្តោតការយកចិត្តទុកដាក់លើច្បាប់ប្រយុទ្ធប្រឆាំងនឹងផលវិបាកបណ្តាលឡើងដោយស្រាបៀរ។ ម៉្យាងវិញទៀត អង្គភាពជំរុញការគ្រប់គ្រងគុណភាព ការងារវិនិយោគ កែលម្អនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសធានានូវហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ មានសុវត្ថិភាពសម្រាប់ប្រជាជនសម្រាប់ទទួលបុណ្យនិទាឃរដូវដែលកំពុងខិតមកជិតដល់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ