05/09/2021 12:44 GMT+7 Email Print Like 0

បិទ Army Games ២០២១ នៅវៀតណាម៖ ក្រុមវៀតណាមឈ្នះមេដាយមាស ១ គ្រឿង និងប្រាក់ ១ គ្រឿង

រូបថត៖  qdnd.vn


នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ ពិធីបិទមហោស្រពកីឡាយោធា អន្តរ ជាតិ (Army Games ២០២១) នៅវៀតណាម បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិ លេខ ៤ នៃទីក្រុងហាណូយ។ បន្ទាប់ពីការប្រកួតអស់រយៈពេល ៤ ថ្ងៃ ការប្រកួតប្រជែង “តំបន់គ្រោះថ្នាក់” និង“ អ្នកបាញ់ស៊ីប” ក្នុងក្របខ័ណ្ឌនៃមហោស្រពយោធា អន្តរជាតិ ២០២១ បានបញ្ចប់។

គណៈរៀបចំបានប្រគល់ពានរង្វាន់និងមេដាយមាសនៃការប្រកួត “អ្នកបាញ់ស៊ីប” ដល់ក្រុម វៀតណាម មេដាយប្រាក់ជូនក្រុមអ៊ូបេគីស្ថាននិងមេដាយសំរិទ្ធដល់ក្រុមរុស្ស៊ី។ គណៈរៀបចំការប្រកួតក៏បានប្រគល់ពានរង្វាន់និងមេដាយមាសនៃការប្រកួត “តំបន់គ្រោះថ្នាក់” ដល់ក្រុមរុស្ស៊ី ប្រគល់មេដាយប្រាក់ដល់ក្រុមវៀតណាមនិងប្រគល់មេដាយសំរិទ្ធដល់ក្រុមបេឡារុស្ស។

ថ្លែងមតិនៅទីនេះឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មាធិការរៀបចំបានសង្កត់ធ្ងន់ថាជោគជ័យនៃមហោស្រពកីឡាគឺជានិមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាពទំនុកចិត្តនិងស្មារតីសាមគ្គីភាពជំនះរាល់ការលំបាក បំពេញរាល់ភារកិច្ច និងបង្ហាញយ៉ាងច្បាស់អំពីប្រពៃណីល្អរបស់កងទ័ពនៃបណ្តាប្រទេស។ ថ្វីត្បិតតែ នេះជាលើកដំបូងដែលក្រសួងការពារជាតិវៀតណាមរៀបចំព្រឹត្តិការណ៍នេះ ហើយដោយប្រឈមមុខនឹងការលំបាកជាច្រើនក្តី ប៉ុន្តែមកដល់ពេលនេះ ការប្រកួតបានប្រព្រឹត្តទៅតាមការគ្រោងទុក ត្រឹមត្រូវ ធានាបានសុវត្ថិភាពដាច់ខាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ