• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បារាំងមានគម្រោងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកឡើងវិញ

 នៅថ្ងៃទី ២៩ ខែតុលា អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attalបានឲ្យដឹងថា បារាំងមានគម្រោងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកឡើងវិញ បន្ទាប់ពីភាពតានតឹងការទូតជុំវិញកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS) ក្នុងបរិបទដែលទីក្រុងប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនបានចូលរួមដោះស្រាយបញ្ហាពិភពលោកសំខាន់ៗ ជាច្រើន។

ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ BFM លោក Gabriel Attal បានបញ្ជាក់ថា អ្វីដែលចាំបាច់នៅពេលនេះ គឺត្រូវចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអាមេរិកឡើងវិញ ពីព្រោះប្រទេសទាំងពីរបានចូលរួមដោះស្រាយបញ្ហាដែលមានសារៈសំខាន់សម្រាប់ភពផែនដី ដូចជាអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់ Sahel ជាដើម។ លោក Gabriel បានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវស្តារឡើងវិញនូវទំនុកចិត្តដែលបែកបាក់ដោយសារតែការខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀង AUKUS ហើយបានចាត់ទុកថា នេះជាដំណើរការដ៏វែងឆ្ងាយនិងលំបាកលំបិន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបិទសន្និសីទសារព័ត៌មានជាតិឆ្នាំ២០២៦

ពិធីបិទសន្និសីទសារព័ត៌មានជាតិឆ្នាំ២០២៦

បន្ទាប់ពីបានប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ នៅទីក្រុងហៃផុង (១៩-២១ មិថុនា) សន្និសីទសារព័ត៌មានជាតិឆ្នាំ២០២៦ ដែលមានប្រធានបទសំខាន់គឺ "សារព័ត៌មានវៀតណាម - ស្មោះត្រង់ ច្នៃប្រឌិត មានទំនួលខុស្រូវ ក្នុងយុគសម័យថ្មី" បានបិទបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃទី២១ ខែមិថុនា។

Top