• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាញផ្សព្វផ្បាយឆ្ពោះទៅគោលដៅ ដល់ឆ្នាំ ២០៣០ ជំងឺ AIDS នឹងលេងមានវត្តមាននៅវៀតណាម


ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn)
 

នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០ សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់​លើសេចក្តី​ព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបង្ការ និង​ទប់ស្កាត់ការឆ្លងវីរុសបង្កឱ្យមានរោគសញ្ញាចុះខ្សោយនៃប្រព័ន្ធភាពស៊ាំចំពោះអ្នកផ្ទុកជំងឺ (HIV/AIDS)។

ស្ដីពីខ្លឹមសារជាមូលដ្ឋាន  សេចក្តីព្រាងច្បាប់បានផ្អែកលើគោលការណ៍ចំនួន ២ រួមមាន៖ ពង្រឹងការទទួលបានព័ត៌មានសម្រាប់អ្នកផ្ទុក  HIV និងធានាសិទ្ធិទទួលសេវាកម្មបង្ការ ទប់ស្កាត់ HIV/AIDS សម្រាប់មនុស្សគ្រប់រូប។
 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបាត់ទុកថា ដើម្បីសម្រេចឲ្យបានគោលដៅ ដល់ឆ្នាំ ២០៣០ ជំងឺ AIDS នឹងលេងមានវត្តមាននៅវៀតណាមនោះ គឺការងារផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ និងការព្យាបាលជំងឺត្រូវបានយកចិត្តទុកដាកថែមទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សហគ្រាស FDI នៅទីក្រុងហូជីមិញកើនឡើង ៤១% បន្ទាប់ពីរយៈពេល ៥ ឆ្នាំ

សហគ្រាស FDI នៅទីក្រុងហូជីមិញកើនឡើង ៤១% បន្ទាប់ពីរយៈពេល ៥ ឆ្នាំ

ចំនួនសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) នៅទីក្រុងហូជីមិញបានកើនឡើង ៤១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងចំណោមវិស័យអាជីវកម្មទាំងអស់។ នេះគឺជាលទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០២៦ ដែលបានប្រកាសនាថ្ងៃទី ៣០ ខែកក្កដា។

Top