ព័ត៌មាន

បណ្ដាញផ្សព្វផ្បាយឆ្ពោះទៅគោលដៅ ដល់ឆ្នាំ ២០៣០ ជំងឺ AIDS នឹងលេងមានវត្តមាននៅវៀតណាម


ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn)
 

នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០ សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់​លើសេចក្តី​ព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបង្ការ និង​ទប់ស្កាត់ការឆ្លងវីរុសបង្កឱ្យមានរោគសញ្ញាចុះខ្សោយនៃប្រព័ន្ធភាពស៊ាំចំពោះអ្នកផ្ទុកជំងឺ (HIV/AIDS)។

ស្ដីពីខ្លឹមសារជាមូលដ្ឋាន  សេចក្តីព្រាងច្បាប់បានផ្អែកលើគោលការណ៍ចំនួន ២ រួមមាន៖ ពង្រឹងការទទួលបានព័ត៌មានសម្រាប់អ្នកផ្ទុក  HIV និងធានាសិទ្ធិទទួលសេវាកម្មបង្ការ ទប់ស្កាត់ HIV/AIDS សម្រាប់មនុស្សគ្រប់រូប។
 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបាត់ទុកថា ដើម្បីសម្រេចឲ្យបានគោលដៅ ដល់ឆ្នាំ ២០៣០ ជំងឺ AIDS នឹងលេងមានវត្តមាននៅវៀតណាមនោះ គឺការងារផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ និងការព្យាបាលជំងឺត្រូវបានយកចិត្តទុកដាកថែមទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top