23/03/2019 12:35 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នរបស់រដ្ឋសភាវៀតណាម - កម្ពុជា


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)
 

 នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ លោក Nguyen Van Giau ប្រធាន​គណកម្ម​ការកិច្ច​ការ​បរទេស​នៃរដ្ឋសភាវៀតណាមបានជួបធ្វើការជាមួយលោក ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិ​ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ​នៃរដ្ឋសភកម្ពុជា។​
 
អញ្ជើញ​ថ្លែងនៅទីនេះ លោក  Nguyen Van Giau បានសម្តែង​ក្តីសប្បាយ​រីករាយ​អំពី​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ដ៏ល្អ​ប្រសើររវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋ សភានិ​ងព្រឹទ្ធសភាកម្ពុជា ព្រមទាំង​អបអរសាទ​រ​ចំពោះរដ្ឋ​សភា​កម្ពុជា​ ដែលបានរៀបចំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៧ នៅ សៀមរាបប្រកដោយជោគជ័យ។ ដោយ​អះអាង​ថា រដ្ឋសភាវៀតណាមជានិច្ចកាលគោរព គាំទ្រការបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​កិច្ច​សហប្រ​តិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរនោះ លោក Nguyen Van Giau បាន​សង្កត់​ធ្ងន់​ថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តជំរុញការបើកទូលាយ និងការលើក​កម្ព​ស់​ប្រសិទ្ធភាព​សហប្រតិ​បត្តិការ​ នៅបណ្ដាវេទិកាអន្តរសភា​តំបន់ និងអន្តរជាតិ ដើ​ម្បីផលប្រ​យោជន៍​របស់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ និងសន្តិភាពស្ថិរភាពកិ​ច្ចសហប្រតិបត្តិការនិងការអភិវ​ឌ្ឍនៅ តំបន់​ក៏ដូច​ជា​នៅលើ​ពិភព​លោក​ផង​ដែរ​។​

ចំណែក​ឯ លោក ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌​មាន​ នៃរដ្ឋសភាកម្ពុជាបានឲ្យដឹ​ងថា រដ្ឋសភាកម្ពុជា​មានគោល​បំណង​ចង់​បន្តមាន​ឱកាស​សិក្សារៀន​សូត្របទ​ពិសោធន៍រៀ​បចំបណ្ដាព្រឹត្តិការណ៍ធំៗរបស់​វៀតណាម ហើយជានិច្ចកាល​គាំទ្រគោល​ជំហរ​របស់​វៀត​ណាម នៅបណ្ដាវេទិ​កាស្ដីពីរដ្ឋសភា ដូចជាវេទិកា​អន្តរសភាអាស៊ី - ប៉ាស៊ីហ្វិក (AP​PF) ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ