
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (ខាងឆ្វេង) ទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ qdnd.vn)
បន្ទាប់ពីដំណើរទស្សនកិច្ចចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) លើកទី១១និងសន្និសីទ ADMM+ លើកទី៤នោះ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារប្រទេស បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីន តាមសេចក្ដីអញ្ជើញរបស់សមភាគីប្រទេសម្ចាស់ផ្ទះលោក Delfin Lorenzana។
ក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្រ្តីលោក Ngo Xuan Lich និងគណៈប្រតិភូវៀតណាម នារសៀលថ្ងៃទី២៥ តុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចាត់ទុកថា កិច្ច សហប្រតិបតិ្តការក្នុងវិស័យការពារជាតិរវាងប្រទេសទាំង២ នាពេលកន្លងទៅ ទទួលបានលទ្ធផលសកម្មជាច្រើន ហើយជាសសរមួយក្នុងចំណោមសសរទ្រូង នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២។
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋមន្រ្តីលោក Ngo Xuan Lich បានជួបចរចាជាមួយរដ្ឋ មន្រ្តីការពារជាតិហ្វីលីពីនលោក Delfin Lorenzana។ នៅទីនេះ ភាគីទាំង២ បានឯកភាពលើការជំរុញកិច្ចសហប្រតិបតិ្តការ ក្នុងការស្រាវជ្រាវ និងធ្វើផលិតកម្មក្នុងវិស័យឧស្សាហកម្មការពារជាតិ៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម