• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នូវែលហ្សេឡង់មានបំណងបើកទូលាយ និងពង្រីកទំនាក់ទំនងជាមួយវៀតណាម


នូវែលហ្សេឡង់មានបំណងបើកទូលាយ និងពង្រីកទំនាក់ទំនងជាមួយវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅនូវែលហ្សេឡង់ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ធ្នូ ឆ្នាំ២០១៧ នោះ នាព្រឹកថ្ងៃទី ៥ ខែធ្នូ គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយប្រធានគណៈ​កម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិ លោក Tran Thanh Man បានអញ្ជើញទៅជួបសម្ដែងការគួរសមប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក Trevor Mallard នៅ រដ្ឋធានី Wellington។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Thanh Man បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ដើម្បីនូវែលហ្សេឡង់សម្រេចឲ្យ​បានល្អនូវតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០២១។ លោក Tran Thanh Man បានស្នើឲ្យរដ្ឋសភា រដ្ឋាភិបាលនូវែលហ្សេឡង់បន្តជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់ ហើយគាំទ្រការរក្សាវប្បធម៌ និងភាសាវៀតណាមក្នុងសហគមជនវៀតណាមនៅនូវែលហ្សេឡង់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top