14/10/2020 14:35 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ដល់ឆ្នាំ២០២៥ ទីក្រុង Hai Phong ត្រូវមានឋានៈសំខាន់នៅអាស៊ីអាគ្នេយ៍


អ្នកបោះឆ្នោតនៅទីក្រុង Hai Phong ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ (រូបថត៖ VGP) 
 

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការិ យាល័យនយោបាយបានចេញ សេចក្ដីសម្រេចចិត្តលេខ៤៥ស្ដីពីការអភិវឌ្ឍទីក្រុង Hai Phong។

តាមនោះ ដល់ឆ្នាំ២០២៥ Hai Phong ត្រូវមានឋានៈសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“ទីក្រុងទទួលបានកំណើននៅកម្រិតខ្ពស់បំផុត ហើយអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធយ៉ាងខ្លាំងក្លាបំផុតក្នុងទូទាំងប្រទេស។ ក្នុងអាណត្តិកន្លងទៅ ទីក្រុងបានកសាងស្ពានចំនួន៤៦ ផ្លូវគមនាគមន៍រាប់រយគីឡូម៉ែត្រ ហើយ ជាពិសេសគឺអភិវឌ្ឍរោងចក្រនិងសំណង់ជាច្រើនដោយដើមទុនក្នុងប្រទេសនិងដើមទុនបរទេសផងដែរ។ សេដ្ឋកិច្ចនៃទីក្រុង Hai Phong មានការ អភិវឌ្ឍគ្រប់ជ្រុងជ្រោយគួរឲ្យកត់សម្គាល់។ ការប្រមូលថវិកាសម្រេចបាន កម្រិតខ្ពស់បំផុតតាំងពីមុនមក។ ទីក្រុងមានការផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយ ថ្ងៃ។ ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុង អាណត្តិខាងមុខនេះ។ អាចនិយាយបានថា រូបភាពនៃទីក្រុង Hai Phong ដ៏រីកចម្រើននោះ គឺជារូបភាពដ៏ស្អាតក្នុងអាណត្តិមួយដ៏ពោរពេញទៅដោយ ការលំបាករបស់ប្រទេសជាតិនិងទីក្រុង ហើយបង្ហាញពីការខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្លារបស់ប្រជាជនទីក្រុងក្រោមការដឹកនាំរបស់បក្ស”។

ស្ដីពីភារកិច្ចបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 រួមជាមួយការ អភិវឌ្ឍសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ការអនុវត្តគោលដៅទាំងពីរនេះកំពុងទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែ ប្រជាជនលើទូទាំងប្រទេសមិនអាចអត្តនោម័តបានឡើយ។ ទំហំនាំចេញ-នាំចូលរបស់វៀតណាមសុទ្ធតែកើនឡើង ហើយនេះជាលើកដំបូងដែល វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មជាង១៧ពាន់លានដុល្លាអាមេរិក។ នាពេលខាងមុខ រដ្ឋាភិបាលនឹងមានដំណើរការបើកទ្វារយ៉ាងតឹងរឹងដើម្បី ទប់ស្កាត់ការរីករាលដាលជម្ងឺ Covid-19 ពីខាងក្រៅចូលមកវៀតណាម។

ស្ដីពីកិច្ចការពារអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស លោក នាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមនឹងស្ថាបនាសមុទ្រខាងកើតប្រកប ដោយសន្តិភាព សេរីភាពខាងនាវាចរណ៍ អាកាស ចរណ៍ ព្រមទាំងអនុវត្ត ច្បាប់អន្តរជាតិយ៉ាងល្អប្រពៃ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ