19/04/2019 08:10 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចជាផ្លូវ​ការនៅប្រទេសរូម៉ានី​និង​សាធារណរដ្ឋឆែក។


 ទិដ្ឋភាពនៃពិធីជូនដំណើរលោកនាយករដ្ឋមន្ត្រីនិងលោកជំទាវ រួមទាំងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel នៃក្រុង Praha (រូបថត:TTXVN)
 

 នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោក​ជំទាវរួ​ម​ទាំង​គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយ​ជោគជ័យ​នូវ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការនៅប្រទេសរូម៉ានីចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសានិងសាធារណរដ្ឋឆែកពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨​ ខែមេសា។
 
ជោគជ័យដ៏​សំខាន់ក្នុង​ដំណើរទស្សនកិច្ច​ជាផ្លូវការទៅ​កាន់​រូម៉ានី​និង​សាធារណរដ្ឋ​ឆែក​របស់​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម មិនត្រឹមតែ​រួម​ចំណែក​​​ពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃ​ណីដ៏ល្អប្រសើររ​វាងវៀតណាមជាមួយប​ណ្តាប្រទេស​មិត្តភក្តិ​នៅអ៊ឺ​រ៉ុបខាង​កើត និង រឹតប​ន្តឹងទំនាក់​ទំនងសហ​ប្រតិបត្តិការ​ឱ្យបានទូលំ​ទូលាយ​ថែមទៀត​ប៉ុណ្ណោះទេ​ ថែម​ទាំង​ទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីរូម៉ានីនិងសាធារ​ណរដ្ឋឆែក ដើម្បីជំរុញការចុះហ​ត្ថ លេខានិ​ង​កា​រ​ផ្តល់​សច្ចា​ប័ន​លើកិ​ច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ទៀតផង ដើម្បីបើកឱកាស សហប្រតិបត្តិការថ្មីរវាងវៀតណាមនិង EU ជានិយាយរួម ជាពិសេស​ជាមួយ​រ៉ូម៉ានីនិង​សាធារណរដ្ឋឆែកនិយាយដោយឡែក​ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ