04/03/2019 09:33 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបជុំជាមួយអាជីវករនារីឆ្នើមៗ


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) ប្រធាន VCCI លោក Vu Tien Loc ថតរូបជាមួយបណ្ដាអាជីវករនារីក្នុងជំនួបនេះ (រូបថត៖ VGP)
 

 បណ្ដាអាជីវករនារីត្រូវការមានឆន្ទៈដ៏ខ្លាំងក្លាថែមទៀត ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ទំនើបៗ ក៏ដូចជា ធ្វើសមាហរណកម្មអន្តរជាតិអោយកា​ន់តែល្អ​ថែមទៀត​ផង​ដែរ។
 
នាថ្ងៃ​ទី២ ខែមីនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​​ជួបសំណេះសំ​ណាលជាមួយបណ្ដាអាជីវករ នា​រីឆ្នើមៗ ដែលជាសមាជិកក្រុមប្រឹ​ក្សាអាជីវករ​នារី វៀត​ណាម​ ក្នុង​ឱកាសទិវា នារីអន្តរជាតិថ្ងៃទី​៨ ​ខែមីនា។

​លោក​នាយករដ្ឋមន្រ្តី​បានស្នើអោយអាជីវករនារី​បន្ត រួមចំណែក​ប្រកបដោយ​ប្រសិទ្ធភាព​ទៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គមក្នុងឆ្នាំ២០១៩។ ​តាមលោក ចាត់ទុក​ថា បណ្ដាអាជីវករ​នារីត្រូវ​ការមាន​ឆន្ទៈដ៏ខ្លាំង​ក្លាថែ​មទៀត​ ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែ​ង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិ​ទ្យាទំនើបៗ ក៏​ដូច​ជា ធ្វើ​សមាហរណកម្ម​អន្តរជាតិអោយកាន់​តែល្អថែមទៀត​ផងដែរ។ នាយករដ្ឋមន្រ្តី​ លោក Nguyen Xuan Phuc មាន​គោល​​បំណងថា ក្រុមប្រឹក្សាអាជីវករ​នារីវៀត ណាមនឹងបន្តលើកកំព​ស់ប្រសិទ្ធភាពសកម្ម​ភាព ហើយ​ជួយ​ឧបត្ថម្ភ​​គាំទ្រអាជីវករ​នារី៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ