ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយប្រតិបត្តិនិងជាស្ថាបនិក WEF លោក Klaus Schwab និងអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការសាងសង់គម្រោងផ្តួចផ្តើមកាកសំណល់ប្លាស្ទិក ( រូបថត: TTXVN)
នៅខាងក្រៅសន្និសីទ WEF Davos 2019 ដែលកំពុងបានប្រារព្ធធ្វើឡើងនៅប្រទេសស្វ៊ីស នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជួបពិភាក្សានិងចូលរួមជំនួបសន្ទនារ វាងថ្នាក់ដឹកនាំជាន់ខ្ពស់ (IGWEL) ក្រោមប្រធានបទ “ពិភពលោកក្នុងយុគសម័យ សកលភាវូបនីយកម្ម ៤.០”។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានប្រតិបត្តិនិងស្ថាបនិក WEF លោកសាស្ត្រាចារ្យ Klaus Schwab និងបានអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការ សាងសង់មជ្ឈមណ្ឌលបដិវត្តន៍បច្ចេកវិទ្យា ៤.០ និងលិខិតស្នើអំពីការបង្កើតគំនិតផ្តួចផ្តើមកាកសំណល់ប្លាស្ទិច។
ក្នុងជំនួបជាមួយព្រះមហាត្សត្រិយានីហូឡង់ Maxima បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍ និងជាជំនាញការមានកិត្យានុភាព របស់អង្គការសហប្រជាជាតិលើវិស័យមីក្រូ ហិរញ្ញវត្ថុ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀត ណាម កំពុងផ្តោតការយកចិត្តទុកដាក់លើការកសាងយុទ្ធសាស្ត្រជាតិ អំពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។ នេះជាគ្រឹះស្ថានដ៏សំខាន់មួយសម្រាប់វៀតណាម ក្នុងការសម្រេចបាននូវគោលដៅអំពីហិរញ្ញវត្ថុគ្រប់ជ្រុងគ្រោយនិយាយដោយឡែកនិងគោលដៅរួមនៃការអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបទទួលជួបជាមួយ ប្រធាននៃតំបន់រដ្ឋបាលពិសេសហុងកុងលោកស្រី Carrie Lam លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសខ្នាតធំរបស់ហុងកុង (ចិន)ដើម្បីបើកទូលាយការវិនិយោគទុនចូលមកវៀតណាម ជាពិសេសនៅក្នុងវិស័យដឹកជញ្ចូន កសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សំណង់ គ្រឿងបន្លាស់អេឡិចត្រូនិច ឧស្សាហកម្មឧបត្ថម្ភជាដើម។
តាម VOV5 - វិទ្យុសំឡេងវៀតណាម