ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយប្រតិបត្តិនិងជាស្ថាបនិក  ​WEF លោក Klaus Schwab និង​អញ្ជើញជាសាក្សីពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីពីការសាងសង់​គម្រោង​ផ្តួចផ្តើម​កាក​សំណល់​ប្លាស្ទិក ( រូបថត: TTXVN)​

 នៅខាងក្រៅសន្និសីទ WEF Davos  2019 ដែលកំពុងបានប្រារព្ធធ្វើឡើងនៅប្រទេសស្វ៊ីស នាថ្ងៃទី២៤ ខែមករា ឆ្នាំ​​​២០១៩ តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជួប​ពិភាក្សា​និង​ចូលរួមជំនួបសន្ទនារ វាងថ្នាក់ដឹក​នាំជាន់ខ្ពស់ (IGWEL) ក្រោមប្រធានប​ទ “ពិភពលោក​ក្នុង​យុគ​សម័យ​ សកលភា​វូបនីយកម្ម ៤.០”។ 
 
នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនា​ជាមួយ​ប្រធាន​ប្រតិបត្តិ​និង​ស្ថាបនិក​ WEF លោកសាស្ត្រាចារ្យ Klaus Schwab និងបាន​អញ្ជើញជាសាក្សីពិធីចុះហត្ថ​លេខាលើកិច្ចព្រ​មព្រៀង​សហប្រតិបត្តិ​ការស្តីពី​ការ សាងសង់មជ្ឈមណ្ឌលប​ដិវត្តន៍បច្ចេក​វិទ្យា​ ៤.០ និង​លិខិត​ស្នើអំពី​ការបង្កើត​គំនិត​ផ្តួច​ផ្តើមកាក​សំណល់​ប្លាស្ទិច។
 
ក្នុងជំនួប​ជាមួយព្រះមហាត្សត្រិយានីហូឡង់  Maxima បេសកជន​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ ទទួលបន្ទុកហិរញ្ញវត្ថុ​​គ្រប់ជ្រុងជ្រោយ​សម្រាប់ការអភិវឌ្ឍ​ និង​ជាជំនាញ​ការមានកិត្យានុភាព របស់អង្គ​ការសហ​ប្រជាជាតិ​លើវិស័យ​មីក្រូ ហិរញ្ញវត្ថុ នាយករដ្ឋមន្រ្តីវៀត​ណាម​លោក Nguyen Xuan Phuc បានអះអាង​ថា វៀត​ ណាម កំពុងផ្តោតការយកចិត្តទុ​កដាក់លើការកសាងយុ​ទ្ធសាស្ត្រជា​តិ អំពីហិរញ្ញវត្ថុ​គ្រប់ជ្រុង​ជ្រោយ​។ នេះជាគ្រឹះស្ថានដ៏សំខាន់មួ​យសម្រាប់វៀតណាម ក្នុង​ការ​​សម្រេច​បាននូវគោល​ដៅអំពី​ហិរញ្ញវត្ថុ​គ្រប់ជ្រុង​គ្រោយ​និយាយដោយឡែកនិងគោលដៅរួ​មនៃការអភិ វ​ឌ្ឍន៍សេដ្ឋកិច្ច​សង្គម​របស់​អង្គការ​សហប្រ​ជាជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​និងការអភិវឌ្ឍប្រកបដោយចីរភា​ព។
 
ក្នុងជំនួបទទួល​ជួបជាមួយ ប្រធាននៃតំបន់រដ្ឋបា​លពិសេសហុងកុងលោកស្រី Carrie Lam​ លោកនាយករដ្ឋម​ន្ត្រីបានអះអាងថា វៀតណាមត្រៀ​មខ្លួនជាស្រេច​ដើម្បីប​ង្កលក្ខណៈ​ងាយស្រួលសម្រាប់​សហគ្រាស​ខ្នាតធំ​របស់ហុង​កុង (ចិន)ដើម្បីបើកទូលាយការវិនិយោគទុនចូលម​កវៀតណាម ជាពិសេសនៅក្នុងវិស័យដឹក​ជញ្ចូន ក​សាងមូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ សំណង់ គ្រឿងប​ន្លាស់អេឡិចត្រូនិច ឧស្សាហកម្មឧបត្ថម្ភ​ជាដើម​។

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top