នាយករដ្ឋមន្ត្រីថ្លែងមតិក្នុងវេទិការ
វេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦ ដោយប្រធានបទ “ដើម្បីវាលសណ្តរទន្លេ Cuu Long មួយរុងរឿង និងសមស្របទៅនឹងបម្រែបម្រួលអាកាសធាតុ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ដោយមានការចូលរូម របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។ ថ្លែងមតិក្នុងវេទិការនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វាលសណ្តរទន្លេ Cuu Long កំពុងឆ្ពោះទៅគោលដៅក្លាយទៅជាតំបន់មួយ មានខឿនសេដ្ឋកិច្ចកសិកម្មឆ្លាតចីរភាព និងមានតម្លៃបន្ថែមខ្ពស់របស់តំបន់អាស៊ីអាគ្នយ៍ ហើយធំជាងនេះគឺទ្វីបអាស៊ីនាពេល អនាគត។ តាមនោះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅដល់ ដំណោះស្រាយអភិវឌ្ឍន៍ទីក្រុង Can Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលផ្សាភ្ជាប់បណ្តាខេត្តភាគខាងលិច ជម្រុញ ការធ្វើសមាហរណកម្មអន្តរជាតិ ចូលក្នុងខ្សែសង្វាក់តម្លៃជាតិ តំបន់និងអន្តរជាតិ។ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងនោះមាន កិច្ចសហប្រតិបត្តិការសំខាន់ជាមួយធនាគាពិភពលោក WB នាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានប្រសាសន៍ថា៖
“ធនាគារពិភពលោក គប្បីបើកទូលាយការផ្តល់ឥណទានអនុគ្រោះតាម ស្តងដាខ្ពស់បំផុត ពេលវេលារំដោះទុនលឿនបំផុត រួមទាំងជួយឧបត្ថម្ភបច្ចេកវិទ្យា និងបទពិសោធន៍ក្នុងការបង្កើនលទ្ធភាពព្យាករណ៍ និងវាយតម្លៃជាដើម។ កសាងបណ្តាញឃ្លាំមើលបម្រែបម្រួលអាកាសធាតុ និងកំពស់ទឹកសមុទ្រឡើង កំណត់ សេណារីយ៉ូអភិវឌ្ឍន៍ ពេញលេញ បណ្តុះបណ្តាលគុណភាពកម្មាភិបាល ទន្ទឹមជាមួយគ្នានោះ ត្រូវអភិវឌ្ឍន៍ នូវកត្តាហេដ្ឋារចនាសម្ព័ន្ធសំដៅកែលំអរឲ្យ បានល្អបំផុតលទ្ធភាពទប់ទល់ ជាមួយបម្រែបម្រួលអាកាសធាតុនិងភារកិច្ចមួយចំនួនសម្រាប់ បណ្តាខេត្តវាលសណ្តរទន្លេ Cuu Long”៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម