15/01/2022 12:19 GMT+7 Email Print Like 0

ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងឈានដល់ ៥,៥% ក្នុងឆ្នាំ ២០២២ នេះ

លោកស្រី Carolyn Turk នាយិការធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម (រូបថត៖TTXVN)


នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ធនាគារពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺរណែត ដើម្បីប្រកាសរបាយការណ៍ “ពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្ថាន ភាពសេដ្ឋកិច្ចវៀតណាម នៅខែមករា ឆ្នាំ ២០២២”។ តាមនោះ  បានព្យាករណ៍ថា សេដ្ឋកិច្ច វៀតណាមនឹងបង្កើនល្បឿននៅឆ្នាំ ២០២២ នេះ ជាមួយនឹងកំណើន GDP ឈានដល់ ៥,៥%។

របាយការណ៍នេះមានចំណងជើងថា “គ្មានពេលវេលាដែលត្រូវខ្ជះខ្ជាយទៀតទេ៖ រាល់បញ្ហាប្រឈមនិងឱកាសសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មបៃតងនៅវៀតណាម”។ តាមនោះ របាយការណ៍បានផ្តល់អនុសាសន៍ថា វៀតណាមគួរតែផ្តល់អាទិភាពដល់វិស័យពាណិជ្ជកម្មបៃតង។

លោកស្រី Carolyn Turk នាយិការធនាគារពិភពលោកប្រចាំប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មនឹងក្លាយជាធាតុផ្សំសំខាន់នៃរបៀបវារៈសកម្មភាពដើម្បីអាកាសធាតុរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ការលើកកម្ពស់ពាណិជ្ជកម្មបៃតងមិនត្រឹមតែជួយវៀតណាមបំពេញការប្តេជ្ញាចិត្តដើម្បីឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិនិងធានាថា ពាណិជ្ជកម្មបន្តក្លាយជាប្រភពចំណូលនិងការងារសំខាន់ៗ។

នៅឆ្នាំ ២០២២ សេដ្ឋកិច្ចនឹងកាន់តែប្រសើរឡើង កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករណ៍ស្ថិតនៅកម្រិត ៥,៥% ហើយប្រសិនបើជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាន សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងងើបឡើងវិញមួយផ្នែកដែរ ដោយសារគោលនយោបាយសារពើពន្ធកាន់តែធូររលុង យ៉ាងហោចណាស់ក្នុងពាក់កណ្តាលដើមឆ្នាំ២០២២នេះជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ