09/10/2020 14:16 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជួយជ្រោមជ្រែងខែធ្វើសកម្មភាព ដើម្បីជនក្រីក្រ


ទិដ្ឋភាពនេះពិធីចលនាជួយជ្រោមជ្រែងខែធ្វើសកម្មភាព ដើម្បីជនក្រីក្រ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ - គណកម្មការចលនា និងគ្រប់គ្រងមូលនិធិ ដើម្បីជនក្រីក្រទីក្រុងហូជីមិញ បានរៀបចំពិធីចលនាជួយជ្រោមជ្រែងខែធ្វើសកម្មភាព ដើម្បីជនក្រីក្រ។
 
ខែធ្វើកម្មភាពដើម្បីជនក្រីក្របានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងសកម្មភាពថែទាំជាក់ស្ដែងមួយចំនួន ដែលប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ សកម្មភាពនេះបានចូលរួមចំណែកអនុវត្តន៍ល្អចលនា “ ប្រជាជនទាំងមូលសាមគ្គីភាព កសាងជនបទថ្មី ទីក្រុងអរិយធម៌” ដែលផ្សារភ្ជាប់ជាមួយនឹងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពឆ្នាំ ២០១៦ - ២០២០ ។ ក្នុងខែធ្វើសកម្មភាពនេះ ទីក្រុងហូជីមិញខិតខំប្រឹងប្រែងរៃអង្គាសទឹកប្រាក់ចំនួន ៤០ ពាន់លានដុង ហើយប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាម គ្រប់ជាន់ថ្នាក់នៅទីក្រុង ខិតខំប្រឹងប្រែងរៃអង្គាសទឹកប្រាក់ចំនួន ៩៦,៨ ពាន់លានដុងតាមគោលដៅ ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ ដើម្បីជួយឧបត្ថម្ភជនក្រីក្រផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ