• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញនិងធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ


ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
 

ពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រព្រឹត្ត​ទៅ​នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ បន្ទាបនោះ ប្រធានរដ្ឋសភាទាំងពីរ​រូបបានដំណើការពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងរដ្ឋ​សភាវៀតណាមនិងឡាវ។ 

ប្រធារដ្ឋសភាទាំងពីររូបក៏បានធ្វើជាកាក្សិលសាក្សី​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភា​វៀតណាមនិងខុទ្ទកាល័យរដ្ឋសភាឡាវ។ មុននោះ គណៈប្រតិភូរដ្ឋសភាឡាវបានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាង្គដំកល់សព គោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។          នាព្រឹកថ្ងៃ​​ទី៦មិនា ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី ​Pany Yathotou ​ នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក​ Nguyen Xuan Phuc បាន​ចាត់ទុក​ថា៖ ដំណើរទស្សនកិច្ចលើកនេះជាព្រឹត្តិការណ៍នយោបាយពិ​សេស​ មាន​​អត្ថន័យ​ដ៏សែនសំខាន់ បង្កើតឡើងកម្លាំងចលករថ្មី ជំរុញនិងធ្វើអោយស៊ីជំរៅថែមទៀត​ទំនាក់ទំនងសាមគ្គីភាព​ពិសេសវៀតណាម-ឡាវ។ 

រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ​ បានវាយ​តំលៃ​ខ្ពស់​ទំនាក់ទំនងរវាងប្រទេសទាំងពីរ​ កាន់​តែ​ស៊ីជំរៅនិងជាក់ស្ដែង នាំមកនូវ​ប្រសិទ្ធភាពខ្ពស់។ លោកស្រីមានគោលបំណងថា៖កិច្ចសហប្រតិបត្តិការជិតស្និទ្ធិ​រវាងរដ្ឋាភិបាលនៃប្រទេសទាំងពិរនឹងជាកម្លាំងចលករសំខាន់ដើម្បីលើកកំពស់​ទំហំពាណិជ្ជកម្មទ្វេ​ភាគី​នាពេលខាងមុខនេះ។ អបអរសាទរវៀតណាម ក្នុងតួនាទីជាប្រទេសម្ជាសផ្ទះ APEC ២០១៧ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ​ បានជឿជាក់ថា៖ វៀតណាមនឹងរៀបចំអោយទទួលបានជោគជ័យព្រឹត្តិការណ៍​​ការទូត​ពិសេសនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top