ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
ពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ បន្ទាបនោះ ប្រធានរដ្ឋសភាទាំងពីររូបបានដំណើការពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងឡាវ។
ប្រធារដ្ឋសភាទាំងពីររូបក៏បានធ្វើជាកាក្សិលសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងខុទ្ទកាល័យរដ្ឋសភាឡាវ។ មុននោះ គណៈប្រតិភូរដ្ឋសភាឡាវបានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាង្គដំកល់សព គោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។ នាព្រឹកថ្ងៃទី៦មិនា ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើកនេះជាព្រឹត្តិការណ៍នយោបាយពិសេស មានអត្ថន័យដ៏សែនសំខាន់ បង្កើតឡើងកម្លាំងចលករថ្មី ជំរុញនិងធ្វើអោយស៊ីជំរៅថែមទៀតទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។
រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានវាយតំលៃខ្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជំរៅនិងជាក់ស្ដែង នាំមកនូវប្រសិទ្ធភាពខ្ពស់។ លោកស្រីមានគោលបំណងថា៖កិច្ចសហប្រតិបត្តិការជិតស្និទ្ធិរវាងរដ្ឋាភិបាលនៃប្រទេសទាំងពិរនឹងជាកម្លាំងចលករសំខាន់ដើម្បីលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខនេះ។ អបអរសាទរវៀតណាម ក្នុងតួនាទីជាប្រទេសម្ជាសផ្ទះ APEC ២០១៧ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានជឿជាក់ថា៖ វៀតណាមនឹងរៀបចំអោយទទួលបានជោគជ័យព្រឹត្តិការណ៍ការទូតពិសេសនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម