• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២១ ការនាំចេញ និងនាំចូលរបស់វៀតណាមនឹងបង្កើតកំណត់ត្រាថ្មីលើសពី ៦០០ ពាន់លានដុល្លារអាមេរិក

នេះគឺជាលើកដំបូងហើយដែលតម្លៃប្រាក់នាំចេញនាំចូលអាចលើសពី ៦០០ ពាន់លានដូល្លារអាមេរិក ហើយនេះគឺជាប្រការដែលមានអត្ថន័យ ខណៈពេលដែលក្នុងឆ្នាំនេះ សហគ្រាសត្រូវរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពីមុនមក ដោយសារជំងឺរាតត្បាត កូវីដ ១៩។

រូបថត៖ congthuong.vn


បន្ទាប់ពីរយៈពេល ២ ឆ្នាំសម្រេចបាន ៥០០ ពាន់លានដុល្លារអាមេរិកនោះ ក្នុងឆ្នាំ ២០២១ ការនាំចេញនិងនាំចូលរបស់វៀតណាមគ្រោងនឹងសម្រេចលើសពីកម្រិត ៦០០ ពាន់លានដុល្លារអាមេរិក។ យោងតាមអនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) លោក Tran Thanh Hai បានឱ្យដឹងថា តម្លៃប្រាក់នាំចេញ-នាំចូលសរុបអាចឈានដល់កម្រិតពី ៦៤០-៦៤៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។ ផ្នែកទំនិញប្រពៃណី ដូចជាទូរសព្ទ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់ ក៏អាចសម្រេចបានកំណើន នាំចេញប្រមាណពី ១៥ ទៅ ២៥% នៅឆ្នាំនេះ។ នេះគឺជាលើកដំបូងហើយដែលតម្លៃប្រាក់នាំចេញនាំចូលអាចលើសពី ៦០០ ពាន់លានដូល្លារអាមេរិក ហើយនេះគឺជាប្រការដែលមានអត្ថន័យ ខណៈពេលដែលក្នុងឆ្នាំនេះ សហគ្រាសត្រូវរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពីមុនមក ដោយសារជំងឺរាតត្បាតកូវីដ ១៩។ យោងតាមការធ្វើស្ថិតិបានឲ្យដឹងថាសន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ដោយកាត់បន្ថយគម្លាតជាមួយនឹងកម្រិតដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែតុលា សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើងជិត ៧% បើធៀបនឹងខែកញ្ញាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top