22/08/2019 11:14 GMT+7 Email Print Like 0

ចូលរួមកិច្ចព្រមព្រៀង EVFTA សហគ្រាសវៀតណាមព្រួយ​បារម្ភអំពី​ឧបសគ្គខាងបច្ចេកទេស​នៅពេលដែល​នាំចេញទំនិញ​ទៅកាន់ EU​


 រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ viettimes.vn)
 

នាព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការ​ជាមួយ​គណៈ​កម្មាធិការ​ប្រជា​ជន​ទីក្រុងហូជីមិញ បានរៀបចំកិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀ​ងពាណិជ្ជកម្ម​សេរីវៀត​ណាម - សហភាព​​អឺរ៉ុប​ (EVFTA) ដោយមានការប្តេជ្ញាសំខាន់ៗក្នុងវិស័យ​កសិកម្មនិងវិស័យផ្សេងៗ​ទៀតផង​។
 
យោង​តាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បា​​ន​ឲ្យដឹង​ថា វៀតណាមកំពុងឈរនៅលំដាប់ថ្នាក់ទី ២៧ ក្នុងចំណោម​ប្រទេស​នៅ​លើ​ពិភព​លោក​ស្តីពី​ទំហំ​ពាណិជ្ជ​កម្ម​នាំចេញយ៉ាងខ្លាំងផងដែរ។ ទីផ្សារនាំចេញ​របស់​វៀត​ណាម​បាន​គ្រប​ដណ្តប់​លើប្រទេស​និង​តំបន់​នានា​ចំនួន​ ១៨០។ ក្នុងវិស័យកសិកម្ម ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៥ ដែលទាក់​ទង​នឹង​ទ្រង់​ទ្រាយ​ផលិត​ផល​នាំចេញ​។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA នឹងបង្កើតឧត្តមភាព​ជាច្រើន​ក្នុង​ការនាំ​ចេញ​សម្រាប់ ​     វៀតណាម។ គេរំពឹងទុកថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងជួយឲ្យ ប្រភេទពន្ធ​នាំចូល​ចំនួន​ ៩៩% រវាងភាគីទាំងពីរ នឹងត្រូវបានលុបចោលក្នុង​រយៈ​ពេល ៧ ទៅ ១០ ឆ្នាំ។
 
សម្រាប់​អង្គភាពអាជីវកម្ម បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតនៅពេលចូលរួមក្នុង កិច្ចព្រមព្រៀង EVFTA គឺជា​ឧបសគ្គ​ខាង​បច្ចេកទេស​នៅពេល​នាំចូល​ទំនិញ​ចូល​ទីផ្សារ​នៃប​ណ្តាប្រ​ទេស​សហភាព​អឺរ៉ុ​ប​ជាពិសេស​គឺក​សិ​ផល​។​ លោក  Do Hoai Nam ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុ​មហ៊ុន INTIMEX បានលើកសំណើរថា៖​
 
«ស្ថាប័ន​ភូគាមអនាម័យចំពោះរុក្ខជាតិ ត្រូវតែ​បង្ហាញ​បញ្ជីរាយ​នាមសារ​ធាតុ​គីមីណាដែ​លត្រូ​វអនុញ្ញាត​ឲ្យប្រើ​ប្រាស់​ក្នុង​វិស័យកសិកម្មនាពេលបច្ចុប្បន្ន។ យើងខ្ញុំត្រូវតែចាត់វិធានការ ដើម្បីទប់ស្កាត់​ការរត់​ពន្ធសារ​ធាតុ​គីមីដែល​មិនធានាសុវត្ថិភាពចំណីអាហារដូចជាថ្នាំកំចាត់ស្មៅ និងសារធាតុគីមីមួយចំនួនផ្សេងៗទៀតផងដែរ ។នាពេល​អនាគត អឺរ៉ុបនឹងបន្តហាមឃាត់សារធាតុគីមីមួយចំនួន នោះយើងត្រូវតែ​ចាត់វិធាន​ការដើម្បី​ទប់​ស្កាត់​ឲ្យបា​ន​ ប្រសិនបើមិនដូច្នេះទេ ផលិតផលកសិកម្ម នាំចេញរបស់យើងដែលត្រូវបានសង់វិញ នឹង​ជួប​ការ​លំ​​បាក​សម្រាប់សហគ្រាស  ផងដែរ​»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ