• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា

អាស៊ាននិងកាណាដាបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (FTA) នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី ១០ ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ជាទម្រង់អនឡាញ។

កិច្ចពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ (ប្រភព៖ លេខាធិការដ្ឋានអាស៊ាន)

ការចាប់ផ្តើមនៃកិច្ចចរចានេះបានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កាណាដាកាន់តែស៊ីជម្រៅនិងសារៈសំខាន់នៃការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ ប្រការនេះក៏គូសសញ្ញាសំខាន់នៅក្នុងទំនាក់ទំនងអាស៊ាន-កាណាដានិងជាជំហានឆ្ពោះទៅមុខដ៏មានអត្ថន័យក្នុងការប្តេជ្ញាចិត្តជាថ្មីរបស់កាណាដា ចំពោះពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៅក្នុងតំបន់។

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានចាត់ទុកថា  "កិច្ចព្រមព្រៀង FTA នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កាណាដា ភ្ជាប់អាស៊ានឱ្យកាន់តែខិតជិតទៅនឹងខ្សែសង្វាក់តម្លៃសកល និងកែលម្អលទ្ធភាពទទួលបានទីផ្សារសម្រាប់ទាំងអង្គភាពអាជីវកម្មអាស៊ាននិងកាណាដាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top