11/06/2020 16:32 GMT+7 Email Print Like 0

ចម្លាក់ក្បាច់រចនាលើនាឡិកា

ជាង​ចម្លាក់​មុខ​នាឡិកា​ តាមរយៈ​កញ្ចក់​កែវយឺត​ បង្កើតបានជា​​ផលិតផល​ចម្លាក់​ពិសេស​ ប្រណីត​ ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ នៃ​មនុស្ស​លេង​នាឡិកា​គ្រប់រូប​។​

ជាង​ម្នាក់​ក្នុង​ចំណោម​ជាង​ប្រកប​មុខរបរ​​ចម្លាក់​ក្បាច់​រចនា​ លើ​​មុខ​នាឡិកា​ នៅ​​ក្រុង​​ហាណូយ​ បង វូ​ ង៉ុក​អាញ​ (Vu Ngoc Anh) (សង្កាត់​ញឹន​ចិញ - Nhan Chinh ខណ្ឌ​ថាញ​ស្វឹន​ - Thanh Xuan ក្រុង​ហាណូយ​) ​ឱ្យ​ដឹងថា​ ដើម្បីធ្វើបាន​មុខ​របរ​នេះ ទាមទារ​ជាង​ត្រូវមានភាព​អត់ធ្មត់​ សង្កត់​ចិត្ត​ ផ្ចិត​ផ្ចង់​ និង​ប្រុង​ប្រយត្ន​។ ពីព្រោះ​ ដើម្បី​ធ្វើ​បាន​មុខ​នាឡិកា​ តែងត្រូវ​​ចំណាយ​ពេលវេលា​ប្រហែល​ជាង​ពីរ​សប្តាហ៍​​។ រាល់តួលេខ​ សម្បក ម៉ាស៊ីន នៅ​ខាងក្នុង​នាឡិកា ​សុទ្ធតែ​បាន​ច្នៃ​យ៉ាង​ប្រណីត​ បង្កើត​លក្ខណៈ​ពិសេស​ដោយ​ឡែក​សម្រាប់​ផលិតផលនីមួយ​ៗ​។

ក៏តាមសម្តី​បង​ អាញ (Anh) ​ មុខរបរ​ចម្លាក់​ដោយ​ប្រើម៉ាស៊ីន​ឆ្លាក់ ដំបូង​បំផុត​គឺការ​ប្រើប្រាស់​ម៉ាស៊ីន​រត់​ដោយប្រើ​​សម្ពាធខ្យល់​ ដែល​មានទាន់មាន​ជាសកលនៅ​វៀត​ណាម​​។ ម៉ាស៊ីន​ឆ្លាក់​នេះ មាន​ផលប្រយោជន៍​កាត់បន្ថយ​កម្លាំង​ សម្រាប់​​ជាង​ ក្នុង​បទដ្ឋានការងារ​​។ សព្វថ្ងៃ​ លើ​ពិភពលោក​វាយ​តម្លៃ​ វត្ថុ​បង្កើត​​ដោយ​ម៉ាស៊ីន​ជាវត្ថុធ្វើ​​ដោយ​​សិប្បកម្ម​ ស្មើផ្ទឹម​​នឹង​ចម្លាក់​ដោយ​ដៃ​តាមបែបប្រពៃណី​។​



 ដើម្បី​ប្រកប​ការ​ងារ​នេះបាន​ ទាមទារ​ជាង​ត្រូវ​មាន​ភាព​អត់ធ្មត់​ សង្កត់​ចិត្ត​ និងប្រុងប្រយត្ន​។​


ជាង​ប្រើម៉ាស៊ីន​ឆ្លាក់​ដោយប្រើ​​សម្ពាធ​​ខ្យល់​ សម្រាប់​ឆ្លាក់​លើ​ផ្ទៃ​មុខ​លោហធាតុ​។


 គ្រឿង​ឧបករណ៍​មូលដ្ឋាន​នៃ​មុខរបរ​ សម្រាប់​ការ​ឆ្លាក់​ក្បាច់​នៅ​លើ​មុខ​នាឡិកា​។​


 ម៉ាស៊ីន​ក្រឡឹង​​ខ្នាត​តូច សម្រាប់​​ផលិត​មុខនាឡិកា​ជំហាន​ដំបូង​។


 ក្នុង​បទដ្ឋាន​ឆ្លាក់​ ជាង​ត្រូវ​សម្អាតម៉ាស៊ីន​ឆ្លាក់​ជាប្រចាំ​។​


 ប្រើកញ្ចក់​កែវ​យឺត​ ដើម្បី​ពិនិត្យ​កម្រិត​កម្រាស់នៃ​មុខ​នាឡិកា​។​


 ក្រៅពី​​ក្បាច់​រចនា​ ដែល​មាន​ស្រាប់ ជាង​ចម្លាក់​មុខ​នាឡិកា​ នៅ​រចនា​ក្បាច់​ដោយ​ខ្លួន​ឯង​ ឬ​តាម​គំនិត​របស់អតិថិជន​។​

 

គ្រឿង​ឧបករណ៍​ចម្លាក់​មូលដ្ឋានមួយ​ រួមមាន៖ ​ម៉ាស៊ីន​ឆ្លាក់ គ្រឿង​ម៉ាស៊ីន​សម្ពាធខ្យល់​ ដង្កៀប​​សម្រាប់តែ​​ចម្លាក់​ ឧបករណ៍​ដំ គ្រឿង​ថែទាំជួសជុល និង​ម៉ាស៊ីន​​​ខាត់​សម្រាប់តែចម្លាក់ ជាដើម។ល។ មានតម្លៃ​ពី​១.៤០០ ទៅ​ដល់​៣.០០០​ដូល្លាអាមេរិក។ ដោយសារ​តម្លៃ​ឧបករណ៍​ថ្លៃបង្គួរ​ ដូច្នេះ​ជាងនៅ​ក្រុង​ហាណូយ​ តែង​​ច្នៃ​ឧបករណ៍​សម្រាប់ខ្លួន​ឯង​។​ សព្វថ្ងៃ​ ជាង​​ប្រកប​​មុខរបរ​ដូច​បង អាញ (Anh) ប្រើ​​តែបច្ចេកទេស​​លុតដំ​ច្រើន​ជាង​​។ ដើម្បី​បង្កើត​ស្នាម​កាត់​ភ្លឺ​រលោង​ ជាង​ត្រូវ​ដុស​​ខាត់​ជ្រុង​នៃឧបករណ៍​​ដំ​ ដោយ​ថ្ម​​សំលៀង​​ ឬ​​ថាស​សេរ៉ាមិច​ពេជ្រជំនាញ​ប្រើ។​

មុខ​នាឡិកា​បន្ទាប់ពី​ចម្លាក់​ នឹង​ប្រើ​កម្តៅ​តាមដែល​​កំណត់​ ដើម្បី​បង្កើត​ពណ៌​ប្រផេះ សម្រាប់​ក្បាច់​រចនា​ទាំងមូល​។ ប្រើ​កម្តៅ​បង្កើត​ពណ៌​សម្រាប់​ស្លាកស្នាម​ដែក​ថែម ជា​បច្ចេកទេស​​ខ្ពស់​ ក្នុង​វិស័យ​ច្នៃ​នាឡិកា​ ទាមទារ​ជាង​ត្រូវមាន​បទពិសោធន៍​ច្រើន​។​

ធម្មតា​អតិថិជន​អញ្ជើញ​មក​ឆ្លាក់​នាឡិកា​ សុទ្ធតែ​ជា​អ្នកមាន​តម្រូវការ​ឯកជនូបនីយកម្ម​ខ្ពស់​។ ពេលវេលា​​មធ្យមសម្រាប់​​ធ្វើ​បាន​ផលិតផល​ចម្លាក់មួយ​ គឺ​បីសប្តាហ៍​ នាឡិកាម៉ូដ Rolex ​មួយ​ចំនួន​ ឆ្លាក់ពេញទាំង​​ផ្ទៃមុខ ​​ទាំង​ខ្សែ​នាឡិកា​ អាច​ចំណាយ​ពេល​ឡើង​ទៅដល់​រាប់​ខែ​ ទើប​ធ្វើសម្រេចបាន​​។​

តម្លៃ​ចម្លាក់​នៃ​មុខ​នាឡិកា​មួយ ​តែង​នៅ​ក្នុង​តម្លៃ​ពី​៣​ទៅដល់​៥លាន​ដុង​។ មុខ​​នាឡិកា​ដែល​​មាន​ក្បាច់​រចនា​ស្មុគស្មាញ​មួយ​ចំនួន​ ឬ​ដាំបន្ថែម​មាស​ នឹង​មានតម្លៃពី​៨ទៅ​ដល់​១២លាន​ដុង​ មាន​មុខពិសេស​ឡើង​ដល់​៥០​លាន​ដុង​៕​

 


 ស្នាម​ចម្លាក់​ប្រណីត​លើ​មុខ​នាឡិកា​ដែក​ ដែល​បាន​លាប​មាស​មួយ​ស្រទាប់ ​ធ្វើ​ជាទ្រនាប់​។​


ដាំ​​មាស​​​២៤​ k លើមុខ​នាឡិកា​។


 ពណ៌មាស​នៅលើ​មុខនាឡិកា​គឺ​ដាំ​មាស​២៤k បច្ចេកទេស​ដាំមាស​ពិសេស​និង​ពិបាក​ ពេល​ធ្វើ​នៅ​លើ​មុខ​នាឡិកា​ដៃ​។​


 ស្លាប​នៃ​សត្វល្អិត​ស្លាបរឹង​​នៅ​ប្រទេសថៃ​ បងអាញ (Anh)​ គិតនឹង​ដាំ​លើ​មុខ​​នាឡិកា​ បង្កើតជា​នាឡិកា​មានពណ៌ពិសេស​​។


 ស្លាកស្នាម​លម្អិតនៅលើ​នាឡិកា​ បាន​រចនា​លើ​គំរូ​​សត្វល្អិត​ខ្នាតធំមួយ ប្រើ​សម្រាប់​តាំង​បង្ហាញ​​​ជា​ពិសេស​។​​


 នាឡិកាមួយ​របស់​អតិថិជន​ ដែល​កម្មង់​​ឱ្យ​ធ្វើដោយ​យក​អារម្មណ៍​រចនា​ ពី​រនាំង​បាំង​រូបនាគ​ប្រែក្លា​ជារុក្ខ​ជាតិ ចារ​អក្សរ​ភុក (Phuc) (សំណាង​) នៃ​រាជវាំង​ហ្វេ​។​


 ធម្មតា​​អតិថិជន​អញ្ជើញ​មក​ឆ្លាក់​នាឡិកា ​សុទ្ធតែ​ជា​អ្នក​ជំនាញ​ខាង​នាឡិកា​ និង​មានតម្រូ​វការ​ឯកជនូបនីយកម្ម​ខ្ពស់។








  ម៉ូដ​មុខនាឡិកា​ស្អាត​និងពិសេស​មួយ​ចំនួន​។

 
 

 អត្ថបទនិង​រូបថត៖ កុងដាត​
 

បណ្តាអត្ថបទបានផ្សាយ