ចម្លាក់ក្បាច់រចនាលើនាឡិកា 11/06/2020 ជាងចម្លាក់មុខនាឡិកា តាមរយៈកញ្ចក់កែវយឺត បង្កើតបានជាផលិតផលចម្លាក់ពិសេស ប្រណីត ទាក់ទាញការយកចិត្តទុកដាក់ នៃមនុស្សលេងនាឡិកាគ្រប់រូប។ ជាងម្នាក់ក្នុងចំណោមជាងប្រកបមុខរបរចម្លាក់ក្បាច់រចនា លើមុខនាឡិកា នៅក្រុងហាណូយ បង វូ ង៉ុកអាញ (Vu Ngoc Anh) (សង្កាត់ញឹនចិញ - Nhan Chinh ខណ្ឌថាញស្វឹន - Thanh Xuan ក្រុងហាណូយ) ឱ្យដឹងថា ដើម្បីធ្វើបានមុខរបរនេះ ទាមទារជាងត្រូវមានភាពអត់ធ្មត់ សង្កត់ចិត្ត ផ្ចិតផ្ចង់ និងប្រុងប្រយត្ន។ ពីព្រោះ ដើម្បីធ្វើបានមុខនាឡិកា តែងត្រូវចំណាយពេលវេលាប្រហែលជាងពីរសប្តាហ៍។ រាល់តួលេខ សម្បក ម៉ាស៊ីន នៅខាងក្នុងនាឡិកា សុទ្ធតែបានច្នៃយ៉ាងប្រណីត បង្កើតលក្ខណៈពិសេសដោយឡែកសម្រាប់ផលិតផលនីមួយៗ។ ក៏តាមសម្តីបង អាញ (Anh) មុខរបរចម្លាក់ដោយប្រើម៉ាស៊ីនឆ្លាក់ ដំបូងបំផុតគឺការប្រើប្រាស់ម៉ាស៊ីនរត់ដោយប្រើសម្ពាធខ្យល់ ដែលមានទាន់មានជាសកលនៅវៀតណាម។ ម៉ាស៊ីនឆ្លាក់នេះ មានផលប្រយោជន៍កាត់បន្ថយកម្លាំង សម្រាប់ជាង ក្នុងបទដ្ឋានការងារ។ សព្វថ្ងៃ លើពិភពលោកវាយតម្លៃ វត្ថុបង្កើតដោយម៉ាស៊ីនជាវត្ថុធ្វើដោយសិប្បកម្ម ស្មើផ្ទឹមនឹងចម្លាក់ដោយដៃតាមបែបប្រពៃណី។ ដើម្បីប្រកបការងារនេះបាន ទាមទារជាងត្រូវមានភាពអត់ធ្មត់ សង្កត់ចិត្ត និងប្រុងប្រយត្ន។ ជាងប្រើម៉ាស៊ីនឆ្លាក់ដោយប្រើសម្ពាធខ្យល់ សម្រាប់ឆ្លាក់លើផ្ទៃមុខលោហធាតុ។ គ្រឿងឧបករណ៍មូលដ្ឋាននៃមុខរបរ សម្រាប់ការឆ្លាក់ក្បាច់នៅលើមុខនាឡិកា។ ម៉ាស៊ីនក្រឡឹងខ្នាតតូច សម្រាប់ផលិតមុខនាឡិកាជំហានដំបូង។ ក្នុងបទដ្ឋានឆ្លាក់ ជាងត្រូវសម្អាតម៉ាស៊ីនឆ្លាក់ជាប្រចាំ។ ប្រើកញ្ចក់កែវយឺត ដើម្បីពិនិត្យកម្រិតកម្រាស់នៃមុខនាឡិកា។ ក្រៅពីក្បាច់រចនា ដែលមានស្រាប់ ជាងចម្លាក់មុខនាឡិកា នៅរចនាក្បាច់ដោយខ្លួនឯង ឬតាមគំនិតរបស់អតិថិជន។ គ្រឿងឧបករណ៍ចម្លាក់មូលដ្ឋានមួយ រួមមាន៖ ម៉ាស៊ីនឆ្លាក់ គ្រឿងម៉ាស៊ីនសម្ពាធខ្យល់ ដង្កៀបសម្រាប់តែចម្លាក់ ឧបករណ៍ដំ គ្រឿងថែទាំជួសជុល និងម៉ាស៊ីនខាត់សម្រាប់តែចម្លាក់ ជាដើម។ល។ មានតម្លៃពី១.៤០០ ទៅដល់៣.០០០ដូល្លាអាមេរិក។ ដោយសារតម្លៃឧបករណ៍ថ្លៃបង្គួរ ដូច្នេះជាងនៅក្រុងហាណូយ តែងច្នៃឧបករណ៍សម្រាប់ខ្លួនឯង។ សព្វថ្ងៃ ជាងប្រកបមុខរបរដូចបង អាញ (Anh) ប្រើតែបច្ចេកទេសលុតដំច្រើនជាង។ ដើម្បីបង្កើតស្នាមកាត់ភ្លឺរលោង ជាងត្រូវដុសខាត់ជ្រុងនៃឧបករណ៍ដំ ដោយថ្មសំលៀង ឬថាសសេរ៉ាមិចពេជ្រជំនាញប្រើ។ មុខនាឡិកាបន្ទាប់ពីចម្លាក់ នឹងប្រើកម្តៅតាមដែលកំណត់ ដើម្បីបង្កើតពណ៌ប្រផេះ សម្រាប់ក្បាច់រចនាទាំងមូល។ ប្រើកម្តៅបង្កើតពណ៌សម្រាប់ស្លាកស្នាមដែកថែម ជាបច្ចេកទេសខ្ពស់ ក្នុងវិស័យច្នៃនាឡិកា ទាមទារជាងត្រូវមានបទពិសោធន៍ច្រើន។ ធម្មតាអតិថិជនអញ្ជើញមកឆ្លាក់នាឡិកា សុទ្ធតែជាអ្នកមានតម្រូវការឯកជនូបនីយកម្មខ្ពស់។ ពេលវេលាមធ្យមសម្រាប់ធ្វើបានផលិតផលចម្លាក់មួយ គឺបីសប្តាហ៍ នាឡិកាម៉ូដ Rolex មួយចំនួន ឆ្លាក់ពេញទាំងផ្ទៃមុខ ទាំងខ្សែនាឡិកា អាចចំណាយពេលឡើងទៅដល់រាប់ខែ ទើបធ្វើសម្រេចបាន។ តម្លៃចម្លាក់នៃមុខនាឡិកាមួយ តែងនៅក្នុងតម្លៃពី៣ទៅដល់៥លានដុង។ មុខនាឡិកាដែលមានក្បាច់រចនាស្មុគស្មាញមួយចំនួន ឬដាំបន្ថែមមាស នឹងមានតម្លៃពី៨ទៅដល់១២លានដុង មានមុខពិសេសឡើងដល់៥០លានដុង៕ ស្នាមចម្លាក់ប្រណីតលើមុខនាឡិកាដែក ដែលបានលាបមាសមួយស្រទាប់ ធ្វើជាទ្រនាប់។ ដាំមាស២៤ k លើមុខនាឡិកា។ ពណ៌មាសនៅលើមុខនាឡិកាគឺដាំមាស២៤k បច្ចេកទេសដាំមាសពិសេសនិងពិបាក ពេលធ្វើនៅលើមុខនាឡិកាដៃ។ ស្លាបនៃសត្វល្អិតស្លាបរឹងនៅប្រទេសថៃ បងអាញ (Anh) គិតនឹងដាំលើមុខនាឡិកា បង្កើតជានាឡិកាមានពណ៌ពិសេស។ ស្លាកស្នាមលម្អិតនៅលើនាឡិកា បានរចនាលើគំរូសត្វល្អិតខ្នាតធំមួយ ប្រើសម្រាប់តាំងបង្ហាញជាពិសេស។ នាឡិកាមួយរបស់អតិថិជន ដែលកម្មង់ឱ្យធ្វើដោយយកអារម្មណ៍រចនា ពីរនាំងបាំងរូបនាគប្រែក្លាជារុក្ខជាតិ ចារអក្សរភុក (Phuc) (សំណាង) នៃរាជវាំងហ្វេ។ ធម្មតាអតិថិជនអញ្ជើញមកឆ្លាក់នាឡិកា សុទ្ធតែជាអ្នកជំនាញខាងនាឡិកា និងមានតម្រូវការឯកជនូបនីយកម្មខ្ពស់។ ម៉ូដមុខនាឡិកាស្អាតនិងពិសេសមួយចំនួន។ អត្ថបទនិងរូបថត៖ កុងដាត

ជាងចម្លាក់មុខនាឡិកា តាមរយៈកញ្ចក់កែវយឺត បង្កើតបានជាផលិតផលចម្លាក់ពិសេស ប្រណីត ទាក់ទាញការយកចិត្តទុកដាក់ នៃមនុស្សលេងនាឡិកាគ្រប់រូប។ ជាងម្នាក់ក្នុងចំណោមជាងប្រកបមុខរបរចម្លាក់ក្បាច់រចនា លើមុខនាឡិកា នៅក្រុងហាណូយ បង វូ ង៉ុកអាញ (Vu Ngoc Anh) (សង្កាត់ញឹនចិញ - Nhan Chinh ខណ្ឌថាញស្វឹន - Thanh Xuan ក្រុងហាណូយ) ឱ្យដឹងថា ដើម្បីធ្វើបានមុខរបរនេះ ទាមទារជាងត្រូវមានភាពអត់ធ្មត់ សង្កត់ចិត្ត ផ្ចិតផ្ចង់ និងប្រុងប្រយត្ន។ ពីព្រោះ ដើម្បីធ្វើបានមុខនាឡិកា តែងត្រូវចំណាយពេលវេលាប្រហែលជាងពីរសប្តាហ៍។ រាល់តួលេខ សម្បក ម៉ាស៊ីន នៅខាងក្នុងនាឡិកា សុទ្ធតែបានច្នៃយ៉ាងប្រណីត បង្កើតលក្ខណៈពិសេសដោយឡែកសម្រាប់ផលិតផលនីមួយៗ។ ក៏តាមសម្តីបង អាញ (Anh) មុខរបរចម្លាក់ដោយប្រើម៉ាស៊ីនឆ្លាក់ ដំបូងបំផុតគឺការប្រើប្រាស់ម៉ាស៊ីនរត់ដោយប្រើសម្ពាធខ្យល់ ដែលមានទាន់មានជាសកលនៅវៀតណាម។ ម៉ាស៊ីនឆ្លាក់នេះ មានផលប្រយោជន៍កាត់បន្ថយកម្លាំង សម្រាប់ជាង ក្នុងបទដ្ឋានការងារ។ សព្វថ្ងៃ លើពិភពលោកវាយតម្លៃ វត្ថុបង្កើតដោយម៉ាស៊ីនជាវត្ថុធ្វើដោយសិប្បកម្ម ស្មើផ្ទឹមនឹងចម្លាក់ដោយដៃតាមបែបប្រពៃណី។ ដើម្បីប្រកបការងារនេះបាន ទាមទារជាងត្រូវមានភាពអត់ធ្មត់ សង្កត់ចិត្ត និងប្រុងប្រយត្ន។ ជាងប្រើម៉ាស៊ីនឆ្លាក់ដោយប្រើសម្ពាធខ្យល់ សម្រាប់ឆ្លាក់លើផ្ទៃមុខលោហធាតុ។ គ្រឿងឧបករណ៍មូលដ្ឋាននៃមុខរបរ សម្រាប់ការឆ្លាក់ក្បាច់នៅលើមុខនាឡិកា។ ម៉ាស៊ីនក្រឡឹងខ្នាតតូច សម្រាប់ផលិតមុខនាឡិកាជំហានដំបូង។ ក្នុងបទដ្ឋានឆ្លាក់ ជាងត្រូវសម្អាតម៉ាស៊ីនឆ្លាក់ជាប្រចាំ។ ប្រើកញ្ចក់កែវយឺត ដើម្បីពិនិត្យកម្រិតកម្រាស់នៃមុខនាឡិកា។ ក្រៅពីក្បាច់រចនា ដែលមានស្រាប់ ជាងចម្លាក់មុខនាឡិកា នៅរចនាក្បាច់ដោយខ្លួនឯង ឬតាមគំនិតរបស់អតិថិជន។ គ្រឿងឧបករណ៍ចម្លាក់មូលដ្ឋានមួយ រួមមាន៖ ម៉ាស៊ីនឆ្លាក់ គ្រឿងម៉ាស៊ីនសម្ពាធខ្យល់ ដង្កៀបសម្រាប់តែចម្លាក់ ឧបករណ៍ដំ គ្រឿងថែទាំជួសជុល និងម៉ាស៊ីនខាត់សម្រាប់តែចម្លាក់ ជាដើម។ល។ មានតម្លៃពី១.៤០០ ទៅដល់៣.០០០ដូល្លាអាមេរិក។ ដោយសារតម្លៃឧបករណ៍ថ្លៃបង្គួរ ដូច្នេះជាងនៅក្រុងហាណូយ តែងច្នៃឧបករណ៍សម្រាប់ខ្លួនឯង។ សព្វថ្ងៃ ជាងប្រកបមុខរបរដូចបង អាញ (Anh) ប្រើតែបច្ចេកទេសលុតដំច្រើនជាង។ ដើម្បីបង្កើតស្នាមកាត់ភ្លឺរលោង ជាងត្រូវដុសខាត់ជ្រុងនៃឧបករណ៍ដំ ដោយថ្មសំលៀង ឬថាសសេរ៉ាមិចពេជ្រជំនាញប្រើ។ មុខនាឡិកាបន្ទាប់ពីចម្លាក់ នឹងប្រើកម្តៅតាមដែលកំណត់ ដើម្បីបង្កើតពណ៌ប្រផេះ សម្រាប់ក្បាច់រចនាទាំងមូល។ ប្រើកម្តៅបង្កើតពណ៌សម្រាប់ស្លាកស្នាមដែកថែម ជាបច្ចេកទេសខ្ពស់ ក្នុងវិស័យច្នៃនាឡិកា ទាមទារជាងត្រូវមានបទពិសោធន៍ច្រើន។ ធម្មតាអតិថិជនអញ្ជើញមកឆ្លាក់នាឡិកា សុទ្ធតែជាអ្នកមានតម្រូវការឯកជនូបនីយកម្មខ្ពស់។ ពេលវេលាមធ្យមសម្រាប់ធ្វើបានផលិតផលចម្លាក់មួយ គឺបីសប្តាហ៍ នាឡិកាម៉ូដ Rolex មួយចំនួន ឆ្លាក់ពេញទាំងផ្ទៃមុខ ទាំងខ្សែនាឡិកា អាចចំណាយពេលឡើងទៅដល់រាប់ខែ ទើបធ្វើសម្រេចបាន។ តម្លៃចម្លាក់នៃមុខនាឡិកាមួយ តែងនៅក្នុងតម្លៃពី៣ទៅដល់៥លានដុង។ មុខនាឡិកាដែលមានក្បាច់រចនាស្មុគស្មាញមួយចំនួន ឬដាំបន្ថែមមាស នឹងមានតម្លៃពី៨ទៅដល់១២លានដុង មានមុខពិសេសឡើងដល់៥០លានដុង៕ ស្នាមចម្លាក់ប្រណីតលើមុខនាឡិកាដែក ដែលបានលាបមាសមួយស្រទាប់ ធ្វើជាទ្រនាប់។ ដាំមាស២៤ k លើមុខនាឡិកា។ ពណ៌មាសនៅលើមុខនាឡិកាគឺដាំមាស២៤k បច្ចេកទេសដាំមាសពិសេសនិងពិបាក ពេលធ្វើនៅលើមុខនាឡិកាដៃ។ ស្លាបនៃសត្វល្អិតស្លាបរឹងនៅប្រទេសថៃ បងអាញ (Anh) គិតនឹងដាំលើមុខនាឡិកា បង្កើតជានាឡិកាមានពណ៌ពិសេស។ ស្លាកស្នាមលម្អិតនៅលើនាឡិកា បានរចនាលើគំរូសត្វល្អិតខ្នាតធំមួយ ប្រើសម្រាប់តាំងបង្ហាញជាពិសេស។ នាឡិកាមួយរបស់អតិថិជន ដែលកម្មង់ឱ្យធ្វើដោយយកអារម្មណ៍រចនា ពីរនាំងបាំងរូបនាគប្រែក្លាជារុក្ខជាតិ ចារអក្សរភុក (Phuc) (សំណាង) នៃរាជវាំងហ្វេ។ ធម្មតាអតិថិជនអញ្ជើញមកឆ្លាក់នាឡិកា សុទ្ធតែជាអ្នកជំនាញខាងនាឡិកា និងមានតម្រូវការឯកជនូបនីយកម្មខ្ពស់។ ម៉ូដមុខនាឡិកាស្អាតនិងពិសេសមួយចំនួន។ អត្ថបទនិងរូបថត៖ កុងដាត