• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចក្ខុវិស័យរបស់វៀតណាមស្តីអំពីស្ថាបត្យកម្មតំបន់ថ្មី

សិក្ខាសាលាក្រោមប្រធានបទ «ឱកាសនិងបញ្ហាប្រឈមចំពោះឥណ្ឌានៅ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក» ដែលរៀបចំឡើងដោយវិទ្យាស្ថាន វិទ្យាសាស្ត្រសង្គមឥណ្ឌានិងមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុង New Delhi។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau

នៅក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយបានពិភាក្សាអំពីយថាទស្សន៍ និងបញ្ហាប្រឈមចំពោះនិយមន័យម​ហា​សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងបរិបទបើក ទូលាយនិងគ្របដណ្តប់កត្តាជាច្រើនក្នុងតំបន់ រួមទាំងប្រធានបទផ្សេងៗទៀត ដូចជា ស្ថានភាពនៅឧបទ្វីបកូរ៉េនិងបញ្ហាប្រឈមថ្មីៗទើបតែលេចឡើង ក៏ដូចជាបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងនាវាចរណ៍នៅក្នុងតំបន់ផងដែរ។


អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានលើកឡើងរាល់បញ្ហាប្រឈមក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ព្រមទាំងបង្ហាញពីសារៈសំខាន់របស់តំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកចំពោះវៀតណាម ខណៈពេលដែលដៃគូយុទ្ធសាស្ត្រធំបំផុតនិងដៃគូសេដ្ឋកិច្ចរបស់​វៀត​ណាម​ភាគច្រើនស្ថិតនៅក្នុងតំបន់នេះផងដែរ។ ហេតុដូច្នេះហើយ គ្រប់បញ្ហាប្រឈមចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក៏ជាបញ្ហាប្រឈមរបស់វៀតណាមផងដែរ។ លោក Pham Sanh Chau បានសង្កត់ធ្ងន់លើទំនាក់ទំនងទ្វេភាគីរបស់វៀតណាមជាមួយបណ្តាប្រទេសផ្សេងៗដោយគិតទាំងកត្តាតំបន់និងទាំងការខិតខំប្រឹងប្រែងរបស់វៀតណាម សំដៅពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយ​បណ្តាប្រទេសដទៃនិងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងនៅលើពិភពលោក​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top