• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រូបង្រៀនខ្មែរ-វៀតណាមអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅកម្ពុជា

អ្នកគ្រូទាំងពីរ បានបញ្ជាក់ថា នឹងនាំយកសមត្ថភាពនិងភាពក្លៀវក្លាទាំងអស់របស់ខ្លួន ដើម្បីរួមចំណែកជួយបងប្អូនជាជនដើមកំណើត វៀតណាម នៅទីក្រុងព្រះសីហនុ អាចសម្រប ខ្លួនយ៉ាងងាយស្រួលទៅក្នុងជីវភាពនៅប្រទេសសាមី។
 

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly (ខាងឆ្វេង) និងតំណាងក្រុមហ៊ុន OpenNet ជូនពរអ្នកគ្រូ Nguyen Thi Suong (អាវក្រហម) និងអ្នកគ្រូ សុខអាន។ (រូបថត៖ VNA)



នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ស្ថានអគ្គកុងស៊ុលវៀតណាម រួមជាមួយគណៈប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាមខេត្តព្រះសីហនុ និងតំណាងអ្នកឧបត្ថម្ភ OpenNet (King Technologies) បានចុះទស្សនាថ្នាក់បង្រៀនភាសាវៀតណាម/ខ្មែរ នៅទីស្នាក់ ការគណៈប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាមខេត្តព្រះសីហនុ ហើយជូនពរអ្នកគ្រូ Nguyen Thi Suong និងអ្នកគ្រូ Tran Thi Hoai An (សុខ អាន) ក្នុងឱកាសទិវាគ្រូ បង្រៀនវៀតណាមថ្ងៃទី២០ វិច្ឆិកា។

អ្នកគ្រូទាំងពីរបានថ្លែងអំណរគុណដោយការរំភើបចិត្តដល់បក្ស រដ្ឋ ដែលមាន ការយកចិត្តទុកដាក់ជានិច្ចដល់បងប្អូនជនរួមជាតិនៅឆ្ងាយពីមាតុភូមិ។ អ្នកគ្រូទាំងពីរ បានបញ្ជាក់ថា នឹងនាំយកសមត្ ថភាពនិងភាពក្លៀវក្លាទាំងអស់របស់ខ្លួនដើម្បីរួម ចំណែកជួយបងប្អូនជាជនដើមកំណើតវៀតណាម នៅទីក្រុងព្រះសីហនុ អាចសម្រប ខ្លួនយ៉ាងងាយស្រួលទៅក្នុងជីវភាពនៅប្រទេសសាមី។

ក្នុងឱកាសនេះដែរ ស្ថានអគ្គកុងស៊ុលវៀតណាមនិងក្រុមហ៊ុន OpenNet បាន ផ្ញើរអំណោយជូនដល់គ្រូបង្រៀនដើមកំណើតវៀតណាមនៅតាមខេត្តមួយចំនួននៅ កម្ពុជាតាមរយៈគណៈប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាម។ ស្ថានអគ្គកុងស៊ុលក៏បាន ផ្ញើរជូនក្មួយៗកុមារដើមកំណើតវៀតណាមនូវសៀវភៅជាភាសាវៀតណាមមួយចំនួន ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top