• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខ្សែភាពយន្ត “សុភមង្គលរបស់ម៉ែ” បើកសប្ដាហ៍ភាពយន្តអាស៊ាន២០២០

នាយប់ថ្ងៃទី១៨ កក្កដា នៅមជ្ឈមណ្ឌលបញ្ចាំងភាពយន្តជាតិ ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងពិធីបើកសប្ដាហ៍ភាពយន្តអាស៊ានឆ្នាំ ២០២០ ។

ឈុតមួយក្នុងខ្សែភាពយន្ត "សុភមង្គលរបស់ម៉ែ"។ (រូបថត៖ thethaovanhoa.vn)



ថ្លែងនៅទីនេះ លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ប្រធានអនុគណៈកម្មការឃោសនាវប្បធម៌ចំណុះគណៈកម្មាធិការជាតិអាស៊ានឆ្នាំ២០២០ បានសង្កត់ធ្ងន់ថា ក្នុងគោលដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីវប្បធម៌ ជីវភាព និងមនុស្សនៃប្រទេសសមាជិកអាស៊ាននានា ក៏ដូចជាលើកកំពស់ការយល់ដឹងគ្នារវាងប្រជាជននៅក្នុងតំបន់ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទេសចរណ៍ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានធ្វើជាអធិបតីរៀបចំសប្ដាហ៍ភាពយន្តអាស៊ានឆ្នាំ២០២០ នៅទីក្រុងធំចំនួន៣របស់វៀតណាម។ សប្ដាហ៍ភាពយន្តអាស៊ានឆ្នាំ២០២០ទាក់ទាញការចូលរួមរបស់ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃនិងវៀតណាម។ បន្ទាប់ពីពិធីបើក ខ្សែភាពយន្តវៀតណាមដោយចំណងជើងថា “សុភមង្គលរបស់ម៉ែ” ត្រូវបានជ្រើសរើសចាក់បញ្ចាំង ដើម្បីបម្រើបណ្ដាតំណាងបរទេសនិងមហាជនរដ្ឋធានី៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

នាថ្ងៃទី១៧ ខែមិថុនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី៣៥ ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបពិភាក្សាជាមួយលោក Sergey Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft។

Top