• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងស្ថាប័ននានាឆាប់បញ្ចប់ការត្រួតពិនិត្យគ្រួសារក្រីក្រតាមបទដ្ឋានថ្មី

ក្រសួងស្ថាប័ននានាឆាប់បញ្ចប់ការត្រួតពិនិត្យទៅលើគ្រួសារក្រីក្រ​ តាម​បទដ្ឋាន​ថ្មី។ នេះជាម​តិណែនាំ​របស់​ឧបនាយក​រដ្ឋមន្ត្រី  Vu Van Ninh ប្រធាន គណៈកម្មាធិការ​បញ្ជា​ណែនាំ​មជ្ឈឹម​ទទួល​បន្ទុក​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រក​ប​ដោយ ចីរភាពនៅក្នុងកិច្ចប្រជុំរបស់គណៈ​កម្មាធិការ អចិន្ត្រៃយ៍បញ្ជណែនាំមជ្ឈឹម អំពីការកាត់ បន្ថយភាពក្រីក្រ​ប្រកប​ដោយ​ចីរភាពដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១០ ខែ​មិនា នៅ​ទី​ស្នាក់​ការរដ្ឋាភិបាល។ នៅទី​នេះ ឧបនាយក​រដ្ឋមន្ត្រី​ ក៏បានស្នើរក្រសួងស្ថាប័ននានា បែងចែកឲ្យសមស្របទៅលើតំបន់ ត្រូវកាត់បន្ថយភាពក្រីក្រ ព្រមទាំង កំណត់​ច្បាស់នូវ​បទដ្ឋានកាត់ បន្ថយភាពក្រីក្រសម្រាប់តំបន់នីមួយៗ អនុវត្តជាក់ស្តែង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top