13/02/2019 13:29 GMT+7 Email Print Like 0

ក្រសួងការបរទេសវៀតណាមទទួលរៀបចំជំនួបកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុងហាណូយ

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រគល់ឲ្យក្រសួងការបរទេស​វៀតណាមទទួលរៀបចំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីរៀបចំឲ្យបានល្អនូវជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយ។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង​ការបរទេស អនុវត្តល្អនូវភារកិច្ច កិច្ចការបរទេសនិងការធ្វើសមាហរណកម្មសម្រាប់ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានណែនាំឲ្យក្រសួងការបរទេសត្រៀមរៀបចំនិងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយ៉ាងល្អនូវជំនួបកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២នៅទីក្រុងហាណូយ
( រូបថត: Chinhphu.vn)

ក្រសួងការបរទេសវៀតណាមក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយចែងថា ទទួលតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។ ដំណើរ​ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទើបបានប្រកាសថា លោកនឹង​ជួប​សន្ទនា​ជាមួយថ្នាក់នាំកូរ៉េខាងជើង លោក Kim Jong Un នៅទីក្រុងហាណូយ ក្នុងអំឡុងពេលថ្ងៃទី​ ២៧​និង​ទី ​២៨​ខែ​កុម្ភៈ។

មុននេះ នាថ្ងៃទី៦ខែកុម្ភៈ អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីការធ្វើអត្ថាធិប្បាយរបស់វៀតណាមចំពោះសុន្ទរកថា របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងសារសហព័ន្ធទាក់ទងនឹងជំនួបកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគ្រោងនឹងប្រារព្ធ នៅប្រទេស​វៀត​ណាម ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា វៀតណាមស្វាគមន៍កិច្ចប្រជុំកំពូលលើកទី២ រវាងអាមេរិកនិងកូរ៉េខាងជើង។ វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះជំនួបដែលសំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េផងដែរ។

វៀតណាមត្រៀមជាស្រេចចូលរួមវិភាគទានប្រកបដោយភាពវិជ្ជមាន រួមទាំងសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងទទួលបានជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ