• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆ្នាំ២០២១ សហគ្រាសវាយនភ័ណ្ឌខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក

លោក Vu Duc Giang ប្រធានសមាគមន៍វាយនភ័ណ្ឌវៀតណាមចាត់ទុកថា បណ្ដាសហគ្រាសចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបដោយម្ចាស់ការនឹងស្ថានភាពថ្មី។
 

កម្មការិនីធ្វើការនៅក្នុងរោងចក្រវាយនភ័ណ្ឌរបស់អគ្គក្រុមហ៊ុន May 10 នៅខ័ណ្ឌ Long Bien ទីក្រុងហាណូយ។
(រូបថត៖ TTXVN)


ឆ្នាំ២០២១ត្រូវបានព្យាករណ៍ថា បន្តជាឆ្នាំដ៏លំបាកចំពោះវិស័យវាយនភ័ណ្ដ ដោយសារតែការពឹងផ្អែកលើស្ថានភាពជម្ងឺរាតត្បាត និងលក្ខណៈថ្មីៗនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលទើបតែបានបង្កើតឡើង ប៉ុន្តែ វិស័យវាយនភ័ណ្ឌវៀតណាមនៅតែដាក់ចេញគោលដៅទំហំនាំចេញសម្រេចបានទឹកប្រាក់ចំនួន ៣៩ ពាន់លានដុល្លាអាមេរិក។ លោក Vu Duc Giang ប្រធានសមាគមន៍វាយនភ័ណ្ឌវៀតណាមចាត់ទុកថា បណ្ដា សហគ្រាសចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបដោយម្ចាស់ការនឹងស្ថានភាពថ្មី។
តាមលោក Vu Duc Giang ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជា ពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែល បានចូលជាធរមានចាប់តាំងពីខែសីហាឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទំនងជានឹងបង្កើតឡើងឱកាសជាច្រើនសម្រាប់ វិស័យវាយនភ័ណ្ឌវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយរំលេចពីអត្ថន័យនៃព្រះរាជ​ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn មកកាន់វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយរំលេចពីអត្ថន័យនៃព្រះរាជ​ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn មកកាន់វៀតណាម

ព្រះរាជ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn និង​ព្រះអគ្គមហេសី មកកាន់វៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំ ទិវាបង្កើត​ទំនាក់ទំនងការទូតរវាងថៃ និងវៀតណាម ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ​ផ្សាយ​រំលេច​ ដោយ​ផ្តោតលើសកម្មភាពរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសី នៅទីក្រុងហាណូយ ហើ​យបានសង្កត់ធ្ងន់លើ​អត្ថន័យនៃព្រះរាជ​ដំណើរទស្សនកិច្ចក្នុងការពង្រឹងចំណង​មិត្តភាព និងលើក​កម្ពស់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top