10/01/2020 14:57 GMT+7 Email Print Like 0

ការរៀបចំសកម្មភាពទទួលអំណរបុណ្យតេតសម្រាប់ប្រជាកម្មករ ពលករ ក្រីក្រនិងកុមារនៅតំបន់ព្រំដែន


 មេចុងភៅនៅស្រុកកោះ Phu Quoc សម្ដែងការវេចញាំត្រីដោយមានប្រវែង១៥ម៉ែត្រ (រូបថត៖ TTXVN) 
 

នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅកោះ Phu Quoc ខេត្ត Kien Giang សហ ព័ន្ធពលករស្រុក Phu Quoc បាន​​រៀបចំកម្មវិធី “បុណ្យតេតជួបជុំគ្នា” ឆ្នាំ ២០២០ សម្រាប់ប្រជាកម្មករ ពលករ​មាន​ស្ថានភាព​រស់នៅលំបាក​ប្រមាណ​ ២៨០នាក់នៅទីនេះ។ 
 
ថ្លែង​នៅ​កម្មវិធី ប្រធានតុលាកាប្រជាជនកំពូលលោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា កម្មវិធី “បុណ្យ​តេត​ជួប​ជុំគ្នា” បាន បង្ហាញការថែទាំរបស់អង្គការសហជីពចំពោះពលករ កម្មករមានស្ថានភាព រស់នៅលំបាក ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីកំពុងមកដល់ តាមនោះ ជួយអោយកម្មករ ពលករម្នាក់ៗ សុទ្ធតែ​អំណរ​សាទ​រ​​បុណ្យ​តេតប្រកប ដោយក្ដីសប្បាយរីករាយនិងសុភមង្គល។
 
នាថ្ងៃ​ដដែល សមាគមន៍អ្នកកាសែតវៀតណាមបានសហការជាមួយ វិទ្យុសម្លេងវៀតណាមរៀបចំកម្មវិធី “និទាឃ​រដូវរបស់ប្អូន” លើកទី១៣នៅ រោងល្ខោនវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ ដោយប្រធានបទ “និទាឃរដូវ​នៅព្រំដែន-ជួយប្អូនទៅសាលា”។ កម្មវិធីនេះត្រូវបានរៀបចំ ឡើងក្នុង​គោល​បំណង​ចង់​ជួយ​ឧបត្ថម្ភ​ ចែករំលែកការលំបាកជាមួយប្អូនៗ សិស្សានុសិស្សនៅតាម​ស្រុកព្រំដែន​នៃបណ្ដា​ខេត្តភាគ​កណ្ដាល​ប្រទេស​​ជាតិ។ លោក Ho Quang Loi អនុប្រធានប្រចាំការសមាគមន៍អ្នកកាសែត វៀតណាមបានអោយដឹងថា៖
 
 “កម្មវិធី “និទាឃរដូវសម្រាប់ប្អូន” ទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ដែលរួម​ចំណែក​បំផុស​ឡើង​ចលនាសប្បុរសធម៌ក្នុង សង្គម។ តាមរយៈកម្មវិធីនេះ យើងខ្ញុំមានគោល បំណងចង់ចែករំលែកការ លំបាកលំបិន​ជាមួយជនរួមជាតិភាគកណ្ដាល និងក្មួយៗសិស្សានុសិស្ស មានស្ថានភាពរស់នៅលំបាក ព្រមទាំង​ឃោសនា​ លើកទឹកចិត្តប្រជាជន គ្រប់ស្រទាប់ ពង្រីកស្មារតីជួយឧបត្ថម្ភគាំពារគ្នាទៅវិញទៅមករបស់ប្រជា ជាតិវៀត​ណាម​ផងដែរ”។
 
នារសៀលថ្ងៃទី​៨ខែមករា មូលនិធិគាំពារកុមារខេត្ត Binh Duong បាន រៀបចំកម្មវិធី “និទាឃរដូវស​ម្រាប់​កុមារ​ក្រីក្រ​” ខេត្ត Binh Duong លើកទី៨ ឆ្នាំ២០២០។ ក្នុងឱកាសនេះ បណ្ដាសប្បុរសជននិងធុរជននៅខេត្ត បាន ប្រគល់​ទឹកប្រាក់ចំនួន៦,៧ពាន់លានដុងសម្រាប់មូលនិធិគាំពារកុមារខេត្ត Binh Duong សំដៅជួយ​ឧបត្ថម្ភ​ដល់កុមារអកុសលក្នុងតំបន់ អាចទទួល អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ក៏ដូចជាមានលក្ខណៈ​សិក្សារៀន​សូត្រ​ដ៏ល្អ ជាងនាពេលខាងមុខផងដែរ៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ