មេចុងភៅនៅស្រុកកោះ Phu Quoc សម្ដែងការវេចញាំត្រីដោយមានប្រវែង១៥ម៉ែត្រ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅកោះ Phu Quoc ខេត្ត Kien Giang សហ ព័ន្ធពលករស្រុក Phu Quoc បានរៀបចំកម្មវិធី “បុណ្យតេតជួបជុំគ្នា” ឆ្នាំ ២០២០ សម្រាប់ប្រជាកម្មករ ពលករមានស្ថានភាពរស់នៅលំបាកប្រមាណ ២៨០នាក់នៅទីនេះ។
ថ្លែងនៅកម្មវិធី ប្រធានតុលាកាប្រជាជនកំពូលលោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា កម្មវិធី “បុណ្យតេតជួបជុំគ្នា” បាន បង្ហាញការថែទាំរបស់អង្គការសហជីពចំពោះពលករ កម្មករមានស្ថានភាព រស់នៅលំបាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកំពុងមកដល់ តាមនោះ ជួយអោយកម្មករ ពលករម្នាក់ៗ សុទ្ធតែអំណរសាទរបុណ្យតេតប្រកប ដោយក្ដីសប្បាយរីករាយនិងសុភមង្គល។
នាថ្ងៃដដែល សមាគមន៍អ្នកកាសែតវៀតណាមបានសហការជាមួយ វិទ្យុសម្លេងវៀតណាមរៀបចំកម្មវិធី “និទាឃរដូវរបស់ប្អូន” លើកទី១៣នៅ រោងល្ខោនវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ ដោយប្រធានបទ “និទាឃរដូវនៅព្រំដែន-ជួយប្អូនទៅសាលា”។ កម្មវិធីនេះត្រូវបានរៀបចំ ឡើងក្នុងគោលបំណងចង់ជួយឧបត្ថម្ភ ចែករំលែកការលំបាកជាមួយប្អូនៗ សិស្សានុសិស្សនៅតាមស្រុកព្រំដែននៃបណ្ដាខេត្តភាគកណ្ដាលប្រទេសជាតិ។ លោក Ho Quang Loi អនុប្រធានប្រចាំការសមាគមន៍អ្នកកាសែត វៀតណាមបានអោយដឹងថា៖
“កម្មវិធី “និទាឃរដូវសម្រាប់ប្អូន” ទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ដែលរួមចំណែកបំផុសឡើងចលនាសប្បុរសធម៌ក្នុង សង្គម។ តាមរយៈកម្មវិធីនេះ យើងខ្ញុំមានគោល បំណងចង់ចែករំលែកការ លំបាកលំបិនជាមួយជនរួមជាតិភាគកណ្ដាល និងក្មួយៗសិស្សានុសិស្ស មានស្ថានភាពរស់នៅលំបាក ព្រមទាំងឃោសនា លើកទឹកចិត្តប្រជាជន គ្រប់ស្រទាប់ ពង្រីកស្មារតីជួយឧបត្ថម្ភគាំពារគ្នាទៅវិញទៅមករបស់ប្រជា ជាតិវៀតណាមផងដែរ”។
នារសៀលថ្ងៃទី៨ខែមករា មូលនិធិគាំពារកុមារខេត្ត Binh Duong បាន រៀបចំកម្មវិធី “និទាឃរដូវសម្រាប់កុមារក្រីក្រ” ខេត្ត Binh Duong លើកទី៨ ឆ្នាំ២០២០។ ក្នុងឱកាសនេះ បណ្ដាសប្បុរសជននិងធុរជននៅខេត្ត បាន ប្រគល់ទឹកប្រាក់ចំនួន៦,៧ពាន់លានដុងសម្រាប់មូលនិធិគាំពារកុមារខេត្ត Binh Duong សំដៅជួយឧបត្ថម្ភដល់កុមារអកុសលក្នុងតំបន់ អាចទទួល អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ក៏ដូចជាមានលក្ខណៈសិក្សារៀនសូត្រដ៏ល្អ ជាងនាពេលខាងមុខផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម