• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ឯតទគ្គកម្មស៊ីឈ្នូលសរសេរសំបុត្រយូរឆ្នាំបំផុតនៅវៀតណាម

នៅមជ្ឈមណ្ឌលប្រៃសនីយ៍សាយហ្គន​លោកតា​យឿងវ៉ាន់​ងោ (៨៥ឆ្នាំ) បានចាត់ទុក​ដូច​ជា “និមិត្ត​រូប​រស់​” គាត់​ធ្វើការនៅទី​នេះ​ជិត​អស់មួ​យជី​វិត​ហើយ។ ៤២ឆ្នាំ​ធ្វើជា​បុគ្គ​លិក ២៥ឆ្នាំធ្វើ​ការ​ងារ​ស៊ី​ឈ្នួល​សរ​សេរ​សំបុត្រ មើល​ទៅហាក់​ដូចជា​គាត់​មាន​សុខ​ភាព​ល្អនៅ​ឡើយ ដើម្បី​បន្ត​ការ​ងារ​ចំណូល​ចិត្ត​របស់​ខ្លួន។ លោកតា​ងោបាន​អង្គការ​ឯត​ទគ្គកម្ម​វៀតណាម ប្រទាន​នាម​ជា “មនុស្ស​ស៊ី​ឈ្នូល​សរសេរ​សំបុត្រ​យូរឆ្នាំ​បំផុ​តនៅវៀត​ណាម​”​។

នៅអាយុ១៨ឆ្នាំ លោកតាយឿងវ៉ាន់​ងោ (កើតឆ្នាំ១៩៣០) បានចូល​ធ្វើការក្នុង​មជ្ឈមណ្ឌល​ប្រៃសនីយ៍​សាយ​ហ្គន។ លោក​តាងោរលឹក​ឡើង កាលពី​ដើម លោករៀននៅសាលា Petrus គី (សព្វថ្ងៃ ជាសាលា អនុវិទ្យា​ល័យ ឯក​ទេស​ឡេហុង​ផុង) ថ្នាក់កម្មវិធីភាសាបារាំង​មូល​ដ្ឋាន។ ពេល​លោក​តាចូល​ធ្វើការ​នៅ ក្នុង​មជ្ឈមណ្ឌល​ប្រៃស​នីយ៍សា​យ​ហ្គន លោកបាន​រៀនបន្ថែមភាសា​អង់គ្លេស នៅសហគមន៍​វៀត​ណាម-អាមេរិក ដូចនេះ​ទើប​លោក​តាអាច​សន្ទនា ជាមួយ​អតិថិជន​បរទេស​ពូកែទាំ​ងពីរ​ភាសា។

នៅឆ្នាំ១៩៩០ លោកងោចូលនិវត្សរ៍ ហើយបាន​គណៈ​នាយក​ប្រៃសនីយ៍​អញ្ជើញ​លោក​សរសេរ​សំបុត្រ​ឈ្នួល​នៅ​ប្រៃសនីយ៍​។ ក្រុមស៊ីឈ្នួល​សរសេរសំបុត្រ​មានប្រាំមួយ​នាក់ ចែក​ជា​៣គូ គូនីមួយ​ៗនៅ​ប្រចាំ​អចិន្ត្រៃយ៍ចំនួ​ន​ពីរ​ថ្ងៃ​។ កាល​នោះលោក​តាងោជាមនុស្ស​ក្មេងបំផុត​។ ក្រោយមក ពួកគាត់ចូល​និវត្សរ៍ ជាបណ្តើៗអស់​ទៅ នៅតែ​លោក​តាងោម្នាក់​ឯង​ផ្សារភ្ជាប់​ការងារនេះ​រហូតដល់សព្វ​ថ្ងៃ។ លោកតា​បានរៀប​ចំកន្លែង​ធ្វើការ​នៅជ្រុង​ម្ខាង​ក្នុង​មជ្ឈមណ្ឌល​ប្រៃសនីយ៍។ តុធ្វើការរបស់លោក​មានដាក់​ផ្លាកតូច​មួយ “កន្លែងណែនាំនិ​ង​ជួយសរសេរ” ដោយ​បីភាសា​វៀត​ណាម-អង់គ្លេស​-បារាំង ជាមួយក្រដា​ស់ ខ្មៅដៃ​ វចនានុក្រម​ អង់គ្លេស-បារាំង-​វៀត​ណាម និងកញ្ចក់​ពង្រីក។ល។​


លោកតាយឿងវ៉ាន់ងោ ជាអ្នកបានអង្គការឯតទគ្គកម្មវៀតណាមប្រទាន ជា “អ្នកស៊ីឈ្នួលសរសេរសំបុត្រយូរឆ្នាំបំផុតនៅវៀតណាម”។

ការងាររបស់លោកតាងោតែងតែធ្វើគឺ បកប្រែសំបុត្រពីភាសាវៀតណាមទៅជាភាសាអង់គ្លេស បារាំងជូនអតិថិជនជនជាតិវៀតណាម ឬជួយសរសេរសំបុត្រជាភាសាវៀតណាមជូនជនបរទេស។

លោកផ្ចិតផ្ចង់ក្បែរកញ្ចក់ពង្រីកពិនិត្យពាក្យ ដើម្បីបកប្រែសំបុត្រជូនអតិថិជនមួយចំនួន។

បងស្រីវូផឿង (ខណ្ឌតឹនភូ) សុំឲ្យលោកតាបកប្រែសំបុត្រទៅជាភាសាអង់គ្លេស ដើម្បីផ្ញើជូនប្អូនសាច់ញាតិកំពុងរស់នៅអាមេរិក។

ភ្ញៀវបរទេសជាច្រើនចូលទស្សនាប្រៃសនីយ៍ មានការងឿងឆ្ងល់ចង់ដឹងពីការងាររបស់លោកងោ។

ជីវភាពរស់នៅសាមញ្ញ ប៉ុន្តែលោកងោជាមនុស្សស្រឡាញ់ការងាររបស់ខ្លួន និងផ្សារភ្ជាប់ជាមួយប្រៃសនីយ៍សាយហ្គន។

ស្និទ្ធស្នាលសន្ទនាដោយភាសាអង់គ្លេសជាមួយភ្ញៀវទេសចរណ៍បរទេសស្វែងយល់ពីការងាររបស់ខ្លួន។

ពេលលំហែ លោកងោនៅជាអ្នកណែនាំស្មគ្រចិត្ត នាំភ្ញៀវទេសចរណ៍ទៅទស្សនា ស្វែងយល់ពីស្ថាបត្យកម្មពិសេសរបស់វិមានប្រៃសនីយ៍សាយហ្គន។

អ្នកនៅជិតខាងទីកន្លៃងលោកតារស់នៅ តែងមានការគោរពស្រឡាញ់លោកតាជានិច្ច។

អាយុ៨៥ឆ្នាំ សក់ស្កូវ ភ្នែកពីមួយថ្ងៃទៅកាន់តែព្រិលទៅ ប៉ុន្តែលោកតានៅតែមាំមួនធាក់កង់កញ្ចាស់ពីផ្ទះដល់ទីកន្លែងធ្វើការ។

ស្និទ្ធស្នាលថតរូបអនុស្សាវរីយ៍ជាមួយមិត្តយុវវ័យ។

មជ្ឈមណ្ឌលសៀវភៅឯតទគ្គកម្មវៀតណាម បានបញ្ចូលឯតទគ្គកម្ម លោកតា ជា”អ្នកស៊ីឈ្នួលសរសេរសំបុត្រយូរឆ្នាំបំផុតនៅវៀតណាម”។

ការងារប្រចាំរបស់លោកតាងោ គឺបកប្រែពីភាសាវៀតណាមទៅជាភា​សាអង់គ្លេស បារាំង ជូន​អតិថិជន​ជន​ជាតិ​វៀត​ណាម ឬសរសេរ​សំបុត្រជាភា​សាវៀ​ត​ណាម ជួយជនជាតិ​បរទេស។ ជួយជន​ជាតិវៀត​ណាម សរ​សេរ​អាសយ​ដ្ឋាន​ទទួល ជាពិសេសទីកន្លែង​នៅទ្វីបអឺរុប  ពីព្រោះតាមលោកតា “កន្លែងនីមួយៗមានខឿនវប្បធម៌ខុស​ប្លែក​ពី​គ្នា ទាំង​របៀប​សរសេរអាសយ​ដ្ឋានលើសំ​បុត្រ ក៏បានសឲ្យឃើញនូវវប្បធម៌​កន្លែង​ដើមកំណើត។ យើងដឹង​និង​សរ​សេរ​ត្រូវ ក៏ជា​របៀប​បញ្ជាក់ខ្លួនឯង​ មានការយល់​ដឹងពីវ​ប្បធម៌ ទឹក​ដីពួក​គេ”។

ថ្ងៃជួបលោកងោ​នៅប្រៃសនីយ៍ នៅចំពេលលោកតាកំពុងផ្ចិតផ្ចង់ ក្បែរកញ្ចក់ពង្រីកពិនិត្យ​ពាក្យ ដើម្បីជួយ​ប្រែសំ​បុត្រ​ឲ្យភ្ញៀវ​បរទេស​មួយចំនួន។ បងស្រីវូផឿង (ខណ្ឌតឹនប៊ិញ) សុំឲ្យ​លោក​តាបក​ប្រែសំបុត្រ​ទៅជា​ភាសា​អង់​គ្លេស ដើម្បី​ផ្ញើទៅប្អូន​សាច់​ញាតិ ដែលកំពុងរស់​នៅអាមេរិក។ បងស្រី ង៉ុកធ្វី (ខេត្តប៊ិញធ្វឹន) សុំឲ្យ​លោក​តាស​រ​សេរ​អាស​យដ្ឋាន​ លើសំបុត្រផ្ញើជូនសាច់ញាតិ​នៅថៃជាលើក​ទីពីរ។ មិត្តយុវវ័យ​ពីរ​នាក់ សុំឲ្យលោក​តាសរ​សេរ​អក្សរ​អនុស្សាវរីយ៍ លើកដំបូងមកដល់សាយហ្គន ក្នុងក្តីសប្បាយមិនអាច​កាត់ថ្លៃបា​ន។ បុរស​ជនជាតិ​លោក​ខាង​លិច​ម្នាក់ ពេលបាន​ស្តាប់អ្នកណែនាំ​ឲ្យដឹងថា នេះជាអ្នកស៊ីឈ្នូល​សរសេរសំបុត្រ​យូរឆ្នាំបំផុត​នៅទីនេះ ដូច​នេះ បុរស​អង្គុ​យចុះសំណេះសំណាល ជាមួយលោកតាងោ ដោយក្តីរំភើប និងងឿងឆ្ងល់​។ល។ អង្គុយ​ចាំលោក​តាបក​ប្រែសំ​បុត្រ បងវូផឿង​មានអារម្មណ៍​ថា “លោកតា​នៅមានសុខ​ភាព​ល្អ ធ្វើការ​ងារយ៉ាង​ហ្មត់​ចត់​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​។

ក្នុងពេលលំហែ លោកតា​ងោ នៅជាអ្នកណែនាំ​ស្មគ្រ​ចិត្ត​ម្នាក់ នាំភ្ញៀវទេសចរណ៍​ទៅទស្សនា ស្វែង​យល់​ស្ថាបត្យ​កម្ម​ពិសេស​នៃអគារប្រៃសនីយ៍ ឬសំណងនៅក្បែរៗ ជា​ទីកន្លែង​ដែល​លោក​តាបាន​ផ្សារភ្ជាប់​ជិត​អស់​មួយ​ជីវិត​ទៅហើយ​។ តាម​លោកតា រស់​នៅ ស្វែងយល់ និងឧទ្ទេសនាមទីកន្លែង ដែលខ្លួនរស់នៅនិង​ធ្វើការ ក៏ជារបៀប​មួយ សម្រាប់​ឧទ្ទេសនាម​វប្បធមម៌​ប្រទេស​ខ្លួន ដល់ភ្ញៀវទេសចរណ៍ ដើម្បីពួកគេយល់ច្បាស់នូវ​វប្បធម៌រប​ស់ខ្លួន​ជាង។

 

អត្ថបទ៖ សើនងៀ រូបថត៖ ដាំងគីមភឿង 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top