• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សិល្បករវ័យចំណាស់និងក្រុមសៀកកុមារ

បានឲ្យដឹងថា៖ បណ្តាឈុតសម្តែងសៀកដ៏ចាប់ចិត្ត ល្អមើល និងបន្សល់ទុកចំណាប់អារម្មណ៍ក្នុងដួងចិត្តទស្សនិកជនស្រឡាញ់សៀក សិល្បករង៉ុកវឿនក៏បានស្គាល់ដោយទឹកចិត្តសប្បុរស លោកបានចិញ្ចឹមនិងបង្រៀនសៀកឲ្យកុមារជាច្រើននាក់ ដែលជីវភាពរស់នៅដ៏ពិបាក។ នា បច្ចុប្បន្ននេះលោកជាសិល្បករសៀកក្នុងវ័យ ៧០ ឆ្នាំ មានកូនធម៌ចំនួន ៣០០ នាក់ និងរួមជាមួយ​គេបង្កើតក្រុមសៀកកុមារង៉ុកវៀនសម្តែងនៅតំបន់ជាច្រើនក្នុងស្រុក។

កូនផ្ទះ​តូចមួយ​ ដែល​ស្ថិត​ក្នុង​ច្រក​របស់​គ្រួសារ​សិល្បករ​ង៉ុក​វៀន (​​ឈ្មោះ​ពិតរបស់​លោក ​ង្វៀន​វ៉ាន់​ឌឹក) ស្ថិត​នៅ​ខណ្ឌទី ៤ ទីក្រុងហូជីមិញ ដែលក៏​គឺ​ជា​ទីកន្លែង​​ហ្វឹក​ហាត់​របស់​ក្រុម​សៀក​រាល់​ថ្ងៃ។ ឃើញ​កុមារា​ ឡេ​គ្វឹក​បាវ (អាយុ ៥ ឆ្នាំ​​ នៅ​ស្រុក​គូជី ទីក្រុង​ហូជី​មិញ) មាន​កោសល្យ​សៀក ម្តាយរបស់​គេ​បាន​មក​ផ្ទះ​លិល្បកររូបនេះ​​ ដើម្បី​ពឹង​ពាក់​លោក​ទទួល​គេ​ដូចជា​កូន​ធម៌និង​បង្រៀន​សៀកឲ្យគេ។ សិល្បករ​រូបនេះ​បាន​យល់​ព្រម​និង​បាន​ឲ្យ​ដឹង​ថា៖ នេះ​គឺ​ជា​លើក​ចុង​ក្រោយ​លោក​ទទួល​កូនធម៌។ លោកបានដឹង​​ពីការ​ឆ្ងល់​របស់​យើង​ខ្ញុំ លោក​បានសើច​និង​ពន្យល់​ថា៖ “ពីព្រោះ​ខ្ញុំ​​ចាស់ហើយ ​មិន​ដឹង​មាន​គ្រប់កម្លាំង ​ដើម្បី​ចិញ្ចឹម​​អ្នក​ណា​​ទេ ដូច្នេះ​មិន​ហ៊ានទទួល​បន្ថែម​ទៀត​ទេ”


សិល្បករ​សៀក​ ង្វៀន​វ៉ាន់​ឌឹក អាយុ ៧០ ឆ្នាំ យក​ឈ្មោះ​សម្តែង​ង៉ុក​វៀន (នា​ខែ​កុម្ភៈឆ្នាំ២០១៦)

សិល្បករ​ង៉ុក​វៀន​ណែនាំ​ចៅ​ៗហ្វឹក​ហាត់​ការជិះ​កង់​កង់មួយ​

សិល្បករ​ង៉ុក​វៀន​បង្រៀន​​សមាជិក​កុមារីតូច​ៗនៃ​ក្រុម​សៀក​ង៉ុក​វៀន​របៀប​រមួល​ខ្លួន

សិល្បករ​ង៉ុក​វៀន​ណែនាំ​របៀប​បោះ​កង​​ឲ្យ​​សិល្បការិនី​​របស់​ក្រុម​សៀក​កុមារ​ង៉ុក​វៀន

ចំពោះ​សមាជិក​ណា​ក៏ដោយ​​ក្នុង​ក្រុម​សៀក សិល្បករ​ង៉ុក​វៀន​តែង​តែ​ណែ​នាំ​​យ៉ាង​ហ្មត់​ចត់

ក្រុម​សៀក​កុមារង៉ុក​វៀន​​មាន​សមាជិក​​គឺ​ជា​កូន​បង្កើត​ កូន​ធម៌ និង​ចៅ​ៗ របស់​​​សិល្បករ​ង៉ុក​វៀន

 នាទី​សម្រាក​បន្តិច​របស់​សិល្បករ​វ័យ​ចំណាស់​ ក្រោយ​ពេល​សម្តែង 
 

ចូល​ចិត្ត​សៀក​តាំង​ពី​តូច សិល្បករ​ង៉ុក​វៀន​បាន​រក​វិធី​ជា​ច្រើន​​ ដើម្បី​រៀន​សៀក។ លោក​​បានលួចរៀន​ពី​ក្រុម​សៀក​ដើរសម្តែងចល័ត​​​ រហូត​ដល់​ថ្ងៃ​ដែល​​លោក​​បាន​ក្លាយ​ជាកូន​សិល្ស​​ក្នុងក្រុម​សៀក​ដ៏​ស្បី​ឈ្មោះ​​មួយ ដោយ​​បេ្តជ្ញា​ចិត្តអនុវត្តន៍​ចំ​ណូល​ចិត្ត​ដល់ទីបញ្ចប់។ ដោយ​មាន​កោសល្យ លោក​បាន​ហ្វឹក​ហាត់​ឈុត​សម្តែង​យ៉ាងស្ទាត់​ជំនាញ​ជា​ច្រើន​ ហើយ​ច្នៃ​ប្រឌិត​បណ្តា​ឈុត​សម្តែង​សៀក​​ដ៏​ពិសេស​​​ទៀត​ផង ដែល​​បង្កើត​ឈ្មោះ​​សិល្បករ​ង៉ុក​វៀន​ដ៏​ល្បី​ឈ្មោះលើ​ឆាក​សម្តែង​សៀក​ក្នុង​ដំណាក់កាល​មុន​ឆ្នាំ​១៩៧៥។

ក្រុម​​សៀក​របស់​គ្រួសារ​លោក​បាន​បង្កើត​នៅ​ឆ្នាំ១៩៨៦ មាន​​សិល្បករ សិល្បការិនីភាគ​ច្រើន​គឺ​ជា​កូន​និងចៅ​​របស់​លោក។ ​ក្រោយ​បណ្តា​​ការ​សម្តែង​នៅ​​តំបន់​ដាច់​ស្រយាល សិល្បករ​ង៉ុក​វៀន​បាន​ទទួល​​បន្ថែម​​កុមារា កុមារី​មាន​ជីវភាព​រស់​នៅ​ក្រលំបាក​​ យកមក​ចញ្ចឹម​និង​បង្រៀន​សៀកឲ្យ​គេ។ ទំហំ​ក្រុម​សៀក​នេះ​កាន់តែ​បើក​ទូលាយ។ ដោយ​​សារ​​សមាជិក​​របស់​ក្រុម​សៀក​ភាគ​ច្រើន​​គឺ​ជា​កុមារ ​ដូច្នេះ​ទស្សនិកជន​​​ស្នូល​​របស់​ក្រុម​សៀក​​នេះគឺ​ជា​​​កុមារ​និង​កូន​សិស្ស។ ​មាន​ដំណាក់​កាល ក្រុម​សៀក​ង៉ុក​វៀន​ក្លាយ​ទៅ​ជា​អាស័យដ្ឋាន​ទម្លាប់​របស់​កុមារ ដែលរស់​នៅ​ទីក្រុងហូជីមិញ។ ចាប់​ពី​ថាវ​កឹម​វៀន បឹង​គីហ័រ ឱទ្យាន​​តាវ​ដាន​ដល់​​អគារ​​កុមារ បណ្តា​សាលា​បឋម…​គឺជា​ឆាក​សម្តែង​យ៉ាង​​ប្រក្រតី ដែល​​ក្រុម​សៀកង៉ុក​វៀន​មក​សម្តែង​​និង​ពាំនាំ​មក​​ក្តីសប្បាយរីករាយ​និង​សំណើច​ឲ្យ​ទស្សនិកជន​​តូច​​តាម​រយៈ​ឈុត​សម្តែង​សៀក​ដ៏​ពិសេស។

​នៅ​សព្វ​ថ្ងៃនេះ ក្រុម​សៀក​កុមារ​ង៉ុក​វៀន​បាន​ស្គាល់​គឺ​ជាក្រុម​សៀក​​គ្រួសារ​​តែ​មួយ​គត់​នៅ​ទីក្រុង បាន​​សម្តែង​ក្នុងរយៈពេលជាង ៣០ ឆ្នាំ​។ សមាជិក​ក្នុង​ក្រុម​សៀក​នេះ​គឺ​ជា​បណ្តា​សមាជិក​ក្នុង​គ្រួសារ​ ដែល​មាន​​បី​ជំនាន់ ចាប់​ផ្តើម​ពី​សិល្បករ​ង៉ុក​វៀន​គឺ​ជា​ប្រធាន​ក្រុម​សៀក គឺជាឪពុក គឺ​ជា​លោក​គ្រូ រីឯ​សមាជិកផ្សេងៗ​ទៀត​ក្នុង​ក្រុម​សៀក​គឺ​ជា​​កូនបង្កើត​ កូន​ធម៌​ននិង​កូនចៅ​របស់​លោក។


សិល្បករ​ង៉ុក​វៀន​ត្រួត​ពិនិត្យ​​ឧបករណ៍សម្តែង​មុន​ពេល​យក​ទៅ​សម្តែង


សិល្បករ​មិញ​ម៉ឹន កូន​ប្រុស​របស់​សិល្បករ​ង៉ុក​វៀន​សម្តែងសៀក​​ឲ្យ​កូន​សិស្ស​នៅ​សាលា​បឋម​គីវឡុង ខណ្ឌ​ប៊ិញ​ថាញ់ ទីក្រុង​ហូជីមិញ​​

ឈុត​សម្តែង​​​ប្រដាល់​យ៉ាង​​កំប្លែង​និងតាន​តឹង​របស់​​កុមារ​ពី​នាក់​នៃ​ក្រុម​សៀក​ង៉ុក​វៀន
ដែល​ទាក់​ទាញ​​ការទស្សនា​របស់​ទស្សនិកជន


ស្នាម​ញញឹម​យ៉ាង​ស្មោះ​ស​របស់​​​កុមារា​ កុមារី​​នៅ​ពេល​ទស្សនា​ឈុត​សម្តែង​សៀក​ដ៏​​ចាប់​ចិត្ត​និង​​សប្បាយ​
របស់​ក្រុមសៀក​កុមារង៉ុក​វៀន


មាន​បំណង​ប្រាថ្នា​ផ្តល់​ក្តី​សប្បាយ ស្នាម​ញញឹម​ឲ្យ​កុមារ​ គឺ​ជា​ក្តី​សប្បាយរីក​រាយ​របស់​សិល្បករ​ង៉ុក​វៀន

ចាប់​ពីក្រុម​សៀក ​សមាជិក​នៃ​ក្រុម​នេះ​បាន​រីកធំ​ឡើង មាន​អ្នកស​​​ម្តែង​សៀក មាន​អ្នក​​​ធ្វើ​មុខងារ​ផ្សេងៗ ។ ​មើល​ឃើញ​​បណ្តា​កូន​បានរីក​ធំឡើង មាន​ជីវ​ភាព​​ស្ថិត​ស្ថេរ នេះ​គឺ​ជា​​​សុភមង្គល​របស់​សិល្បករ​​សៀក​វ័យ​ចំណាស់​នេះ./.

អត្ថបទ៖ សើន​ងា​ រូបថត៖​ ថុង​ហាយ

 

 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top