• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកឯកអគ្គរដ្ឋទូត Konstantin Vasilievich Vnukov មាន​ឧបនិស្ស័យ​ជាមួយវៀតណាម

ចំពោះ​លោក​ឯកអគ្គរដ្ឋ​ទូត​​រុស្ស៊ី Konstantin Vasilievich Vnukov វៀតណាម​​ជាទឹក​ដី​ដ៏​អស្ចារ្យ​ បាន​លោក​​ស្រឡាញ់​រាប់អានអស់ពីដួង​ចិត្ត​​។ លោក​អញ្ជើញ​មក​ដល់ប្រទេស​​វៀតណាម ​ជា​លើក​ដំបូង​បង្អស់​​នៅ​ឆ្នាំ​២០០៦ ជាអ្នក​ការទូត​រុស្ស៊ី​ កាល​​នោះ​​អញ្ជើញអមដំណើរ​លោក​​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ចូល​រួម​សន្និសីទ​កំពូស​ APEC នៅ​វៀតណាម​ ហើយចាប់ពីពេល​នោះ​មក​ លោក​បាន​ផ្សារ​ភ្ជាប់​ជាមួយ​​ដែន​ដី​រូប​អក្សរ S ដូចជា​ឧបនិស្ស័យ​មួយ​។

មាន​ឱកាស​បាន​សំណេះសំណាល​ជាមួយ លោក​​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ Konstantin Vasilievich Vnukov ចំថ្ងៃខួប​អនុស្សាវរីយ៍​​ទិវា​ការទូត​រុស្ស៊ីឆ្នាំ​២០១៧ លោក​បង្ក​ចំណាប់​អារម្មណ៍​មក​លើ​យើង​ខ្ញុំ​ ដោយ​ចរិត​ជិត​ស្និទ្ធ​ កំបុក​កំប្លែង​ និង​​ជ្រៅជ្រះ​ការ​​បដិសណ្ឋារកិច្ច​។​
 
នៅ​ឆ្នាំ​២០០៦ ពេល​កំពុង​មានតួ​នាទី​ជា​អ្នក​ដឹក​នាំថ្នាក់​ទី​១​ (ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​បូព៌ា​) នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​ លោក​មាន​កិត្តិយស​ធ្វើដំណើរ​​អម ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin អញ្ជើញ​​ចូល​រួម​សន្និសីទ​កំពូស​ APEC ឆ្នាំ២០០៦ នៅ​ហាណូយ។ នោះជា​ការ​ធ្វើ​ដំណើរ​ដំបូងបង្អស់​របស់​លោក​ អញ្ជើញ​មក​ដល់​​ប្រទេស​​វៀតណាម​។ ជាង​មួយ​ទសវត្ស​ក្រោយមក​​ លោក​ Vnukov ម្តង​ទៀតបាន​ធ្វើ​ដំណើរ​អម​លោក​ប្រធានាធិបតី​ Vladimir Putin ចូល​រួម​សន្និសីទ​កំពូស​ APEC ក៏​នៅ​ប្រទេស​វៀតណាម​​ដដែល​។
 
លោក​ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ Vnukov សង្ឃឹម​​និង​រង​ចាំយ៉ាង​ខ្លាំងនៅ​ព្រឹត្តិការណ៍ APEC ​ ឆ្នាំ​២០១៧ រៀប​ចំក្នុង​ប្រទេស​​វៀតណាម​។ លោក​ចែក​រំលែក​ថា​៖ “ខ្ញុំ​ជឿ​ជាក់ថា សកម្មភាព​ទាំង​អស់​រមែង​​​ដំណើរ​ការ​​តាម​ផែន​ការ​នៃ​​ឆ្នាំ​ APEC  នៅប្រទេស​វៀតណាម​ នឹងបាន​​ប្រព្រឹត្ត​ទៅ​ជោគជ័យ​ល្អប្រសើរ​ អនុញ្ញាត​ពិភាក្សា​នូវ​បញ្ហាជាច្រើន​ ស្តីពី​​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​បរិយាកាស​តំបន់​ទ្វីប​អាស៊ី​ - ប៉ាស៊ីហ្វិច និង​លើកកម្ពស់ជាង​នេះ​ទៅទៀត ​នូវ​ទំនុក​ចិត្ត​នៃ​​ប្រទេស​មិត្ត ​នៅ​លើ​ទម្រង់​សកលលោក​”។​

 

លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្ស៊ីនៅវៀតណាម Konstantin Vnukov ។
រូបថត៖ វៀតកឿង


លោកប្រធានរដ្ឋវៀតណាម ត្រឹនដាយក្វាង (Tran Dai Quang) ទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី  Konstantin Vnukov នៅវិមានប្រធានរដ្ឋ។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម

លោកស្រីប្រធានរដ្ឋសភាវៀតណាម ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី
Konstantin Vnukov។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម


លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov ចូលរួមព្រឹត្តិការណ៍ការទូតមួយ រួមជាមួយលោកឧបនាយករដ្ឋមន្រ្តី
និង​ជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ផាមប៊ិញមិញ (Pham Binh Minh) (ខាងឆ្វេងបំផុត)។ រូបថត៖ ស្ថាន​
ទូត​រុស្ស៊ីប្រចាំនៅវៀតណាម


លោកឯកអគ្គរដ្ឋទូត Vnukov អធិបតីក្នុងពិធីទទួលជួប លោកប្រធានរណសិរ្យមាតុភូមិវៀតណាម
ង្វៀនធៀនញ៉ឹន​ (Nguyen Thien Nhan) (ទីពីររាប់ពីឆេ្វងទៅស្តាំ)។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម


លោកប្រធានទីក្រុងហាណូយ ង្វៀនឌឹកជុង  (Nguyen Duc Chung) ទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី
Konstantin Vnukov ។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម


លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov ចូលរួមព្រឹត្តិការណ៍ការទូតមួយ រួមជាមួយលោក​អនុរដ្ឋមន្រ្តី​
ការបរទេស​វៀតណាម ង្វៀនថាញសើន (Nguyen Thanh Son)។ រូបថត៖ វៀតកឿង


មិត្តទាំងឡាយរបស់វៀតណាម ដែលធ្លាប់មានពេលវេលាសិក្សារៀនសូត្រនៅសូវៀតនិងរុស្ស៊ី ជូនពរលោកឯ​ក​អគ្គ​រដ្ឋ​
ទូត​រុស្ស៊ី Konstantin Vnukov  នាឱកាសទិវាការទូតរុស្ស៊ី (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧)។ រូបថត៖ វៀតកឿង


លោកឯកអគ្គរដ្ឋទូត Vnukov សកម្មចូលរួមសកម្មភាពការទូតប្រជាជន ដើម្បីបង្កើន​ការយល់​ដឹង​រវាង​ប្រជាជន​​ទាំងពីរ​ប្រទេសវៀតណាមនិងសហព័ន្ធរុស្ស៊ី។ រូបថត៖ វៀតកឿង

ក្រោយ​មួយអាណតិ្តទទួលជោគជ័យ ធ្វើជា​ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​កូរ៉េខាង​ត្បូង​ អ្នកការទូត​វ័យ​ចំណាស់​​របស់​រុស្ស៊ី លោក​ Konstantin Vasilievich Vnukov ​ បាន​ជ្រើស​ធ្វើជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​ នៃ​សហព័ន្ធ​​រុស្ស៊ី​ប្រចាំ​នៅ​វៀត​ណាម​​ ចាប់ពី​ធ្នូ​ឆ្នាំ​២០១៤។ ដោយ​​​បទពិសោធន៍​ការទូត​​យូរឆ្នាំ​ និង​​រចនា​​បទការ​ងារ​​ជំនាញ​ លោក​បាន​​ការ​រួម​ចំណែក​នាំ​ទំនាក់ទំនង​ដៃ​គូ​យុទ្ធសាស្រ្ត​​គ្រប់វិស័យ​ រវាង​វៀតណាម​និង​សហព័ន្ធ​រុស្ស៊ី​ ពីមួយ​​ថ្ងៃទៅមួយថ្ងៃ​កាន់តែ​​ស៊ី​ជម្រៅ​ជាង ជាក់ស្តែង​ជាង។​
 
​នៅឆ្នាំ​២០១៦ វៀតណាម​និង​រុស្ស៊ី​សុទ្ធតែ​​ប្រព្រឹត្តទៅ​ការ​បោះឆ្នោត​យ៉ាង​សំខាន់​។ ការ​ជំនួប​លើក​ដំបូង​ នៃ​ថ្នាក់ដឹក​​នាំ​ថ្មី​​របស់​វៀតណាម​និង​សហព័ន្ធ​រុស្ស៊ី​ ជាមួយ​ដៃគូ​បរទេស​ មាន​មតិ​សាធារណៈយកចិត្ត​ទុក​ដាក់​ពិសេស​។ ក្នុង​បរិបទ​នោះ​ លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ីបាន​​ខិត​ខំតភ្ជាប់​កិច្ច​ពិភាក្សា​​យ៉ាង​ច្រើន​ រវាង​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​របស់​រុស្ស៊ី​និង​វៀតណាម​ ដូចជា៖ ការ​ជំនួបលើក​​ដំបូង ​រវាង​លោក​ប្រធានរដ្ឋ​វៀតណាម​ ត្រឹន​ដាយក្វាង​ (Tran Dai Quang) និង​លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ខាង​ក្រៅ​សន្និសីទ​កំពូស APEC ​​ នៅ​លីម៉ា​ (បេរូ) ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​​បរទេស​ជា​ផ្លូវ​ដំបូង​បង្អស់​ ទៅកាន់​ប្រទេសរុស្ស៊ី របស់​លោក​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​​​វៀតណាម​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) លោក​រដ្ឋមន្រ្តី​ការពារជាតិ​ ងោ​ស្វឹន​ឡិច​ (Ngo Xuan Lich) លោក​​រដ្ឋមន្រ្តី​នគរ​បាល តូឡឹម (To Lam) ​...។ល។
 
ក្នុង​សហសវត្សរ៍ថ្មី​ ប្រទេសរុស្ស៊ី​ដើរ​តាម​មាគ៌ា​ការទូត​ពហុភាគី​ ក្នុង​នោះ​ ​យកចិត្ត​ទុកដាក់ពិសេសដល់​​គោល​នយោបាយ​​ទិស​បូព៌ា​។ លោក​ឯកអគ្គរដ្ឋទូត Vnukov សម្តែងមតិ ​នៅ​ឆ្នាំ​២០១៧​សន្យា​ពេញ​មួយ​ឆ្នាំ​នឹង​ទទួល​បាន​​​លទ្ធផល​ជោគជ័យ​ ក្នុង​ការ​ទំនាក់ទំនងរវាង​​វៀតណាម​ - រុស្ស៊ី​​ ជាមួយ​ព្រឹត្តិការណ៍​​ការ​ទូត​សំខាន់​។ លោកអះ​អាង​​​ថា​៖ “វៀតណាម​​​តែង​មាន​ទីតាំង​ពិសេស​ចំពោះ​រុស្ស៊ី”។​
 
ចែក​​រំលែក​ជាមួយ​យើង​ខ្ញុំ​ អំពី​លក្ខណៈ​ការ​ងារ​នៃ​វិស័យ​ការ​បទេស​រុស្ស៊ី លោក​ឯកអគ្គរដ្ឋទូត Vnukov ​ ពោល​ពាក្យ​​ស្លោក​រុស្ស៊ី​មួ​យឃ្លា​ ដោយ​មាន​​អត្ថន័យ​​ថា​ អ្នក​ការទូត​មិនមែន​ជា​អ្នក​អង្គុយ​លេង​អត់ប្រយោជន៍​។​



លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov  តែងតាមដានសង្កេតព័ត៌មានពីវៀតណាមនៅលើកាសែត។
រូបថត៖ ត្រឹនហ៊ី​វ


លោកឯកអគ្គរដ្ឋទូតរុស្សី Konstantin Vnukov ប្រគល់រង្វាន់ជូនប្អូនៗកុមារវៀតណាម ដែលដណ្តើម​បាន​រង្វាន់​ពិសេស​ ពីការប្រឡងគូគំនូរកុមារវៀតណាម - រុស្ស៊ីលើកទី២ (២០១៧)។ រូបថត៖ វៀតកឿង

ហេតុនេះហើយ​ ទោះបី​រវល់​មមាញឹក​ជាមួយ​ការ​ជំនួប​ជាផ្លូវការ​នឹង​ក្រសួង​ វិស័យ​ របស់​វៀតណាម​ ទន្ទឹម​នោះ លោក​​​ឯកអគ្គរដ្ឋទូត Vnukov ​ តែង​ផ្តល់ពេល​វេលា​ចូល​រួម​នូវ​សកម្មភាព​ការទូត​ប្រជាជន​ ដូចជា​ធ្វើ​មេ​ប្រយោគ​​​នៃ​ការ​ប្រឡង​គូគំនូរ​កុមារ​វៀតណាម​ - រុស្ស៊ី​ ជំនួប​ជាមួយ​អ្នក​ស្រឡាញ់​ប្រទេស​រុស្ស៊ី​ ដែល​ធ្លាប់​មាន​​ពេល​វេលា​​​សិក្សា​ និង​ធ្វើការ​នៅ​សូ​វៀតមុន​នេះ​ និង​រុស្ស៊ី​សព្វថ្ងៃ​៕
 


លោក​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​វៀតណាម Konstantin Vasilievich Vnukov ​ កើត​នៅ​ថ្ងៃទី​៩ ខែឧសភា​ ឆ្នាំ​​១៩៥១​​។ លោក​បញ្ចប់​​ការ​សិក្សា​ដោយ​​កម្រិត​​និទ្ទេស​ឆ្នើម ​នៃ​​​មហាវិទ្យាល័យ​​ការបរទេស​​អន្តរជាតិ​ជាតិ​ Moskva ១៩៧៣ ចេះស្ទាត់​ជំនាញ​​ភាសា​អង់គ្លេស​ និង​ភាសា​​​​ចិន។ លោក​ឯកអគ្គរដ្ឋទូត Vnukov ​សកម្ម​ភាព​​ក្នុង​វិ​ស័យការ​​ទូត​​​ចាប់ពី​ឆ្នាំ​១៩៧៣ ធ្លាប់បាន​បំពេញ​​​ការងារ​ជា​​តួនាទី​ផ្សេង​ៗគ្នា​ នៅ​ស្ថាប​ន​មជ្ឈិម​ ក្រសួង​ការបរទេស​រុស្ស៊ី​ និង​បរទេស​។ ចាប់ពី​ឆ្នាំ​២០០៩ - ២០១៤ លោកជា​ឯកអគ្គរដ្ឋទូត​វិសមញ្ញ​ និង​ពេញ​សមត្ថភាព​សហព័ន្ធ​រុស្ស៊ី ប្រចាំ​​នៅ​កូរ៉េខាងត្បូង​។ ថ្ងៃទី​​​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​ជ្រើស​ធ្វើជា​​ឯកអគ្គរដ្ឋទូត​វិសមញ្ញនិង​ពេញ​សមត្ថភាព​សហព័ន្ធ​រុស្ស៊ី ​ប្រចាំ​នៅ​​​​សាធារណ​រដ្ឋ​​​សង្គម​​​និយម​​​​វៀតណាម​​។ (ប្រភព​៖ ស្ថាន​​ទូត​​រុស្ស៊ី​)​។​​​​​​​

 
អត្ថបទ៖ ត្រឹន​ហ៊ីវ​    រូបថត៖ វៀតកឿង​ - ត្រឹន​ហ៊ីវ​ និង​ ឯកសារ​​​​​​​

 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top