• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

Jordan Vogt-Roberts៖ ខ្ញុំជ្រើសរើសវៀតណាម​ព្រោះ​គ្មានទី​ណាដែល​ស្រស់​ស្អាត​ជាង​នេះ​ទៀត​

ទោះបី​ទទួល​សម្ពាធ​យ៉ាង​ធ្ងន់ ពី​អ្នក​រួម​ការងារស្តីពី​ការ​ត្រូវ​យក​បរិបទ​ភាព​យន្ត​ នៅ​កន្លែងដែល​ Hollywood ធ្លាប់​បាន​ថត​ពីមុន​មក​នោះ ប៉ុន្តែ​ពេល​មក​ដល់​វៀតណាម​ អ្នក​និពន្ធរឿង​ Kong យល់​ភ្លាម​ថា​ គ្មានទី​​ណាដែល​​ស្រស់ស្អាត​ជាង​វៀតណាម​ទេ​សម្រាប់ការ​​អនុវត្ត​ “Kong: Skull Island”។
 

​នេះជា​ការចែក​រំលែក​​របស់​ Jordan Vogt-Roberts អ្នក​ដឹកនាំ​ភាព​យន្ត​ល្បី​​មាន​ឈ្មោះ​ជា​ភាសាវៀតណាម​ថា៖ “Kong​៖ កោះ​ខ្មោច​” ជាមួយ​មជ្ឈដ្ឋានអ្នក​​កាសែត​ស្តីពី​​ហេតុផល​​ជ្រើ​សរើស​វៀតណាម​ ធ្វើ​ជា​បរិបទ​​សំខាន់ ដើម្បីអនុវត្ត​កម្រង​ភាពយន្ត​​ កំពុង​ធ្វើ​ភ្ញៀង​ធ្វើ​ខ្យល់​នៅ​គ្រប់​សាល​បញ្ចាំង​ភាពយន្ត​លើ​ពិភពលោក​។​
 
​“ក្រោយពេល​ជ្រើសរើស​នេះ ខ្ញុំ​យល់ថា​បេសកកម្ម​របស់​ខ្លួន​ ត្រូវ​រិះ​គិត​នឹង​អនុវត្ត​កម្រង​ភាពយន្ត​ដូច​ម្តេច​ ពីព្រោះ​​មិន​ដែល​មាន​មហា​ទេសភាព​ដ៏ធំយ៉ាង​នេះ​ពីមុន​មក​ បាន​ថត​នៅ​វៀតណាម​ទេ​។ នេះក៏ជា​បេសកកម្ម​ត្រូវ​ផ្សព្វផ្សាយ​នូវ​មោទនភាព​របស់​មនុស្ស​នៅទី​នេះ សម្រស់​ស្រស់ស្អាត​របស់ទឹក​ដី​នេះ ទៅ​ដល់​សកលលោក​” Jordan ​បានថ្លែងសន្ទកថា នៅពេល​អញ្ជើញ​មក​កាន់វៀតណាមនិងទទួល​កិត្តិនាម​អគ្គរដ្ឋទូត​ទេសចរណ៍​វៀត​ណាម​​។​
 
ក្រោយ​កិត្តិនាម​នេះ Jordan Vogt-Roberts ក៏ជា​ជនជាតិ​បរទេស​​ដំបូង​បង្អស់​ បាន​ជ្រើស​ជាអគ្គរដ្ឋទូត​ទេសចរណ៍​​វៀតណាម​ ហើយ​ប្រការ​នោះសង្ឃឹមថា​នឹង​ក្លាយជា​ភាពទាក់ទាញ​សម្រាប់​ទេសចរណ៍វៀតណាម ដូច​ប្រទេស​​​​កម្ពុជា​ធ្លាប់​បាន​ជោគជ័យ​ ក្រោយ​កម្រងភាពយន្ត​ “អាថ៌កំបាំង​ប្រាង្គប្រាសាទ” ឬ New Zealand ជាមួយ “អធិរាជ​នៃ​​ចញ្ចៀន​”។


Vogt-Roberts អ្នកដឹកនាំភាពយន្តល្បី មានឈ្មោះជាភាសាវៀតណាមថា “Kong៖ កោះខ្មោច”។
កម្រងភាពយន្ត“Kong៖ កោះខ្មោច” ជ្រើសរើសយកវៀតណាម ធ្វើជាបរិបទសំខាន់ ដើម្បីអនុវត្តកម្រងឪ
ភាពយន្ត កំពុង​បញ្ចាំងនៅលើពិភពលោក។ រូបថត៖ ត្រឹនថាញយ៉ាង


កន្លងហើយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានបង្កើតក្រុមប្រឹក្សារួមមានសមាជិក១៣នាក់ ដឹកនាំ​ដោយ​
លោកអនុរដ្ឋមន្រ្តី វឿងយីបៀន (Vuong Duy Bien) ធ្វើជាប្រធានដើម្បីបោះឆ្នោត ជ្រើស​រើសអគ្គរដ្ឋ​ទូត​ទេសចរណ៍​
វៀតណាម​អាណត្តិ២០១៧ - ២០២០ លទ្ធផលសន្លឹកឆ្នោតយល់ស្រប ១០០%  ចំពោះអ្នកដឹកនាំភាពយន្ត
Kong: SkullIsland Jordan Vogt – Roberts ធ្វើជាអគ្គរដ្ឋទូតទេសចរណ៍វៀតណាម។
រូបថត៖ ក្វឹកខាញ/ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


ដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ង្វៀនង៉ុកធៀន (Nguyen Ngoc Thien) ថតរូបជាមួយអ្នកដឹកនាំភាពយន្តJordan Vogt – Roberts និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម Ted Osius
ក្នុងសន្និសីទកាសែតបង្ហាញវត្តមាន អគ្គរដ្ឋទូតទេសចរណ៍វៀតណាមអាណាត្តិកាល២០១៧-២០២០។
រូបថត៖ ណាមង្វៀន


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម Ted Osius ពិភាក្សា​ជាមួយអគ្គរដ្ឋទូត​ទេសចរណ៍វៀតណាម​
អាណាត្តិកាល២០១៧ - ២០២០ Jordan Vogt – Roberts  ខាងក្រៅសន្និសីទកាសែត បានរៀបចំ​
នៅទីស្តីការក្រសួងវប្បធម៌កីឡានិងទេសចរណ៍។ រូបថត៖ ណាមង្វៀន


អគ្គរដ្ឋទូតទេសចរណ៍វៀតណាមអាណាត្តិកាល២០១៧ - ២០២០ Jordan Vogt – Roberts  មាន​ប្រសាសន៍​ចំពោះ​
អ្នកកាសែតវៀតណាម ក្នុងសន្និសីទកាសែត បានរៀបចំនៅទីស្តីការក្រសួងវប្បធម៌កីឡានិងទេសចរណ៍។
រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម


អ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts នៅក្បែរផ្លាកឧទ្ទេសនាមកម្រងភាពយន្ត “Kong៖ កោះខ្មោច”
នៅទីក្រុងហាណូយ។ នេះជាកម្រងភាពយន្តមានអ្នកចូលចិត្តទស្សនាច្រើនបំផុតនាចុងសប្តាហ៍លើ​ទូទាំងពិភពលោក ដោយមានប្រាក់ចំណូល ១៤២,៦ លានដូល្លាអាមេរិកក្រោយតែពីរថ្ងៃបញ្ចាំងក្នុងសាលភាពយន្ត។ រូបថត៖ ណាមង្វៀន


អ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts រួមប្រាស្រ័យជាមួយទស្សនិកជនវៀតណាម ក្នុងឱកាស​បញ្ចាំង​កម្រង​ភាពយន្ត “Kong៖ កោះខ្មោច” នៅទីក្រុងហាណូយ។ រូបថត៖ ណាមង្វៀន

អ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts ថតរូបជាមួយសិល្បៈមហាជន មកពីខេត្តនិញប៊ិញ (Ninh Binh) សម្តែង​ធ្វើជាតួអ្នកស្រុកក្នុងកម្រងភាពយន្ត“Kong៖ កោះខ្មោច” នាឱកាសបញ្ចាំងភាពយន្តនៅរដ្ឋធានី
ហាណូយ (Ha Noi)។ រូបថត៖ ណាមង្វៀន


អ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts ថតរូបនិងរួមប្រាស្រ័យជាមួយអ្នកកាសែតវៀតណាម
ក្នុង​សន្និសីទកាសែត​ឧ​ទ្ទេសនាមអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណាត្តិកាល២០១៧ - ២០២០
នៅទីស្តីការក្រសួង​វប្បធម៌កីឡា​និង​ទេសចរណ៍។ រូបថត៖ ត្រឹនថាញយ៉ាង


អ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts សម្រប់ជាមួយអ្នកគាំទ្រនៅលើនាវាទេសចរណ៍បេតិកភណ្ឌពិភពលោក​វិញហាឡុង (Vinh Ha Long)។ រូបថត៖ ណាមង្វៀន

អ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts ក្រេបយកបរិយាកាសស្រស់ស្រាយ នៅលើផ្ទៃទឹកវិញហាឡុង
(Vinh Ha Long)ក្នុងលើកវិលត្រឡប់មានតួនាទីជាអគ្គរដ្ឋទូតទេសចរណ៍វៀតណាម។
រូបថត៖ ណាមង្វៀន

ទោះ​បី​ទើប​ចាប់ផ្តើម​ផលិត​​ភាពយន្ត​ពី​ឆ្នាំ ​២០១៣ Kong: Skull Island”  ជា​កម្រង​ភាពយន្ត​​ទី​បី​ មាន​តួនាទី​ជា​អ្នក​ដឹកនាំភាពយន្ត អាយុ ​៣៣ ​ឆ្នាំ​នេះ បាន​អ្នករិះគន់​ភាពយន្ត​​លំដាប់ថ្នាក់​អាមេរិក​វាយ​តម្លៃខ្ពស់​ពី​គុណភាព​​ភាពយន្ត​ ក៏ដូចជា​​សមត្ថភាព​កែ​ច្នៃ​ ប្រៀប​ជាមួយ​អាយុ​ប្រកប​មុខ​របរ​។​
 
ក្នុង​ដំណើរ​ទស្សនា​វៀតណាម​ អូស​បន្លាយ​ជាង​ ១ សប្តាហ៍ ​អ្នក​ដឹកនាំភាពយន្ត​មាន​​ពុក​ចង្ការ​វែង​ពិសេស​ នៅ​បញ្ចេញ​​ឲ្យ​កាសែត​​និង​អ្នក​គាំទ្រ​ក្នុង​ស្រុក​​នូវ ​”ដំណឹង​ផុស​ផុល”​ ប្រកាស​នឹង​លក់​ផ្ទះ​ឯកជន​ នៅ​ Los Angeles ហើយ​មក​ទិញ​ផ្ទះ​នៅវៀតណាម​​ ដើម្បី​ងាយ​ជាមួយ​តួ​នាទី​ជា​អគ្គរដ្ឋទូត​ទេសចរណ៍​។

 

មានទៅដល់៧០% បរិបទរបស់ Kong: Skull Island បាន​ថត​នៅវៀត​ណាម នៅរម្មណីដ្ឋានមួយចំនួនដូចជា វិញហាឡុង (Vinh Ha Long) (ខេត្ត​ក្វាងនិញ - Quang Ninh) ត្រាងអាន  (Trang An) (ខេត្តនិញប៊ិញ) និង​សួនជាតិភង់ញ៉ា - គែបាន (Phong Nha – Ke Ban) រូងភ្នំសើនដ័ន (Son Doong) (ខេត្តក្វាងប៊ិញ - Quang Binh)។ ប្រហែល៣០% បរិបទ ដែលនៅសល់មក បានថតនៅហាវៃ និងអូស្រ្តាលី រម្មណីយដ្ឋាន​ពីរ​ដែល​ធ្លាប់​ស្គាល់​ បានភាពយន្ត ​Hollywood ថត​​។ (តាម​បណ្តាញ​រិះគន់​ភាព​យន្ត​លំដាប់​ថ្នាក់ ​IMDb របស់​អាមេរិក)។

ការ​ប្រកាស​ពោរពេញ​ក្តី​បេ្តជ្ញា​ចិត្ត​នេះ បាន​ Jordan Vogt- Roberts បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សា ក្នុង​ចំណោម​លើក​ជួប​ជុំ​កាសែត​ និង​អ្នកគាំទ្រ​។ ទន្ទឹមនោះ បង​ផ្តល់​​ពាក្យ​កោត​សរសើ​រ​​ ពី​សម្រប់​ស្រស់​ស្អាត​និង​លក្ខណៈ​​សម្បត្តិ​របស់​នារី​វៀតណាម​ ទោះបី​ការ​អះ​​អាងបញ្ហា​នេះ “មិន​ពាក់​ព័ន្ធអ្វី​ដល់​ការ​​សម្រេចចិត្ត​មក​រស់នៅ​វៀតណាម​”។
 
“ក្លាយជាអគ្គរដ្ឋ​ទូត​ ជា​កិត្តិយស​ ជា​ភារកិច្ច​ដ៏ធំមួយ​​ ហើយ​ចង់​ទទួល​ការខុស​ត្រូវ​ពិតប្រាកដ គឺមិនត្រូវ​រស់នៅ​ឆ្ងាយពេក​។ ខ្ញុំ​ចង់​នៅ​ជិត​វៀតណាម​បំផុត​ ទើប​សម្រេចចិត្ត​លក់​ផ្ទះ​​នៅ​ Los Angesles។ ពេល​ខាងមុខ​ខ្ញុំ​នឹង​​សហការ​​​​សកម្មជាមួយ​ដៃគូ​អន្តរជាតិ​​និង​វៀតណាម​ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​ដឹង​ស្គាល់​ដល់​វៀតណាម​ច្រើន​ជាង” បង​ចែក​រំលែក​បន្ថែម​។​






សម្រស់ស្រស់ស្អាតបេតិកភណ្ឌពិភពលោក វិញហាឡុង (Vinh Ha Long) - ទីកន្លែងអ្នក​ដឹកនាំភាពយន្ត Jordan Vogt – Roberts ជ្រើសរើសធ្វើបរិបទ ដើម្បីថតភាពយន្តល្បី “Kong៖ កោះខ្មោច” ដោយសរុបប្រាក់ចំណាយឡើងដល់ ១៨០ លានដុល្លាអាមរិក។ រូបថត៖ ង្វៀនថាំង ត្រុងចិញ ត្រឹនកុងដាត/ ការសែតរូបភាពវៀតណាម



ស្ថិតនៅកណ្តាលជ្រលងភ្នំ ភ្នំកំបោលនៅជុំទិសបង្កើតរូបភាពដ៏អស្ចារ្យ នៃតំបន់ដីលិចទឹកវឹនឡុង (Van Long)
(ស្រុក​យ៉ាងវៀន (Gia Vien) ខេត្តនិញប៊ិញ (Ninh Binh)) សព្វថ្ងៃជាកន្លែង​អេកូទេសចរណ៍​ទាក់ទាញ
​ភ្ញៀវទេសចរណ៍​ក្នុងនិង​ក្រៅប្រទេស ជាមួយបរិបទសំខាន់នេះ អ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts
បានថតភាពយន្ត “Kong៖កោះខ្មោច” ។ ​រូបថត៖ ថុងធៀន និងឯកសារកាសែតរូបភាពវៀតណាម

បើប្រៀបបេតិកភណ្ឌភង់ញ៉ា (Phong Nha) ដូចជា “វិមានដ៏ស្កឹមស្កៃមួយ” បានទាញយកធ្វើជាកន្លែងទេសចរណ៍
មានប្រសិទ្ធភាព ប្រព័ន្ធរូងគុហាភ្នំ ទូឡាន (Tu Lan) នៅព្រៃមិញហ័រ (Minh Hoa) (ខេត្តក្វាងប៊ិញ - Quang Binh) បានប្រៀបដូចជា “ព្រះនាងផ្ទំក្នុងព្រឹក្សព្រៃ”។ សម្រស់ស្រស់ស្អាតនេះ បានអ្នកដឹកនាំភាពយន្ត Jordan Vogt – Roberts ទាញយកអស់កម្រិត ដើម្បីថតជាច្រើនភាគនៃកម្រងភាពយន្ត។
រូបថត៖ ថុងធៀន/កាសែតរូបភាពវៀតណាម




 មណ្ឌល​អេកូទេសចរណ៍​ទន្លេ​ចាយ (Chay) - ហាង​តោយ (Hang Toi) ចំណុះ​បេតិកភណ្ឌ​ពិភពលោក​ ភង់ញ៉ា​ -
គែ​បាន​
(Phong Nha – Ke Ban) នាំ​ចូល​ប្រើប្រាស់​ពី​ឆ្នាំ​២០១១ ក្រោម​រូបភាព​ទេសចរណ៍​គួប​ផ្សំ​នាវា
ទេសចរណ៍​ ស្វែង​យល់​ពី​ធម្មជាតិ​ព្រែក​ទន្លេ​ និង​ទស្សនា​គុហារ​ប្លែក​អស្ចារ្យ​នេះ​ ធ្វើ​ឲ្យ​ភ្ញៀវទេសចរណ៍​​ដូច​ជា​
វង្វេង​ក្នុង​ព្រៃ​រហោស្ថាន​ កណ្តាល​សម្រប់​​ស្រស់ស្អាត​​របស់​ពិភព​​ធម្មជាតិ​។ ដោយ​សម្រស់ស្រស់​ស្អាត​នេះ
បាន​អ្នកដឹកនាំភាពយន្ត
 Jordan Vogt – Roberts ទាញ​យក​ដើម្បី​ធ្វើ​​កន្លែង​ថត​ភាពយន្ត​
“Kong៖ កោះខ្មោច​”​។ រូបថត៖ តឹត​សើន​ - ត្រឹន​ថាញយ៉ាង​/កាសែត​រូបភាពវៀតណាម​​


 អត្ថបទ៖ ត្រឿង​ភិហុង​
រូបថត៖ ត្រឹន​ថាញយ៉ាង​ ណាម​ង្វៀន​ ក្វឹក​ខាញ់​
និង​ឯកសារ​កាសែត​រូបភាព​វៀតណាម​


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top