• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស

រូបថត​ពី​អាកាស​ជិត​២០០​ផ្ទាំង​ ថត​អំពី​កោះ​​ឆ្នេរ​​សមុទ្រ​វៀតណាម​ របស់​អ្នក​ថតរូប​ យ៉ាន ​ថាញ​សើន (Gian Thanh Son) ទើប​បានតាំងពិព័រណ៍​នៅ​អគារ​វប្បធម៌​យុវជន​ទីក្រុង​ហូជីមិញ​ (ខណ្ឌ​១) និង បង្ហាញ​​វត្តមាន​សៀវភៅ​កំណត់​ត្រា​ “រូបថត​កោះ​ ឆ្នេរ​សមុទ្រ​វៀតណាម​ថត​ពីលើ​អាកាស​”​ របស់​អ្នកនិពន្ធ​។

អញ្ជើញ​មក​ចូលរួមតាំងពិព័រណ៍​រូបថត និង បង្ហាញ​វត្តមាន​សៀវភៅ​កំណត់ត្រា​ “​កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​​ថតពី​លើ​អាកាស​" មានអតីត​ប្រធាន​រដ្ឋ​ ត្រឿង​ តឹន​សាង​ (Truong Tan Sang) លោក​ជំទាវ​ ព្រមទាំង​សិល្បករ​ សិល្បការិនី​ មិត្ត​រូមការ​ងារ​កាសែត​ និង សហគ្រិន​ល្បីៗ។​
 
​ផ្តើ​មចេញ​ពី​ទឹក​ចិត្ត​ស្នេហា និង បំណង​ប្រាថ្នា​​ផ្នែកខាង​វិជ្ជាជីវៈ​ រួម​នឹង​ឱកាស​បាន​ហោះ​ហើរ​ឆ្លងកាត់​កោះ​តូចធំ នៃ​​ចំណុះ​អធិបតេយ្យភាព​វៀតណាម​ដូចជា​៖ ត្រឿង​សា (Truong Sa) កោះ​ភូក្វឹក​ (Phu Quoc) កោះ​គូ​ឡាវ​ចាម (Cu Lao Cham) កោះ​គូឡាវ​សាញ (Cu Lao Xanh) កោះ​កោន​ដាវ (Con Dao) ​ជាដើម​ អ្នក​ថតរូប យ៉ាន​ ថាញ​សើន (Gian Thanh Son) បាន​ថតរក្សទុក​នៅ​ទេសភាព​ធម្មជាតិ​ស្រស់​បំព្រ​ង​នៃ​មាតុប្រទេស​ ជាងនេះទៅ​ទៀត​ ក៏​ជា​សារ​ជូន​ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ​ អំពី​អធិបតេយ្យភាព​កោះ​សមុទ្រ​វៀតណាម​ ក៏ដូចជា​សក្តានុពល​អំពី​ទេសចរណ៍​ សេដ្ឋកិច្ច​ របស់​ប្រទេសជាតិ​។​

​កំណត់​ត្រា​​ “​កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​ថតពីលើ​អាកាស​”  របស់​លោក​រួម​មានរូបថត​៤៤៥សន្លឹក​​ បាន​ជ្រើស​ចេញ​ពី​រូបថត​រាប់​សិប​ពាន់សន្លឹក​ នៃ​កម្រង​“វៀតណាម​សំឡឹង​ពី​លើ​អាកាស​” ដែល​បាន​អនុវត្ត​តាម​រយៈ​ជើង​ហោះហើរ​តាម​បណ្តោយ​ប្រទេស​​ ក្នុង​អំឡុង​ពេល​២០​ឆ្នាំ​ ពេញ​អញ្ជើញ​ទៅ​អម​រួម​ជាមួយ​កង​ទ័ព​អាកាស​កង​អនុសេនាតូច​​​លេខ​៩១៧​ (កង​ទ័ព​អាកាសកង​​ពលធំ​​លេខ​៣៧០) ក្នុង​លើ​ហ្វឹក​ហាត់​ ចេញទៅ​ភាគ​ខាង​ជើង​ និង​ ចូល​​មកភាគ​​ខាង​ត្បូង​​នៃ​អង្គភាព​។


​អ្នក​ថតរូប​ យ៉ាន ​ថាញ​សើន​ (Gian Thanh Son) ឱ្យ​ដឹង​ថា នេះ​ជា​លើកទី​៦ ដែល​លោកបង្ហាញ​​វត្តមាន​ដល់​មហាជន ​នូវ​កម្រង​សៀវភៅ​កំណត់ត្រា​​ទេសភាព​ឆ្នេរ​សមុទ្រ​ ព្រមទាំង​កោះ​តូច​ធំ​​រាប់​រយ​​​របស់​វៀតណាម​ តាមបែប​រចនាបទ​ថតពីលើ​អាកាស​។ ចំពោះ​ការចំណូល​ចិត្ត​ខាង​សិល្បៈ​ លោក​តែង​ខិតខំ​​ចាប់​យក​កាលៈ​ទេសៈ​ដ៏​អស្ចារ្យ​ នៃ​ធម្មជាតិ​ ទោះបី​ស្ថាន​ភាពលំបាក់យ៉ាង​​​ណា​ក៏ដោយ​។
 



 រូប​ឆាយលក្ខណ៍​​អ្នក​កាសែត​ អ្នក​ថតរូប​ យ៉ាន​ ថាញ​សើន ​( Gian Thanh Son)។ រូបថត៖ ង្វៀន​ឡឹន​


 ចាប់​ពីថ្ងៃទី​៤ ដល់ថ្ងៃទី​៦​ ខែ​តុលា ឆ្នាំ​២០១៩ នៅ​អគារ​វប្បធម៌​យុវជន​​ទីក្រុង​ហូជីមិញ​ (ខណ្ឌ១)​ បាន​ប្រព្រឹត្តទៅ​តាំងពិព័រណ៍​​បង្ហាញ​វត្តមាន​សៀវភៅ​កំណត់ត្រា​ “កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​ថតពីលើ​អាកាស​” របស់​អ្នក​ថតរូប​ យ៉ាន​ថាញ​សើន (Gian Thanh Son) ​។​ រូបថត៖ ង្វៀន​ឡឹន​


 អ្នក​ថតរូប​ យ៉ាន​ ថា​ញសើន​ (Gian Thanh Son) ទទួល​លិខិត​បញ្ជាក់​ឯតទគ្គកម្ម​ “​កម្រង​សៀវ​ភៅ​រូបថតពីលើ​​អាកាស​ដំបូង​បង្អស់ អំពី​កោះ​ ឆ្នេរ​សមុទ្រ​​វៀតណាម​”។ រូបថត៖ ង្វៀន​ឡឹន


 អ្នក​ថតរូប​ យ៉ាន ​ថាញ​សើន (Gian Thanh Son) ទទួល​ជួប​ភ្ញៀវ​កិត្តិយស​អញ្ជើញ​មក​ចូល​រួម​តាំងពិព័រណ៍​។ រូបថត៖ ង្វៀន ឡឹន​


 តាំងពិព័រណ៍​ “កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​ថតពីលើ​អាកាស​” បាន​រៀប​ចំ​នៅ​លំហំ​អាកាស​ខាងក្រៅ​។ រូបថត៖ ង្វៀន​ឡឹន​ 

 

តាម​វរសេនីយ៍ឯក​កង​ទ័ព​អាកាស​ ​លោក ឡេ​ វៀត​ថាំង​ (Le Viet Thang) ​ចំណុះ​​កងទ័ពអាកាស​កង​អនុសេនាតូចលេខ​៩១៧ តាំងពីយូរ​អង្គភាព​នេះ​ចាត់ទុក​ លោក​​យ៉ាន ​ថាញ​សើន (Gian Thanh Son) ​ជា​ទាហាន​កិត្តិយសម្នាក់​ ពីព្រោះ​សមិទ្ធផល​របស់​អ្នក​ថតរូប ​បាន​រួម​ចំណែក​ពោរពេញទៅ​ដោយ​អត្ថន័យ​ខាង​ស្មារតី​ បង្កើត​ទឹក​ចិត្តស្នេហា​​ស្រុក​កំណើត​។​ “​ពី​លើ​អាកាស​ យើង​ខ្ញុំ​មិន​​ត្រឹមតែ​បាន​គយគន់​សម្រស់​ស្រស់ស្អាត​នៃ​ស្រុក​កំណើត​ ​ មិន​ដឹងហា​​ស្តី​​ចេញ​​ពី​ដូង​ចិត្តដោយ​វិធី​ណា​ រីឯ​បង​សើន​ (Son) បាន​កត់ត្រា​នូវ​ទឹក​ចិត្តស្នេហា​នោះ តាម​រយៈ​ស្នាដៃ​របស់​ខ្លួន​។​

​បានដឹង​ អ្នក​និពន្ធ​ យ៉ាន ​ថាញ​សើន (Gian Thanh Son) កើត​ឆ្នាំ​១៩៥៧។ លោក​​ជា​អ្នកកាសែត​ សមាជិក​សមាគម​អ្នកកាសែត​វៀតណាម​ សមាជិក​សមាគម​មេធាវី​វៀតណាម​ បរិញ្ញាបត្រ​អក្សរសិល្ប៍​ បណ្ឌិត​កិត្តិយស World Records University (WRU)​។ ជាង​៤០​ឆ្នាំ​កន្លង​ អ្នកកាសែត​ អ្នក​ថតរូប​ យ៉ាន ថាញ​​សើន​ (Gian Thanh Son) បាន​​ធ្វើ​ដំណើរ​ឆ្លងកាត់ប្រទេស​ចំនួន​​៨៩​ និង ​តំបន់​ ហើយ​អនុវត្ត​​តាំងពិព័រណ៍​ បង្ហាញ​វត្តមាន​សៀវ​ភៅ​រូប​ថត​ក្នុង​និង​ក្រៅ​ប្រទេស​ជាច្រើន​ទៀត​។ កម្រង​សៀវភៅ​ កំណត់ត្រា​ “កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​ថតពីលើ​​អាកាស​” បង្ហាញ​រួម​នឹង​តាំង​ពិព័រណ៍​លើកនេះ បាន​បន្ត​បង្កើត​ឯតទគ្គកម្ម​ “កម្រង​សៀវភៅ​កំពូល​ដំបូង​អំពី​កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​”។ គម្រោងការ​កំណត់​ត្រា​កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​ថតពី​អាកាស​”​ របស់​លោក​យ៉ាន​ ថាញ​សើន​ (Gian Thanh Son) ក៏បាន​តាំងពិព័រណ៍​នៅ​ប្រទេស​អ៊ីតាលី​ និង សាធារណរដ្ឋ​ Cyprus នៅ​ឆ្នាំ​២០១៥។​


សព្វថ្ងៃ​ អ្នក​ថតរូប​រូប​នេះ កំពុង​ជាអ្នក​បង្កើត​រក្សា​ “ឯតទគ្គកម្ម​” វៀតណាម​ត្រូវ​បរិយាយដល់​​ដូចជា​៖ “អ្នក​ថតរូប​ឆាយលក្ខណ៍​មន្រ្តី​ធំ​ៗច្រើន​បំផុត​” (ឆ្នាំ​២០០៥), ”អ្នក​ថតរូប​រក្សា​កម្រង​រូបថត​ទឹក​ដី ​សំឡឹង​ពី​លើ​អាកាស​ច្រើន​បំផុត​” (ឆ្នាំ២០០៧) និង “ព្រឹត្តិការណ៍​សមាហរណកម្ម​” ជា​កម្រង​រូបថត​កំពូល​ដំបូង​បង្អស់​ អំពី​សកម្មភាព​ការទូត​​របស់​វៀតណាម​” (ឆ្នាំ​២០១១)៕​


ស្នាដៃ​មួយចំនួន​របស់​អ្នកថតរូប​ យ៉ាន​ ថាញ​សើន (Gian Thanh Son) ក្នុងតាំងពិព័រណ៍​ “កោះ​ឆ្នេរ​សមុទ្រ​វៀតណាម​ថតពីលើ​អាកាស​”៖
































 

អនុវត្តន៍៖ ង្វៀន​ឡឹន​ 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top