បណ្តុះ “ពន្លកបៃតង” ដល់កុមារកម្សោយប្រៀប
ផ្តើមចេញពីទឹកចិត្តស្រឡាញ់កុមារ ជាពិសេសគឺកុមារមានជំងឺអភិវឌ្ឍយឺត កុមារពិការភ្នែក ជំងឺ downអ្នកគ្រូ ត្រឿង ហុងញី (Truong Hong Nhi) បានបើកមូលដ្ឋានសម្រាប់ក្រុមកុមារពន្លកបៃតង (ទីក្រុងរាច់យ៉ា - Rach Giaខេត្តកៀនយ៉ាង- Kien Giang) ទទួលថែទាំ និងបង្រៀនតែកុមារដែលកម្សោយប្រៀប ជាមួយគោលបំណងចូលរួមនឹងគ្រួសារណែនាំប្អូនៗហាត់ពត់ពីមួយជំហានទៅមួយជំហាន អភិវឌ្ឍខ្លួន ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ ដែលប្អូនៗទាំងនេះគួរមាន។
ដើម្បីធ្វើបានការងារនេះ មុនដំបូង អ្នកគ្រូ ត្រឿង ហុងញី (Truong Hong Nhi) ត្រូវមានសន្តានចិត្តស្រឡាញ់ឥតព្រំដែនចំពោះកុមារកម្សោយប្រៀប និងបំណិនគរុកោសល្យ រួមនឹងភាពអំណត់របស់ខ្លួន។ មានមិត្ត២នាក់ជំនួយការ គាត់ក៏ជាអ្នកពិការភ្នែក អ្នកគ្រូតែងដឹងអំពីទុក្ខលំបាក ឧបសគ្គរបស់ពួកគាត់ នៅក្នុងជីវភាពរស់នៅ ក៏ដូចជាការចង់បានរៀនសូត្រ វិវត្តន៍ខ្លួន ដោយស្មារតីឆន្ទៈខ្ពស់របស់ពួកគាត់។ អ្នកគ្រូញី (Nhi) តែងស្វែងរកថ្នាក់រៀន របៀបបង្រៀនមានប្រសិទ្ធភាព ដោយគោលបំណងនាំយកវិធីសាស្រ្តថែទាំ និងបង្រៀន ឱ្យបានល្អបំផុត ប្រសិទ្ធភាពបំផុត សម្រាប់កូនសិស្សរបស់ខ្លួន។ ជានិស្ស័យ ក្នុងការស្វែងរក បានជួបប្រទះឯកសារមួយនៅបណ្តាញអ៊ីនធើណែន អ្នកគ្រូញី (Nhi) ក៏បានឃើញរូបភាពបង្រៀនកីឡានៃគ្រូគុន ថាញឡន (Thanh Loan) បង្រៀនថ្នាក់ Aikido - ពិភពលោកនៃក្តីស្រឡាញ់នៅទីក្រុងហូជីមិញ។
ជាមួយកុមារចំនួនជាង៣០រូប កំពុងបានចិញ្ចឹមថែទាំរៀនសូត្រនៅមូលដ្ឋាន ពន្លកបៃតង ដែលមានគ្រប់វ័យអាយុ រាងកាយ ចរិត ជាបញ្ហាប្រឈមមួយសម្រាប់អ្នកគ្រូ និង សហការី។ ពីព្រោះកុមារម្នាក់ៗមានវិធីបង្រៀនផ្សេងដោយឡែក ហើយការដែលមានវិធីបង្រៀនបែបវិទ្យាសាស្រ្តមានប្រសិទ្ធភាព នឹងជួយឱ្យកុមារមានលទ្ធផលល្អ ក៏ប៉ុន្តែអាទិភាពដំបូង គឺចិត្ត ភាពអំណត់ និងមនោសញ្ចេតនាចំពោះកុមារ បានជួយអ្នកគ្រូ និងសហការី ផ្សារភ្ជាប់នឹងកុមារកម្សោយប្រៀប បានជិត១០ឆ្នាំកន្លងមក។
អ្នកគ្រូហុងញី (Hong Nhi) រៀបរាប់ថា៖ “ថ្នាក់រៀនបង្កើតឡើងដោយគោលបំណងជួយកុមារអន់ប្រាជ្ញា ភាសាមិនប្រក្រតី បាក់ទឹកចិត្ត ក្រចេះនិយាយ ជួយកុមារពីមួយជំហានទៅមួយជំហានវិវឌ្ឍកម្លាំងកាយចិត្តបានប្រក្រតី។ មោទកភាពអំឡុង៨ឆ្នាំ គឺមូលដ្ឋានបានជួយកុមារប្រហែល២០នាក់សម្របចូលសហគមន៍ដោយប្រក្រតី ប្អូនៗដែលមានអាយុធំបំផុតក៏បានរៀនឡើងដល់ថ្នាក់ទី៦ ហើយបានចូលរៀននៅតាមសាលាតាមបំណងគ្រួសារ។ ប្រការមួយដែលធ្វើឱ្យខ្ញុំមានកម្លាំងចិត្តនៅលើមាគ៌ាថែទាំកុមារ គឺអំឡុងពេលថ្មីៗនេះ នាងខ្ញុំបានស្គាល់អ្នកគ្រូថាញឡន (Thanh Loan) ជាមួយរូបភាពថ្នាក់រៀន Aikido - ពិភពលោកនៃក្តីស្រឡាញ់។ ខ្លួនខ្ញុំកំពុងបង្រៀនតាមទម្រង់រូបភាពនេះ ណែនាំប្អូនៗហាត់អំពីបំណិនចលនាជុំវិញក្បាច់គុន Aikido”។
បានដឹង វិធីបង្រៀនតាមទម្រង់រូបភាព Aikido - ពិភពលោកនៃក្តីស្រឡាញ់ របស់អ្នកគ្រូ ថាញឡន (Thanh Loan) គឺអនុវត្តការចលនា ហាត់កីឡាតាមរយៈក្បាច់គុន Aikio, Boxing ស្នៀតវាយប្រហារ រង ដួល លោតហក់កម្រិតមូលដ្ឋាននៃក្បាច់គុន គួបផ្សំនឹងសកម្មភាពកីឡាផ្សេងៗ យោងតាមចំណង់ចំណូលចិត្តរបស់ប្អូនៗ ដូចជា៖ បាល់ទាត់ បាល់ទះ ហែលទឹក។ល។ ព្រមទាំងបំណិនរៀនភាសាបរទេស តន្រ្តី វិចិត្រសិល្បៈ ។ល។ តាមរយៈនោះ ជួយប្អូនៗវិវឌ្ឍន៍រាងកាយ មានទំនុកចិត្តលើការចលនា សន្ទនា តាមរយៈសកម្មភាពពោលខាងលើ គឺដើម្បីឆ្ពោះទៅដល់ការអភិវឌ្ឍដូចកុមារធម្មតាម្នាក់។
អ្នកគ្រូ ថាញឡន (Thanh Loan) វាយតម្លៃ៖ “អ្នកគ្រូហុងញី (Hong Nhi) មានទឹកចិត្តមាំមិនប្រួលប្រែ អ្នកគ្រូប្តេជ្ញាចិត្តស្វែងរកខ្ញុំ ដើម្បីរៀនហាត់គ្រប់ម៉ោងទាំងអស់ ដោយគោលបំណងចង់ក្តាប់យកវិធីបង្រៀន ដើម្បីអនុវត្តនៅលើមូលដ្ឋានរបស់ខ្លួន យើងអាចយល់ច្បាស់អំពីទឹកចិត្តដ៏ធំធេង និងការលះបង់របស់អ្នកគ្រូចំពោះកុមារកម្សោយប្រៀប។ ទោះបីមិនទាន់បានទៅឃើញផ្ទាល់នឹងថ្នាក់រៀន ក៏ប៉ុន្តែចំពោះខ្ញុំពន្លកបៃតង បានចាត់ទុកជា៖ ថា្នក់រៀន “Aikido - ពិភពលោកនៃក្តីស្រឡាញ់” សាខានៅខេត្តកៀនយ៉ាង (Kien Giang) មួយដែរ។
ទោះបី ទើបតែរៀនហ្វឹកហាត់ជាមួយនឹងអ្នកគ្រូ ថាញឡន (Thanh Loan) ដោយផ្ទាល់ជាលើកដំបូង ក៏ដូចជារៀនមេរៀនកិច្ចតែងការតាមរយៈបណ្តាញសង្គម ប៉ុន្តែក្រោយពេលអនុវត្តនៅរយៈពេលវេលាខ្លី ឃើញថានាំមកសញ្ញាសកម្មសម្រាប់កុមារ នៅ បន្លកបៃតង។ ប្អូនខ្លះមួយថ្ងៃទៅមួយថ្ងៃមានចិត្តកាន់តែបើកទូលាយ រីករាយ និងគ្រប់គ្រងបានទង្វើរបស់ខ្លួន មានប្អូនខ្លះក៏ហាត់បានមុខកីឡាដែលខ្លួនពេញចិត្ត។
ជាពិសេស ប្អូនៗ៤នាក់នៅពន្លកបៃតង បានការយល់ព្រមពីអាណាព្យាបាល តាមដំណើរអ្នកគ្រូញី (Nhi) ចូលរួមពិធីប្រកួតកីឡាកុមារពិការ រៀបចំនៅទីក្រុងហូជីមិញ នាខែវិច្ឆិកានេះ ដោយចុះបញ្ជីចូលរួមប្រកួត Boxing។ ការចូលរួមប្រកួត ជួយឱ្យប្អូនៗមានទំនុកចិត្ត សន្ទនា ជាមួយនឹងមិត្តភក្តិដែលមានអាយុស្រករគ្នា ជួយប្អូនៗចលនា លេងសប្បាយ ជំនួយយ៉ាងច្រើនសម្រាប់ដំណើរវិវឌ្ឍន៍រាងកាយ ចរិត របស់កុមារ៕
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន / កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង