ការប្រកួតឆ័ត្រយោងវៀតណាមបើកទូលាយលើកទី២

ការប្រកួតឆ័ត្រយោងវៀតណាមបើកទូលាយលើកទី២

ជាង ៧០នាក់ កីឡាករ​ឆ័ត្រយោងចម្រុះពណ៌នៅលើជ្រលងភ្នំ តាម​ដឿង (Tam Duong) ។

ការប្រកួតឆ័ត្រយោងចម្ងាយពី ពូតាឡែង (Pu Ta Leng) វៀតណាមបើកទំលាយលើកទី ២ មាន​ការចូលរួម​ពីកីឡាករចំនួន ១០០នាក់ មកពី ១៥ ប្រទេស។ នេះគឺជាសកម្មភាព ដើម្បីស្វែងយល់ពីភ្នំ ពូតាឡែង​ (Pu Ta Leng) និងអាកាស តាមរយៈវិញ្ញាសារកីឡាបែបផ្សងព្រេង និងគួរឱ្យរំភើប នៅក្នុងតំបន់​អស្ចារ្យ តាម​ដឿង (Tam Duong) ខេត្ត ឡាយ​ចូវ (Lai Chau) ។

ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ រៀបចំដោយគណៈកម្មាធិការ​ប្រជាជនស្រុក តាម​ដឿង (Tam Duong) សហការជាមួយអគ្គនាយកដ្ឋានបណ្តុះបណ្តាលកាយសម្បទា និងកីឡា (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)។ ដោយ​ដំណើរការចាប់ផ្តើម​ហោះហើរពីភូមិ ស៊ីថៅចាយ (Si Thau Chai) និងចុះចតនៅកីឡដ្ឋានស្រុក កីឡាករនិងភ្ញៀវ​ទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៅ តាម​ដឿង (Tam Duong)។

កីឡាករ​ឆ័ត្រយោងមកពី ១៥ ប្រទេស និងវៀតណាមបានបង្ហាញពីជំនាញគ្រប់គ្រងឆ័ត្រយោងដ៏ប៉ិនប្រសប់របស់ពួកគេក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុឥតឈប់ឈរ និងភូមិសាស្ត្រប្រណាំងដ៏ស្មុគស្មាញ ប៉ុន្តែទាក់ទាញខ្លាំងសម្រាប់កីឡាករឆ័ត្រយោងអាជីពនៅស្រុក​ តាម​ដឿង (Tam Duong)។

ការរៀបចំព្រឹត្តិការប្រកួតកីឡាអន្តរជាតិដ៏ធំមួយនេះនៅចំគោលដៅទេសចរណ៍ដ៏ល្បី និងមាន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​កុះករគឺភូមិស៊ីថៅចាយ (Si Thau Chai) ក៏បានរួមចំណែកដល់ភាពជោគជ័យនៃការប្រកួតផងដែរ។ មិនត្រឹមតែជាកន្លែងចូល​រួមសម្រាប់កីឡាករ​លោត​ឆ័ត្រយោងអាជីពប៉ុណ្ណោះទេ អ្នកគ្រប់គ្នាមានឱកាសទទួលបានពិសោធន៍​ផ្សងព្រេងប្លែកៗនៅលើអាកាស តាមរយៈសេវាកម្ម​ហោះហើរ។ បើមិនដូច្នេះទេ ត្រង់ចំណុចចាប់ផ្តើមដែល​មានកម្ពស់ជាង ១០០០ ម៉ែត្រ ភ្ញៀវទេសចរនៅតែអាចគយគន់ទេសភាពដ៏អស្ចារ្យនៃភ្នំ ព្រៃឈើ និងវាលស្រែ​ជណ្តើរ​ដ៏ស្រស់ស្អាតលាតសន្ធឹងក្នុងជ្រលងភ្នំ តាម​ដឿង( Tam Duong) ។

ភ្ញៀវទេសចរណ៍មានឱកាសទទួលបានបទពិសោធន៍ពីរយៈពេលធ្វើដំណើរលើអាកាស នៅពេលចូលរួមក្នុងសេវាកម្មហោះហើរទទួលពិសោធន៍។

បាន​រៀបចំជាលើកដំបូងក្នុងឆ្នាំ ២០២២ នេះគឺជាឆ្នាំទីពីរបន្តគ្នា ដោយមានការចូលរួមពីកីឡាករអន្តរជាតិយ៉ាងច្រើនកុះករ។ ការប្រកួតគឺជាឱកាសសម្រាប់តំបន់ ដើម្បីណែនាំ និងផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតនៃធម្មជាតិ វប្បធម៌​ និងប្រជាជននៃស្រុក​ តាម​ដឿង (Tam Duong) ជាពិសេស និងនិយាយរួមគឺខេត្ត​ ឡាយ​ចូវ (Lai Chau) ទៅកាន់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ តាមរយៈនោះ បានរួមចំណែកក្នុងការអញ្ជើញវិនិយោគិន កសាងស្រុក​ តាម​ដឿង (Tam Duong) ក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ./.

អត្ថបទ និងរូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀន​យ៉ាង

Top