ចំពោះអ្នកស្រឡាញ់ Yoga គេធ្លាប់ដឹងនូវការហាត់ Yoga ជាមួយខ្សែ។ ថ្មីៗ នេះ ដោយផលប្រយោជន៍ចំពោះសុខភាព និងរូបរាងស្រស់ស្អាត ការហាត់ Yoga ជាមួយខ្សែបានក្លាយទៅជាមុខកីឡាថ្មីដែលស្ត្រីជ្រើសរើស និងហាត់ បន្ទប់ពីមួយថ្ងៃធ្វើការដ៏នឿយហត់។
ការហាត់ Yoga ជាមួយខ្សែសម្រាប់អ្នកធ្លាប់ហាត់ Yoga ធម្មតាហើយ និងចង់ទទួលអារម្មណ៍ថ្មីប្លែករួមផ្សំនឹងគ្រោះថ្នាក់ ។ ខុសពីការហាត់ Yoga ប្រពៃណី ហាត់ Yoga ជាមួយខ្សែតម្រូវមានខ្សែសូត្រធំនិងជាប់មួយដែលអាចលើកទំងន់ ៣០០ គីឡូក្រាម។ អ្នកហាត់កីឡា Yoga ជាមួយខ្សែ ត្រូវហាត់ជារៀងរាល់ថ្ងៃ ដើម្បីឲ្យមានភាពស្ទាត់ជំនាញ និងអាចអនុវត្តន៍កាយវិការពិបាក។
ដោយការព្យួរខ្សែសូត្រកម្ពស់ពីដីប្រហែល ១ ម៉ែត្រ មេរៀនហាត់ Yoga ជាមួយខ្សែបានផ្តោតទៅលើខាងលើខ្លួន ដូច្នេះសាច់ដុំត្រូវធ្វើសកម្មភាពជាច្រើន រឹតសាច់ដុំដើម្បីរក្សាតុល្យភាព ស្ថេរភាពក្នុងខ្លួន។ ហេតុនេះអ្នកហាត់ Yoga ជាមួយខ្សែត្រូវយកចិត្តទុកដាក់ ពីព្រោះគេបានព្យូរខ្លួនលើខ្សែ និងត្រូវខិតខំប្រឹងប្រែងជាងការហាត់ Yoga ធម្មតា។
បណ្តាកាយវិការនៅពេលហាត់ Yoga ជាមួយខ្សែប្រមូលលើការទាញយឺនខ្លួន និងប្រែប្រួលកាយវិការ។ ក្នុងនោះ កាយវិការពន្លាត់បញ្ច្រាសខ្លួនបានអនុវត្តជាច្រើន ដូច្នេះអ្នកហាត់ Yoga នឹងព្យួរខ្លួនលើខ្សែដែលបង្កើនការ ឈាមរត់ បំប៉នទាំងសុខភាព ទាំងស្មារតី។