ទេសចរណ៍ សោភណ្ឌភាពនៃជ្រលងភ្នំស្នេហា 14/03/2016 បានបៀបដូចជា “ព្រះនាង” ដេកកណ្តាលខ្ពង់រាបដាឡាត ជ្រលងភ្នំស្នេហាមានផ្ទៃដីជិត១៤០ហិកតា ត្រជាក់ និងធាតុអាកាសបរិសុទ្ធពេញឆ្នាំ ព្រមទាំងមានសម្រស់ធម្មជាតិ ស្រស់ស្អាត មានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ។ មានចម្ងាយពីទីក្រុងដាឡាតប្រហែលជា៦គីឡូម៉ែត្រ ទៅទិសឦសាន ជ្រលងភ្នំស្នេហា ជាមួយខ្នងភ្នំពោរពេញទៅដោយដើមស្រលខៀវស្រស់ពេញឆ្នាំ បញ្ចេញភាពស្រស់ស្អាតប្លែកឲ្យភ្ញៀវទេសចរណ៍។ ចាប់ពីឆ្នាំ៣០នៃសតវត្សមុននេះ ទេសាភិបាលឥណ្ឌូចិន Varenne និងគូស្នេហ៍ជនជាតិបារាំង តែងមកទីនេះដើម្បីគយគន់ទេសភាព សាសងក្នុងថ្ងៃចុងសប្តាហ៍។ ជនជាតិបារាំងបានដាក់ឈ្មោះឲ្យទេសភាពនេះថា Vallée d’Amour។ មកដល់ឆ្នាំ១៩៥៣ លោកង្វៀនវី ជាប្រធានក្រុមប្រឹក្សាទីរួមស្រុក ដាឡាត បានស្នើសុំប្តូរឈ្មោះបារាំង បឹងទឹកនិងដងផ្លូវនៅដាឡាត ទៅជាភាសាវៀតណាមថា “ជ្រលងភ្នំស្នេហា” បានទទួលស្គាល់ជាផ្លូវការ។ ជ្រលងភ្នំស្នេហាកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាងមុន ដោយនៅឆ្នាំ១៩៧២ ទ្រនប់ទប់ទឹកមួយបានកសាងឡើង បង្កើតបានជាបឹងដាថៀន ធ្វើឲ្យផ្លាស់ប្តូររូបសណ្ឋាន និងបង្កើនកម្លាំងទាក់ទាញ នៃទេសភាពនៅទីនេះ។ ជ្រលងស្នេហា ជាទេសភាពដ៏ល្បីឈ្មោះរបស់ទីក្រុងទេសចរណ៍ដាឡាត មួយជ្រុងនៃខ្ពង់រាបអ្វៀនអឿងរ៉ូមែនទិក។ បឹងដាថៀនថ្លាយង់ ជាកន្លែងមួយក្នុងចំណោមកន្លែងសំខាន់ៗនៃជ្រលងភ្នំស្នេហា។ មេសោរស្នេហារបស់គូស្នេហ៍ទាំងឡាយ រក្សាទុកនៅលើស្ពានសោរស្នេហា។ ភ្ញៀវទេសចរណ៍ដើរកំសាន្តដោយរទេះសេះក្នុងជ្រលងភ្នំស្នេហា។ ទស្សនាជ្រលងភ្នំស្នេហាដោយរទេះភ្លើងបូរាណ។ គូស្នេហ៍ល្អូកល្អើនមួយគូ នៅកណ្តាលព្រៃស្រល់។ ផ្ទាំងទិដ្ឋភាពរ៉ូមែនទិកមួយនៅជ្រលងស្នេហា។ បង្ហាញរូបថតអំរែកផ្ការបស់អ្នកស្រុកពាន់ផ្កាដាឡាត។ រថយន្តមួយគ្រឿងបានកម្រងផ្កាដ៍ច្រើនជាប្រភេទផ្ការបស់ដាឡាត។ កំពូលភ្នំ Langbiang សំឡឹកពីជ្រលងភ្នំស្នេហា។ ជ្រលងភ្នំស្នេហាតែងជាទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងកុះករពេលមកលេងដាឡាត។ ដើរកំសាន្តនៅជ្រលងភ្នំស្នេហា ភ្ញៀវទេសចរណ៍អាចរកទៅដល់ខ្ពង់រាបម៉ុងកាញ បានចាត់ទុកជាទេសភាពមួយ ក្នុងចំណោមទេសភាពស្រស់ស្អាតនិងរណ្តំចិត្តបំផុត។ ស្រមោលព្រៃឈើស្រល់ភ្លឹបផ្លែតនៅលើផ្ទៃទឹកខៀវស្រស់ថ្លាយង់ សត្វក្ងានលិចអណ្តែតលើផ្ទៃទឹក បង្កើតបន្ថែមភាពស្រស់ស្អាតឲ្យទិដ្ឋភាពនៅទីនេះ។ សំឡឹកពីចម្ងាយ កំពូលភ្នំ Langbiang ភ្លឹបផ្លែតក្រោមពពក ក៏ជាចំណុច ដ៍ពិសេសមួយសំរាប់ គូស្នេហ៍មកស្វែងយល់ អំពីក្តីស្នេហ៍ស្មោះស រវាងបុរសក្លាងនិងនាង H’biang ក្នុងរឿងដំណាលរបស់ជនជាតិដើមកំណើត K’Ho។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរឆ្លងកាត់ស្ពានតូចមួយ ដើម្បីស្វែងយល់អំពីខ្ពង់រាបសួគ៌ ជាទីកន្លែងដ៏ល្អស្អាតព័ទជុំវិញដោយបឹងទឹកថាឆ្វង់។ ដើរកំសាន្តក្នុងជ្រលងភ្នំស្នេហា ប្រាកដជាភ្ញៀវទេសចរណ៍មិនអាចរំលងស្ពានសោរស្នេហា ទីកន្លែងតាំងពីយូរបានក្លាយជាទីកន្លែងសម្រាប់ គូស្នេហាសារភាពបេះដូង បំណងមានស្នេហាស្មោះមួយនិងមួយ ជានិច្ចមិនបែកបែរ។ ភ្ញៀវទេសចរណ៍ អាចបណ្តែតអារម្មណ៍ជាមួយរុក្ខជាតិ គយគន់កាំជ្រួចទឹកលើអាកាសយ៉ាងអស្ចារ្យ រក្សាទុកមេសោរស្នេហាស្រស់ស្អាត នៅលើស្ពាន បួងសួងសុំសុភពមង្គលគូស្នេហ៍។ ទស្សនាជ្រលងភ្នំស្នេហា ភ្ញៀវទេសចរណ៍នៅបានគយគន់សកម្មភាពក្រៅ លំហអាកាស លេងសប្បាយជាមួយប្រភេទល្បែងលេងសម្បូរបែប និងទាកទាញ់ចិត្តមនុស្សដូចជា៖ អង្គុយលើទូកសត្វទា ធ្វើដំណើរដោយទូកកាណូកំសាន្តលើបឹងទឹក ធាក់កង់គូ ជិះសេះកំសាន្ត “រទេះភ្លើងបូរាណ” ទស្សនាចំការស្រ្តបេរី ចំការបណ្តុះកូនពូជ។ ជ្រលងភ្នំស្នេហាក៏មានបម្រើសេវាកម្ម រៀបចំបោះជំរុំ ផឹកស្រាឪទឹន Teambuilding មានគ្រប់មធ្យោបាយសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍។ ពិសេសជ្រលងភ្នំស្នេហាជាទីកន្លែង តែមួយគត់រៀបចំថ្ងៃបុណ្យនៃក្តីស្រលាញ់ (Valentine's Day14/2) រៀងរាល់ឆ្នាំនៅទីក្រុងដាឡាត៕ អត្ថបទនិងរូបថត៖ ង្វៀនវូថាញដាត

បានបៀបដូចជា “ព្រះនាង” ដេកកណ្តាលខ្ពង់រាបដាឡាត ជ្រលងភ្នំស្នេហាមានផ្ទៃដីជិត១៤០ហិកតា ត្រជាក់ និងធាតុអាកាសបរិសុទ្ធពេញឆ្នាំ ព្រមទាំងមានសម្រស់ធម្មជាតិ ស្រស់ស្អាត មានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ។ មានចម្ងាយពីទីក្រុងដាឡាតប្រហែលជា៦គីឡូម៉ែត្រ ទៅទិសឦសាន ជ្រលងភ្នំស្នេហា ជាមួយខ្នងភ្នំពោរពេញទៅដោយដើមស្រលខៀវស្រស់ពេញឆ្នាំ បញ្ចេញភាពស្រស់ស្អាតប្លែកឲ្យភ្ញៀវទេសចរណ៍។ ចាប់ពីឆ្នាំ៣០នៃសតវត្សមុននេះ ទេសាភិបាលឥណ្ឌូចិន Varenne និងគូស្នេហ៍ជនជាតិបារាំង តែងមកទីនេះដើម្បីគយគន់ទេសភាព សាសងក្នុងថ្ងៃចុងសប្តាហ៍។ ជនជាតិបារាំងបានដាក់ឈ្មោះឲ្យទេសភាពនេះថា Vallée d’Amour។ មកដល់ឆ្នាំ១៩៥៣ លោកង្វៀនវី ជាប្រធានក្រុមប្រឹក្សាទីរួមស្រុក ដាឡាត បានស្នើសុំប្តូរឈ្មោះបារាំង បឹងទឹកនិងដងផ្លូវនៅដាឡាត ទៅជាភាសាវៀតណាមថា “ជ្រលងភ្នំស្នេហា” បានទទួលស្គាល់ជាផ្លូវការ។ ជ្រលងភ្នំស្នេហាកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាងមុន ដោយនៅឆ្នាំ១៩៧២ ទ្រនប់ទប់ទឹកមួយបានកសាងឡើង បង្កើតបានជាបឹងដាថៀន ធ្វើឲ្យផ្លាស់ប្តូររូបសណ្ឋាន និងបង្កើនកម្លាំងទាក់ទាញ នៃទេសភាពនៅទីនេះ។ ជ្រលងស្នេហា ជាទេសភាពដ៏ល្បីឈ្មោះរបស់ទីក្រុងទេសចរណ៍ដាឡាត មួយជ្រុងនៃខ្ពង់រាបអ្វៀនអឿងរ៉ូមែនទិក។ បឹងដាថៀនថ្លាយង់ ជាកន្លែងមួយក្នុងចំណោមកន្លែងសំខាន់ៗនៃជ្រលងភ្នំស្នេហា។ មេសោរស្នេហារបស់គូស្នេហ៍ទាំងឡាយ រក្សាទុកនៅលើស្ពានសោរស្នេហា។ ភ្ញៀវទេសចរណ៍ដើរកំសាន្តដោយរទេះសេះក្នុងជ្រលងភ្នំស្នេហា។ ទស្សនាជ្រលងភ្នំស្នេហាដោយរទេះភ្លើងបូរាណ។ គូស្នេហ៍ល្អូកល្អើនមួយគូ នៅកណ្តាលព្រៃស្រល់។ ផ្ទាំងទិដ្ឋភាពរ៉ូមែនទិកមួយនៅជ្រលងស្នេហា។ បង្ហាញរូបថតអំរែកផ្ការបស់អ្នកស្រុកពាន់ផ្កាដាឡាត។ រថយន្តមួយគ្រឿងបានកម្រងផ្កាដ៍ច្រើនជាប្រភេទផ្ការបស់ដាឡាត។ កំពូលភ្នំ Langbiang សំឡឹកពីជ្រលងភ្នំស្នេហា។ ជ្រលងភ្នំស្នេហាតែងជាទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងកុះករពេលមកលេងដាឡាត។ ដើរកំសាន្តនៅជ្រលងភ្នំស្នេហា ភ្ញៀវទេសចរណ៍អាចរកទៅដល់ខ្ពង់រាបម៉ុងកាញ បានចាត់ទុកជាទេសភាពមួយ ក្នុងចំណោមទេសភាពស្រស់ស្អាតនិងរណ្តំចិត្តបំផុត។ ស្រមោលព្រៃឈើស្រល់ភ្លឹបផ្លែតនៅលើផ្ទៃទឹកខៀវស្រស់ថ្លាយង់ សត្វក្ងានលិចអណ្តែតលើផ្ទៃទឹក បង្កើតបន្ថែមភាពស្រស់ស្អាតឲ្យទិដ្ឋភាពនៅទីនេះ។ សំឡឹកពីចម្ងាយ កំពូលភ្នំ Langbiang ភ្លឹបផ្លែតក្រោមពពក ក៏ជាចំណុច ដ៍ពិសេសមួយសំរាប់ គូស្នេហ៍មកស្វែងយល់ អំពីក្តីស្នេហ៍ស្មោះស រវាងបុរសក្លាងនិងនាង H’biang ក្នុងរឿងដំណាលរបស់ជនជាតិដើមកំណើត K’Ho។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរឆ្លងកាត់ស្ពានតូចមួយ ដើម្បីស្វែងយល់អំពីខ្ពង់រាបសួគ៌ ជាទីកន្លែងដ៏ល្អស្អាតព័ទជុំវិញដោយបឹងទឹកថាឆ្វង់។ ដើរកំសាន្តក្នុងជ្រលងភ្នំស្នេហា ប្រាកដជាភ្ញៀវទេសចរណ៍មិនអាចរំលងស្ពានសោរស្នេហា ទីកន្លែងតាំងពីយូរបានក្លាយជាទីកន្លែងសម្រាប់ គូស្នេហាសារភាពបេះដូង បំណងមានស្នេហាស្មោះមួយនិងមួយ ជានិច្ចមិនបែកបែរ។ ភ្ញៀវទេសចរណ៍ អាចបណ្តែតអារម្មណ៍ជាមួយរុក្ខជាតិ គយគន់កាំជ្រួចទឹកលើអាកាសយ៉ាងអស្ចារ្យ រក្សាទុកមេសោរស្នេហាស្រស់ស្អាត នៅលើស្ពាន បួងសួងសុំសុភពមង្គលគូស្នេហ៍។ ទស្សនាជ្រលងភ្នំស្នេហា ភ្ញៀវទេសចរណ៍នៅបានគយគន់សកម្មភាពក្រៅ លំហអាកាស លេងសប្បាយជាមួយប្រភេទល្បែងលេងសម្បូរបែប និងទាកទាញ់ចិត្តមនុស្សដូចជា៖ អង្គុយលើទូកសត្វទា ធ្វើដំណើរដោយទូកកាណូកំសាន្តលើបឹងទឹក ធាក់កង់គូ ជិះសេះកំសាន្ត “រទេះភ្លើងបូរាណ” ទស្សនាចំការស្រ្តបេរី ចំការបណ្តុះកូនពូជ។ ជ្រលងភ្នំស្នេហាក៏មានបម្រើសេវាកម្ម រៀបចំបោះជំរុំ ផឹកស្រាឪទឹន Teambuilding មានគ្រប់មធ្យោបាយសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍។ ពិសេសជ្រលងភ្នំស្នេហាជាទីកន្លែង តែមួយគត់រៀបចំថ្ងៃបុណ្យនៃក្តីស្រលាញ់ (Valentine's Day14/2) រៀងរាល់ឆ្នាំនៅទីក្រុងដាឡាត៕ អត្ថបទនិងរូបថត៖ ង្វៀនវូថាញដាត
អត្ថបទផ្សេងទៀត ឧទ្យានជាតិ កាតបា (Cat Ba) - "សួតបៃតង" កណ្តាលសមុទ្រ01/05/2024ទេសចរណ៍ឧទ្យានជាតិ កាតបា (Cat Ba) គឺជាតំបន់បម្រុងជីវមណ្ឌលមួយធំបំផុតក្នុងប្រទេសវៀតណាម និងពិភពលោក។ អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី22/03/2024ទេសចរណ៍ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់10/03/2024ទេសចរណ៍ម៉ុកចូវ (Moc Chau) - ទិសដៅធម្មជាតិឈានមុខគេក្នុងតំបន់អាស៊ី ឆ្នាំ២០២៣16/01/2024ទេសចរណ៍"វិមាន" ថ្មដុះនៅខាងដើមនៃមាតុភូមិ05/01/2024ទេសចរណ៍ភាពចម្លែកនៃរូបភាពឆ្នេរសមុទ្រ ដាញ៉ៃ (Da Nhay)16/10/2023ទេសចរណ៍សារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong)៖ ទីតាំងរក្សាតម្លៃវប្បធម៌ពិសេសក្រុងហ្វេ25/09/2023ទេសចរណ៍ អត្ថបទផ្សេងទៀត