ម៉ុកចូវ (Moc Chau) - ទិសដៅធម្មជាតិឈានមុខគេក្នុងតំបន់អាស៊ី ឆ្នាំ២០២៣

ម៉ុកចូវ (Moc Chau) - ទិសដៅធម្មជាតិឈានមុខគេក្នុងតំបន់អាស៊ី ឆ្នាំ២០២៣

 

ថ្មីៗនេះ នៅក្នុងកម្មវិធី​ប្រគល់ជូនពានរង្វាន់ World Travel Awardsឆ្នាំ២០២៣ តំបន់​អាស៊ី - អូសេអានី តំបន់ទេសចរណ៍ជាតិ ម៉ុកចូវ (Moc Chau) - ត្រូវបានប្រទានជូនកិត្តិនាមជា "ទិសដៅធម្មជាតិឈានមុខគេរបស់វៀតណាម" និង "ទិសដៅធម្មជាតិឈានមុខគេក្នុង អាស៊ី ២០២៣"

ត្រូវបានដឹងថា ពានរង្វាន់ World Travel Awards (WTA) គឺជាពានរង្វាន់ដ៏មានកិត្យានុភាពដែលបានទទួលស្គាល់ទូទាំងពិភពលោក និងចាត់ទុកថាជា "ពានរង្វាន់ Oscar វិស័យទេសចរណ៍" ។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើក​តំកើងគោលដៅទេសចរណ៍ដ៏លេចធ្លោ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ដែលមានគុណភាព​។ 

ដោយសារទេសភាពធម្មជាតិដ៏ស្រស់បំព្រង ម៉ុកចូវ (Moc Chau) បានបង្កើតការទាក់ទាញពិសេសមួយសម្រាប់ភ្ញៀវទេសចរ ដែលកម្រទីកន្លែងណាមួយមានដូច្នោះ​ ។ រូបថត៖ កាសែតរូបភាពវៀតណាម
ភ្នំតែនៅ ម៉ុក​ចូវ (Moc Chau) គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនានិងទទួលពិសោធន៍។ រូបថត៖ កាសែតរូបភាពវៀតណាម
 
  

ដោយសារលក្ខខណ្ឌធម្មជាតិមានអំណោយផល ជាមួយ​នឹងទេសភាពធម្មជាតិដ៏អស្ចារ្យនៃតំបន់ភ្នំភាគខាងជើង អាកាសធាតុត្រជាក់ពេញមួយឆ្នាំ រួមជាមួយតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ ម៉ុក​ចូវ(Moc Chau) បានបង្កើតការទាក់ទាញពិសេសមួយសម្រាប់ភ្ញៀវទេសចរដែលកម្រកន្លែងណាមួយមានដូច្នោះ ។

ជាមួយពានរង្វាន់ជាតំបន់ទេសចរណ៍ថ្នាក់ជាតិ ដែលម៉ុក​ចូវ​ (Moc Chau) ទទួលបានទទួលស្គាល់ទូទាំងពិភពលោក​។ នេះជាឱកាស ដើម្បី ​ ម៉ុក​ចូវ (Moc Chau) បន្តកសាងរូបភាព ម៉ាកយីហោ អភិវឌ្ឍទេសចរណ៍ខេត្ត សើន​ឡា (Son La) ប្រកបដោយនិរន្តរភាព និងសមាហរណកម្ម អភិវឌ្ឍតំបន់ទេសចរណ៍ថ្នាក់ជាតិ ម៉ុកចូវ (Moc Chau) ក្លាយជាគោលដៅនាំមុខគេមួយនៅតំបន់ភូមិភាគ​ខ្ពស់រាប និងតំបន់ភ្នំនៃភាគខាង​ជើង។/. 

ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម

រូបថត៖ កាសែតរូបភាពវៀតណាម ប្រែសម្រួល​ដោយង្វៀនយ៉ាង

 


Top