ម៉ុកចូវ (Moc Chau) - ទិសដៅធម្មជាតិឈានមុខគេក្នុងតំបន់អាស៊ី ឆ្នាំ២០២៣
ថ្មីៗនេះ នៅក្នុងកម្មវិធីប្រគល់ជូនពានរង្វាន់ World Travel Awardsឆ្នាំ២០២៣ តំបន់អាស៊ី - អូសេអានី តំបន់ទេសចរណ៍ជាតិ ម៉ុកចូវ (Moc Chau) - ត្រូវបានប្រទានជូនកិត្តិនាមជា "ទិសដៅធម្មជាតិឈានមុខគេរបស់វៀតណាម" និង "ទិសដៅធម្មជាតិឈានមុខគេក្នុង អាស៊ី ២០២៣"។
ត្រូវបានដឹងថា ពានរង្វាន់ World Travel Awards (WTA) គឺជាពានរង្វាន់ដ៏មានកិត្យានុភាពដែលបានទទួលស្គាល់ទូទាំងពិភពលោក និងចាត់ទុកថាជា "ពានរង្វាន់ Oscar វិស័យទេសចរណ៍" ។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកតំកើងគោលដៅទេសចរណ៍ដ៏លេចធ្លោ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ដែលមានគុណភាព។
ដោយសារលក្ខខណ្ឌធម្មជាតិមានអំណោយផល ជាមួយនឹងទេសភាពធម្មជាតិដ៏អស្ចារ្យនៃតំបន់ភ្នំភាគខាងជើង អាកាសធាតុត្រជាក់ពេញមួយឆ្នាំ រួមជាមួយតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ ម៉ុកចូវ(Moc Chau) បានបង្កើតការទាក់ទាញពិសេសមួយសម្រាប់ភ្ញៀវទេសចរដែលកម្រកន្លែងណាមួយមានដូច្នោះ ។
ជាមួយពានរង្វាន់ជាតំបន់ទេសចរណ៍ថ្នាក់ជាតិ ដែលម៉ុកចូវ (Moc Chau) ទទួលបានទទួលស្គាល់ទូទាំងពិភពលោក។ នេះជាឱកាស ដើម្បី ម៉ុកចូវ (Moc Chau) បន្តកសាងរូបភាព ម៉ាកយីហោ អភិវឌ្ឍទេសចរណ៍ខេត្ត សើនឡា (Son La) ប្រកបដោយនិរន្តរភាព និងសមាហរណកម្ម អភិវឌ្ឍតំបន់ទេសចរណ៍ថ្នាក់ជាតិ ម៉ុកចូវ (Moc Chau) ក្លាយជាគោលដៅនាំមុខគេមួយនៅតំបន់ភូមិភាគខ្ពស់រាប និងតំបន់ភ្នំនៃភាគខាងជើង។/.
ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម
រូបថត៖ កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង