ឧទ្យានជាតិ កាតបា (Cat Ba) - "សួតបៃតង" កណ្តាលសមុទ្រ

ឧទ្យានជាតិ កាតបា (Cat Ba) - "សួតបៃតង" កណ្តាលសមុទ្រ

ផ្លូវកាត់ព្រៃដ៏ស្រស់ស្អាតឆ្ពោះទៅឧទ្យានជាតិ កាតបា (Cat Ba) ។

ឧទ្យានជាតិ កាតបា (Cat Ba) គឺជាតំបន់បម្រុងជីវមណ្ឌលមួយធំបំផុតក្នុងប្រទេសវៀតណាម និងពិភពលោក។ ទីនេះ​ផ្ទុក​តម្លៃ​ពិសេស​បំផុត​ទាំង​ព្រៃឈើ និង​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ។ មកដល់ឧទ្យានជាតិ កាតបា (Cat Ba) ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ ស្វែងយល់នូវប្រព័ន្ធអេកូឡូស៊ីសត្វ និងរុក្ខជាតិចម្រុះប្រភេទ ដើរក្រោមម្លប់ព្រៃពណ៌បៃតងដ៏ធំសម្បើយ និងចូលរួមសកម្មភាពខាងក្រៅដ៏គួរឱ្យចាប់អារម្មណ៍។

ឧទ្យានជាតិ កាតបា (Cat Ba) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៦ ដែលមានផ្ទៃដី ១៥.២០០ ហិចតា តាមបណ្តោយផ្លូវឆ្លងកាត់កោះ កាតបា (Cat Ba) ។ នេះជាកន្លែងអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្ររួមមាន៖, ព្រៃឈើលើដីគោក ព្រៃកោងកាង រុក្ខជាតិកម្រ និងសត្វកម្រ ហើយក៏ជាជម្រករបស់សត្វព្រៃចម្រុះជាច្រើនប្រភេទ រួមមាន សត្វ langur កាតបា (Cat Ba)  ឆ្មាបា ស្វាមុខក្រហម និងពស់វែករនាម។ ឧទ្យានជាតិក៏ជាទីតាំងមានរូងភ្នំជាច្រើនផងដែរ រួមទាំងរូង គ្វឹន​អ៊ី (Quan Y) និងរូង ទ្រុង​ត្រាង (Trung Trang) ដែលជារូងភ្នំដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសវៀតណាម។ 


មកដល់ឧទ្យានជាតិ កាតបា (Cat Ba) ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុត។ សកម្មភាព​​ដូចជា ការដើរលើខ្សែផ្លូវវែង ចាប់ពីផ្លូវងាយស្រួលដល់ផ្លូវលំបាក។ ផ្លូវដើរដ៏ពេញនិយមបំផុតរួមមាន៖ ផ្លូវលំនាំទៅកាន់កំពូលភ្នំ ងឺឡឹម (Ngu Lam) ផ្លូវទៅកាន់រូងភ្នំ ទ្រុង​ត្រាង (Trung Trang) និងផ្លូវលំនាំទៅកាន់ភូមិនេសាទ កាតបា (Cat Ba)។



ភ្ញៀវទេសចរបរទេសមកទស្សនា និងស្វែងយល់អំពីគំរូជីវសាស្រ្ត និងបដិរូបនៅឧទ្យានជាតិ កាតបា (Cat Ba)។

ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ស្វែងយល់នូវ​សមុទ្រ​អាច​ជ្រើសរើស​ការ​ជិះទូក​កាយ៉ាក។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បីស្វែងយល់នូវកោះ និងឈូងសមុទ្រជុំវិញកោះ កាតបា (Cat Ba)។ បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតដែលភ្ញៀវ​ទេសចរមិនអាចរំលងបាននោះគឺការមុជទឹក Scuba នៅឈូងសមុទ្រ ឡាន​ហា (Lan Ha) ពីព្រោះនេះគឺជាទីតាំងមុជទឹក Scuba ដ៏ល្អបំផុតមួយនៅក្នុងប្រទេសវៀតណាម​ដែល​មានប្រព័ន្ធអេកូឡូស៊ីសមុទ្រចម្រុះពណ៌។ ចំពោះភ្ញៀវទេសចរចូលចិត្តផ្សងព្រេងវិញ គឺមានទីតាំងឯទៀតជាច្រើននៅលើកោះ កាតបា (Cat Ba) មានខ្នងថ្មកំបោរដ៏អស្ចារ្យសម្រាប់វារឡើង។

ក្រៅពីសកម្មភាពទាំងនេះ ភ្ញៀវទេសចរក៏អាចទស្សនាភូមិនេសាទ កាតបា (Cat Ba) ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងហូបគ្រឿងសមុទ្រស្រស់ៗ នៅភោជនីយដ្ឋាននានានៅក្នុងភូមិផងដែរ។

នៅលើខ្សែផ្លូវនេះ នឹងមានមគ្គុទ្ទេសក៍ទេសចរណ៍របស់គណៈគ្រប់គ្រងណែនាំ និងឧទ្ទេសនាមនូវព័ត៌មានដល់ភ្ញៀវទេសចរ​។

មានពីរដំណាកកាលល្អបំផុតសម្រាប់ការទស្សនាឧទ្យានជាតិ កាតបា (Cat Ba) គឺ៖ នៅរដូវស្លឹកឈើជ្រុះ (ពីខែកញ្ញាដល់ខែវិច្ឆិកា) ពេលនេះមេឃស្រឡះ អាកាសធាតុត្រជាក់ មានភ្លៀងធ្លាក់តិចតួច ដែល​សមស្របនឹងសកម្មភាពទស្សនា និងស្វែងយល់។ រីឯនៅរដូវផ្ការីក (ពីខែកុម្ភៈដល់ខែមេសា) នេះគឺជារដូវដែលផ្កាផ្លែម៉ាក់​ខៃព្រៃរីក ទេសភាពមានលក្ខណៈរ៉ូមែនទិច សមស្របនឹងការថតរូប និងគយគន់ទេសភាព​។

អាចនិយាយបានថា ឧទ្យានជាតិ កាតបា (Cat Ba) ជាតំបន់ទេសចរណ៍ដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្ត​ទេសភាពធម្មជាតិ និងសកម្មភាពនៅខាងក្រៅ។ ដោយមានសកម្មភាពជាច្រើនដែលត្រូវជ្រើសរើស ភ្ញៀវទេសចរប្រាកដជាមានពេល​វេលា​សំរាក​លំហែកាយដ៏ចំណាប់ និងមិនអាចបំភ្លេចបាននៅទីនេះ។/.

 

 

អត្ថបទ៖ ថាញយ៉ាង/កាសែទរូបភាពវៀតណាម

រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀន​យ៉ាង

 

 

 

 


Top