"វិមាន" ថ្មដុះនៅខាងដើមនៃមាតុភូមិ

"វិមាន" ថ្មដុះនៅខាងដើមនៃមាតុភូមិ


រូងភ្នំ ងឿង៉ោ (Nguom Ngao) បាន​បង្កើតភាពអាថ៌កំបាំង ជំរុញឱ្យភ្ញៀវទេសចរមកកាន់ទឹកដីនៅ​ខាង​ដើមនៃមាតុភូមិ ខេត្ត កាវ​បាំង (Cao Bang) ដើម្បីស្វែងយល់ និងទទួលពិសោធន៍អំពី "វិមាន​" ថ្មដុះ ដ៏ស្រស់ស្អាត ភ្លឺចែងចាំង ដោយអាថ៌កំបាំង។

រូងភ្នំ ងឿង៉ោ (Nguom Ngao)  ស្ថិតនៅភូមិ ហ្គូន (Gun) ឃុំ ដាម​ធុយ ( Dam Thuy) ស្រុក ទ្រូង​ខាញ (Trung Khanh) ។ មានរឿងតំណាលថា កាលពីអតីតកាល មានសត្វខ្លាដ៏កាចសាហាវជាច្រើនក្បាលរស់នៅក្នុងរូងភ្នំ ហើយបញ្ចេញសំឡេងគ្រហឹមទាំងថ្ងៃទាំងយប់ ដូច្នេះហើយជនជាតិតៃ (Tay) នៅទីនេះ បានដាក់ឈ្មោះរូងភ្នំនេះថាងឿង៉ោ (Nguom Ngao)  មានន័យថា គុហាខ្លា។

រូងភ្នំ ងឿង៉ោ (Nguom Ngao)  ត្រូវបានរកឃើញនៅឆ្នាំ ១៩២១ ដោយអ្នករុករកជនជាតិបារាំង។ យោងតាមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ រូងភ្នំ ងឿង៉ោ (Nguom Ngao)   គឺជារូងភ្នំថ្មកំបោរដែលបានបង្កើតឡើងប្រហែល ៣០០លានឆ្នាំមុន។ យោងតាមការអង្កេតរបស់សមាគមរូងភ្នំចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៩៩៥ រូងភ្នំនេះមានប្រវែងសរុប ២.១៤៤ ម៉ែត្រ ដែលមានទ្វារសំខាន់ៗ ចំនួន ៣ គឺ ងឿង៉ោ (Nguom Ngao) ងឿមឡំ (Nguom Lom) និងបានធួន (Ban Thuon)។ យោងតាមលទ្ធផលនៃការពិនិត្យ​មើល ឆ្នាំ ២០១៦ របស់វិទ្យាស្ថានភូគព្ភសាស្ត្ររ៉ែ រូងភ្នំមានប្រវែង ២.៧៦៩, ៦ ម៉ែត្រ ជម្រៅ ៦១,១ ម៉ែត្រ មាន ២​ ជាន់ ​(ខ្ពស់​ស្មើ​នឹងកម្រិតទឹកជ្រោះ) និងហ្វូស៊ីល (ខ្ពស់ជាងទឹកជ្រោះប្រហែល ៥០ ម៉ែត្រ) ។ រូងភ្នំមានទ្វារចំនួន ៥ នៅកម្ពស់ ៤២០-៥០៧ ម៉ែត្រពីលើកម្រិត​ទឹកសមុទ្រ។

ថ្ម​ដុះ​​ចម្លែក​ជាច្រើន​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​រំជួល​ចិត្តក្នុង​រូង​ភ្នំ​ ងឿ​ង៉ោ ​(Nguom Ngao) 

 

រូងភ្នំ ងឿ​ង៉ោ ​(Nguom Ngao) តែងតែបែងចែកជាពីររដូវយ៉ាងច្បាស់លាស់ គឺរដូវវស្សា និងរដូវប្រាំង។ ក្នុងរដូវនីមួយៗ នៅខាងក្នុងរូងភ្នំមានភាពស្រស់ស្អាតខុសៗ គ្នា។ រយៈពេលចាប់ពីខែតុលា ដល់ខែមេសា គឺជារដូវប្រាំងនៅខេត្ត​ កាវបាំង (Cao Bang) ដូច្នេះហើយ បណ្តា​ជ្រោះទឹកក្នុងរូងភ្នំ ងឿម​ង៉ោ (Nguom Ngao) នៅមានតិចតួច បណ្ដាលឱ្យការធ្វើដំណើរ និងការស្វែងយល់កាន់តែមានភាពងាយស្រួលជាច្រើនសម្រាប់ភ្ញៀវទេសចរ។ រដូវវស្សានៅខេត្ត​ កាវបាំង (Cao Bang) តែង​តែចាប់ផ្តើមពីខែឧសភា ដល់ខែកញ្ញា នៅពេលនោះមានចរន្តទឹកហូរនៅក្នុងរូងភ្នំ ហើយនៅពេលដែលភ្លើងអគ្គិសនីចាំងមកដែលមើលទៅដូចជាត្បូងភ្លឺចាំងនៅពេលយប់។  សីតុណ្ហភាពក្នុងរូងភ្នំទាបជាងនៅខាងក្រៅ ដូច្នេះប្រសិនបើភ្ញៀវទៅលេងក្នុងរដូវក្តៅ អាកាសធាតុនឹងត្រជាក់ត្រជុំយ៉ាងស្រួល។

ស្វែងយល់នូវ​រូង​ភ្នំ  ងឿ​ង៉ោ ​(Nguom Ngao) ភ្ញៀវទេសចហាក់ដូចជាបានអណ្ដែតត្រសែតនៅក្នុងពិភពមួយផ្សេង។ ចូលទៅក្នុងរូងភ្នំកាន់តែជ្រៅ ភ្ញៀវ​ទេសចរកាន់តែភ្ញាក់ផ្អើល ដោយភាពស្រស់ស្អាត​ នៃស្រទាប់ថ្មដុះពណ៌មាសភ្លឺចាំងចែង ហាក់បីដូចជាគេគ្របដណ្តប់មាសលើផ្ទាំងថ្ម ដែល​មាន​រូបរាងជាច្រើន។ មានថ្មដុះ ពីខាងក្រោមឡើងលើ មានថ្មដុះពីលើចុះក្រោមដែល​មាន​រូបរាងខុស​គ្នា នៅក្រោមពន្លឺភ្លើងអគ្គិសនីនៅក្នុងរូងភ្នំ ឆ្លុះបញ្ចាំងពីពន្លឺភ្លឺផ្លេត និងអថ៌កំបាំង។

ភាពលេចធ្លោក្នុងចំណោមថ្មលឿងដែល​មាន​រូបរាងជាផ្កាឈូកផ្កាប់ និងសសរថ្មឯកោ​។ រឿងតំណាល​​ថា កាល​ពី​អតីត មាន​ព្រះពុទ្ធ​មួយ​អង្គ​គង់​ផ្នែនឈូកជារៀងរហូត អស់កាលជាយូរ នៅតែមិនត្រាសដឹង។ ដោយ​សារ​តូចចិត្ត ​ធុញទ្រាន់ និង​បាក់​ទឹក​ចិត្ត​ខ្លាំង​ពេក បានជាគាត់ផ្កាប់ផ្កាឈូកនោះទៅ ហើយខ្លួនវិញក៏ក្លាយជាសសរថ្ម ​នៅ​ក្បែរ​នោះ។ ក្នុង​រដូវ​វស្សា ទឹកស្រក់​ចេញ​ពី​ត្របកផ្កា​ធ្លាក់ចុះ មើលទៅឃើញស្អាតភ្នែកផង ពីរោះត្រចៀកផង ។ តាមរឿងតំណាល​ថា បើ​គេ​យកអាចត្រងបានតំណក់​ទឹក​ដែល​ធ្លាក់​ពី​ព្រះហស្ត​របស់​ព្រះធ្លាក់ចុះ រួច​យក​មក​លាប​លើ​មុខ ​អ្នក​នោះ​នឹង​មាន​សំណាង​ល្អ ។

ភាពស្រស់ស្អាតនៃថ្មដុះនៅក្នុងរូងភ្នំ ងឿ​ង៉ោ ​(Nguom Ngao)

 

តំបន់ "សសរស្តម្ភទាំងបួននៃឋានសួគ៌" ដែលមានសសរថ្មចំនួន ៤​ មើលទៅដូចជាសសរទ្រមេឃទ្ររូង។ តំបន់កណ្តាលមានភាពលេចធ្លោជាមួយនឹងថ្មដុះជាច្រើនដែលមានរាងដូចចាប៉ីថ្មខណៈពេលដែលកេះនឹងបញ្ចេញ​សម្លេងដ៏ពីរោះលន្លោច។ ធម្មជាតិក៏បានរៀបចំយ៉ាងប៉ិនប្រសប់នូវថ្មីដុះដែល​មាន​រូបរាងព្រះពុទ្ធបដិ លោកតា លោកយាយក្បែរ​គ្នា ស្រែកាំជណ្តើរ ទេពអប្សរ គ្រែទិព ទូកនាគរបស់​ស្តេច ដំរីយក្ស និងដើមផ្កាថ្មធំៗ ទឹក​ធ្លាក់  សសរឯកោ...

មិនត្រឹមតែមានភាពស្រស់ស្អាតនៃថ្មដុះប៉ុណ្ណោះទេ នៅចំកណ្តាលល្អាង ងឿ​ង៉ោ ​(Nguom Ngao) ក៏មានទឹកជ្រោះតូចៗជាច្រើន មានទឹកហូរទាំងយប់ទាំងថ្ងៃ ធ្វើឲ្យមានសំឡេងដ៏ពីរោះរណ្ដំនាំភ្ញៀវហាក់ដូចជាបានចូលក្នុងភូមិភាគព្រៃភ្នំដ៏គួរត្រេកត្រអាល ។ ទឹក​ជ្រោះទាំងនោះក៏រួមចំណែកក្នុងការបង្កើតភាពត្រជាក់នៅក្នុងរូងភ្នំនារដូវក្តៅ។

លក្ខណៈពិសេសប្លែកបំផុតមួយនៃរូងភ្នំ ងឿ​ង៉ោ ​(Nguom Ngao) គឺ "ស្រែកាំជណ្តើរ" ដែលបណ្តាលមកពីកំរាលថ្មកំបោរបានប៉ះពាល់​ដោយអាកាសធាតុអស់រយៈពេលជាច្រើន​លានឆ្នាំ។ រូបរាងនៅលើពិដាននៃរូងភ្នំមើលទៅហាក់ដូចជាពួកគេកំពុងដើរនៅលើឆ្នេរខ្សាច់ បន្ទាប់ពីរលកបានស្រកចុះពីឆ្នេរសមុទ្រ។ នេះ​ក៏​ជា​លក្ខណៈ​​ពិសេស​របស់ ​ងឿ​ង៉ោ ​(Nguom Ngao) បើ​ធៀប​នឹង​ល្អាង​ផ្សេង​ៗ​ជា​ច្រើន​ទៀត./.

រូងភ្នំ​ ងឿ​ង៉ោ ​(Nguom Ngao) មានចន្លោះបើកឆ្ពោះទៅមេឃ នៅវេលាម៉ោង ២ រសៀល ថ្ងៃទី២២ ខែមេសា ជារៀងរាល់ឆ្នាំ មានពន្លឺបីមកជួបគ្នា ធ្វើឱ្យខាងក្នុងល្អាងភ្លឺដូចថ្ងៃ ក្នុង​រយៈពេលប៉ុន្មាននាទី។ បាតុភូត​ដ៏​អស្ចារ្យ​មួយនេះ​ដែល​ធម្មជាតិ​បាន​ផ្តល់​ជូន​ដល់​ ល្អាង​ ងឿ​ង៉ោ ​(Nguom Ngao) ​។

នៅខែមេសា ឆ្នាំ២០១៨ អង្គការUNESCO បានទទួលស្គាល់ឧទ្យានភូគព្ភសាស្ត្រ ​កាវបាំង (Cao Bang) ជាឧទ្យាន​ភូគព្ភសាស្ត្រ​សកលរបស់អង្គការ UNESCO ។ រូងភ្នំ​ ងឿ​ង៉ោ ​(Nguom Ngao) បានចូលរួមចំណែកតម្លៃភូមិសាស្ត្រ និងភូគព្ភសាស្ត្រ ដើម្បី​បង្កើត​កិត្តិនាមនេះ។

 

អត្ថបទ៖ ថុងធៀន/កាសែតរូបភាពវៀតណាម

រូបថត៖ ង្វៀន​ថាំង ហ័ងហា ថុង​ធៀន /កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 

 

 


Top