អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី


មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។ ក្រោយពី​ច្រើន​ឆ្នាំកន្លង​ ​ហាក់ដូច​មិនបាន​ប្រើប្រាស់ទាល់តែសោះ អាង​ទឹក​នេះកំពុង​បាន​កែលម្អ​ ជួសជុល​ និងបើក​ទ្វារសម្រាប់​ភ្ញៀវ​ចូល​ទស្សនា​។​

អាង​ទឹក​ហាងដូវ ​(Hang Dau) នៅ​មាន​ឈ្មោះ​ហៅផ្សេងជាច្រើន​​ដូចជា ហិបទឹក​ហាង​ដូវ​ (Hang Dau) ផ្ទះមូល​ក្វាន​ថាញ (Quan Thanh) និង ប៉ុស្តិ៍​ហាងដូវ​ (Hang Dau) ស្ថិតនៅ​​ព្រំប្រទល់​​នៃ​​ខណ្ឌ​បា​ឌិញ (Ba Dinh) និង ខណ្ឌ​ហ្វាន​គីម​ (Hoan Kiem)។ រួមជាមួយអាង​ទឹក​ដូន​ធ្វី (Don Thuy) អាងទឹក​នេះមាន​តួនាទី​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ទីក្រុង​នាសម័យ​អាណានិគម​បារាំង​ ក្រោយ​មក​ក្លាយ​ជា​កេរដំណែល​ប្រវត្តិសាស្រ្ត​​នៃ​រដ្ឋធានី​ហាណូយ​។ អាងទឹក​ បានកសាង​ដោយ​ថ្ម រាង​ស៊ី​ឡាំង​ អង្កត់​ផ្ចិត​​១៩ម៉ែត្រ​ កម្ពស់​៣ជាន់​ ដំបូល​រាង​ពីរ៉ាមីត​​ នៅកណ្តាល​មាន​បង្គោល​ចាប់យក​រន្ទះ​ បាន​ចាត់ទុក​ជា​សំណង់​ស៊ីវិល័យ​សំខាន់​បំផុត​នៅសម័យ​នោះ​។​

ភ្ញៀវទេសចរ​ស្វែងយល់ព័ត៌មាន​អំពី​អាងទឹក​ហាដូវ​ (Hang Dau)។​

ទីតាំងអាងទឹក​​នៅ​ត្រង់​ចំណុច​កណ្តាល​ផ្លូវ​ទាំង៦ ដែល​មានមនុស្ស​​ធ្វើ​ដំណើរទៅ​មក​កុះករ៖ ផ្លូវ​ហាង​កត់ (Hang Cot) ផ្លូវ​ផាន​ ឌិញ​ភុង​ (Phan Dinh Phung) ផ្លូវ​ហាងដូវ​ (Hang Dau) ផ្លូវ​ហាង​យ៉ី (Hang Giay) ផ្លូវ​ក្វាន​ថាញ​ (Quan Thanh) និង ផ្លូវ​ហាង​ថាន (Hang Than)​។ នៅ​កំពូល​កណ្តាល​បង្កើតបានជា​ទីលាន​តូចមួយ​។ ក្រៅពីនោះ​​អាង​ទឹកនៅទាំងមានព្រំប្រទល់ជាប់​ជាមួយ​សួនច្បារ​មួយ​មានឈ្មោះថា​ វ៉ាន​ស្វឹន (Van Xuan)​។ នេះ​ជាសំណង់​ស្ថាបត្យកម្មបាន​ឆ្លងកាត់​៣សតវត្សរ៍​ (សតវត្សរ៍​ទី​១៩ ទី​២០ ទី២១)។​

ជាមួយ​រចនាសម្ពន្ធ​រាង​ស៊ីឡាំង​ ជញ្ជាំង​កោង​ ផ្ទៃខាងក្នុង​ប្រហែល​២៥០ម៉ែត្រការេ​ មាន​ទ្វារកោង​តភ្ជាប់​ជាមួយ​គ្នា​​អមតាម​​ជណ្តើរ​ជាប់​ជញ្ជាំង​នៃអាងទឹក​។ មក​ទស្សនា​អាងទឹក​ហាដូវ​ (Hang Dau) ភ្ញៀវទេសចរ​នឹង​អាចធ្វើ​ដំណើរ​តាម​ទិសរង្វង់​មូល​ ពេល​ធ្វើ​​ដំណើរ​ឆ្លង​កាត់​ទ្វារកោង​នៃ​អាងទឹក​ បរិយាកាស​សិល្បៈ​ពិសេស​ មានភាព​​ចម្លែក​​នឹ​ងបាន​រំលេច​​ឡើង​។​

ភ្ញៀវទេសចរ​គយ​គន់​ស្ថាបត្យកម្ម​ខាងក្នុង​អាងទឹក​ហាងដូវ​ (Hang Dau)។

យក​គំនិត​ច្នៃ​ចេញ​ពី​ប្រភព​ទឹក​ទាំង​៦​តាម​ទស្សនាទាន​អាស៊ី​បូព៌ា​ តំណាង​ឱ្យ​ប្រភព​ទឹក​ទាំង​៦នៃធម្មជាតិ​ គឺ​ទឹក​ទន្លេ ទឹក​កន្លៀត​ភ្នំ ទឹក​ជ្រោះ ទឹក​ភ្លៀង​ ទឹក​ក្រោម​ដី​ និងទឹក​សមុទ្រ​ គួប​ផ្សំនឹង​ប្រព័ន្ធ​សូរ​សំឡេង​បង្កើត​បាន​ជំនោរទឹក​ហូរ​ធម្មជាតិ​ រស់រវើក​ ​អ្នកនិពន្ធទាំងឡាយ​​បានរៀបបរិយាកាសឱ្យ​មានភាពអាថ៌កំបាំង​ ទាក់​ទាញ​​ភាព​ងឿង​ឆ្ងល់​ ​បង្កើតអារម្មណ៍​ថ្មី​ប្លែក​សម្រាប់ភ្ញៀវទេសចរ​។​

ស្នាដៃ​សិល្បៈ​មានតុង​ពណ៌ជាច្រើន​ ធ្វើ​អំពី​ជាតិ ​nylon បង្កើត​ឡើង​វិញ បាន​រៀប​ដាក់​យ៉ាងរស់រវើក​ នៅ​ក្នុងអាងទឹក​ ឆ្លុះបញ្ចាំង​បញ្ហា​កខ្វក់ប្រភពទឹក ​នៅតាម​​ទីក្រុង​នាបច្ចុប្បន្ន​។ ជាមួយ​ទស្សនីយភាព​ថ្មីនេះ មហាជន​រដ្ឋធានី​​មិនត្រឹមតែ​បាន​ស្វែង​យល់អំពី​រចនាសម្ពន្ធ​ខាងក្នុង​អាងទឹកប៉ុណ្ណោះ​ នៅទាំង​បានយល់​ដឹង​អំពី​សារអត្ថន័យ​ប្រវត្តិសាស្រ្តមួយ ​ក៏ដូចជា​បរិស្ថាន​បច្ចុប្បន្ន​។​

 

បច្ចុប្បន្ន​ អាងទឹក​ លែង​មាន​មុខងារ​ផ្ទុក​ទឹក​ ផ្គត់​ផ្គង់​ទឹក​ សម្រាប់​ប្រជាជនទៀតឡើយ​។ អាងទឹក​សព្វថ្ងៃ​ មានតួនាទី​ថ្មី​មួយ​។ អាងទឹក​​ស្ថិតនៅ​ក្រោមរូបភាព​វត្ថុតាង​វីរភាព​ ជា​តឹកតាង​មួយ​នៃសម័យ​អាណានិគមបារាំង​។ អាងទឹក​នឹង​រស់នៅ​ជានិច្ច​នៅ​ក្នុង​ចិត្ត​អ្នក​រដ្ឋធានី​ហាណូយ​ ដូចជា​អនុស្សាវរីយ៍​អំពី​សម័យកាល​មួយ​បាន​ឆ្លងកាត់​៕

អត្ថបទ៖ ខាញឡុង​/កាសែតរូបភា​ពវៀតណាម

រូប​ថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល៖ រីកើង​


Top