មានអាយុកាលជិត១៣០ឆ្នាំ អាងទឹកហាងដូវ (Hang Dau) បានចាត់ទុកជាកេរដំណែលស្ថាបត្យកម្មបុរាណមួយនៅហាណូយ។
មានអាយុកាលជិត១៣០ឆ្នាំ អាងទឹកហាងដូវ (Hang Dau) បានចាត់ទុកជាកេរដំណែលស្ថាបត្យកម្មបុរាណមួយនៅហាណូយ។ ក្រោយពីច្រើនឆ្នាំកន្លង ហាក់ដូចមិនបានប្រើប្រាស់ទាល់តែសោះ អាងទឹកនេះកំពុងបានកែលម្អរ ជួសជុល និងបើកទ្វារសម្រាប់ភ្ញៀវចូលទស្សនា។
អាងទឹកហាងដូវ (Hang Dau) នៅមានឈ្មោះហៅផ្សេងជាច្រើនដូចជា ហិបទឹកហាងដូវ (Hang Dau) ផ្ទះមូលក្វានថាញ (Quan Thanh) និង ប៉ុស្តិ៍ហាងដូវ (Hang Dau) ស្ថិតនៅព្រំប្រទល់នៃខណ្ឌបាឌិញ (Ba Dinh) និង ខណ្ឌហ្វានគីម (Hoan Kiem)។ រួមជាមួយអាងទឹកដូនធ្វី (Don Thuy) អាងទឹកនេះមានតួនាទីផ្គត់ផ្គង់ទឹកសម្រាប់ទីក្រុងនាសម័យអាណានិគមបារាំង ក្រោយមកក្លាយជាកេរដំណែលប្រវត្តិសាស្រ្តនៃរដ្ឋធានីហាណូយ។ អាងទឹក បានកសាងដោយថ្ម រាងស៊ីឡាំង អង្កត់ផ្ចិត១៩ម៉ែត្រ កម្ពស់៣ជាន់ ដំបូលរាងពីរ៉ាមីត នៅកណ្តាលមានបង្គោលចាប់យករន្ទះ បានចាត់ទុកជាសំណង់ស៊ីវិល័យសំខាន់បំផុតនៅសម័យនោះ។
ភ្ញៀវទេសចរស្វែងយល់ព័ត៌មានអំពីអាងទឹកហាដូវ (Hang Dau)។
ទីតាំងអាងទឹកនៅត្រង់ចំណុចកណ្តាលផ្លូវទាំង៦ ដែលមានមនុស្សធ្វើដំណើរទៅមកកុះករ៖ ផ្លូវហាងកត់ (Hang Cot) ផ្លូវផាន ឌិញភុង (Phan Dinh Phung) ផ្លូវហាងដូវ (Hang Dau) ផ្លូវហាងយ៉ី (Hang Giay) ផ្លូវក្វានថាញ (Quan Thanh) និង ផ្លូវហាងថាន (Hang Than)។ នៅកំពូលកណ្តាលបង្កើតបានជាទីលានតូចមួយ។ ក្រៅពីនោះអាងទឹកនៅទាំងមានព្រំប្រទល់ជាប់ជាមួយសួនច្បារមួយមានឈ្មោះថា វ៉ានស្វឹន (Van Xuan)។ នេះជាសំណង់ស្ថាបត្យកម្មបានឆ្លងកាត់៣សតវត្សរ៍ (សតវត្សរ៍ទី១៩ ទី២០ ទី២១)។
ជាមួយរចនាសម្ពន្ធរាងស៊ីឡាំង ជញ្ជាំងកោង ផ្ទៃខាងក្នុងប្រហែល២៥០ម៉ែត្រការេ មានទ្វារកោងតភ្ជាប់ជាមួយគ្នាអមតាមជណ្តើរជាប់ជញ្ជាំងនៃអាងទឹក។ មកទស្សនាអាងទឹកហាដូវ (Hang Dau) ភ្ញៀវទេសចរនឹងអាចធ្វើដំណើរតាមទិសរង្វង់មូល ពេលធ្វើដំណើរឆ្លងកាត់ទ្វារកោងនៃអាងទឹក បរិយាកាសសិល្បៈពិសេស មានភាពចម្លែកនឹងបានរំលេចឡើង។
ភ្ញៀវទេសចរគយគន់ស្ថាបត្យកម្មខាងក្នុងអាងទឹកហាងដូវ (Hang Dau)។
យកគំនិតច្នៃចេញពីប្រភពទឹកទាំង៦តាមទស្សនាទានអាស៊ីបូព៌ា តំណាងឱ្យប្រភពទឹកទាំង៦នៃធម្មជាតិ គឺទឹកទន្លេ ទឹកកន្លៀតភ្នំ ទឹកជ្រោះ ទឹកភ្លៀង ទឹកក្រោមដី និងទឹកសមុទ្រ គួបផ្សំនឹងប្រព័ន្ធសូរសំឡេងបង្កើតបានជំនោរទឹកហូរធម្មជាតិ រស់រវើក អ្នកនិពន្ធទាំងឡាយបានរៀបបរិយាកាសឱ្យមានភាពអាថ៌កំបាំង ទាក់ទាញភាពងឿងឆ្ងល់ បង្កើតអារម្មណ៍ថ្មីប្លែកសម្រាប់ភ្ញៀវទេសចរ។
ស្នាដៃសិល្បៈមានតុងពណ៌ជាច្រើន ធ្វើអំពីជាតិ nylon បង្កើតឡើងវិញ បានរៀបដាក់យ៉ាងរស់រវើក នៅក្នុងអាងទឹក ឆ្លុះបញ្ចាំងបញ្ហាកខ្វក់ប្រភពទឹក នៅតាមទីក្រុងនាបច្ចុប្បន្ន។ ជាមួយទស្សនីយភាពថ្មីនេះ មហាជនរដ្ឋធានីមិនត្រឹមតែបានស្វែងយល់អំពីរចនាសម្ពន្ធខាងក្នុងអាងទឹកប៉ុណ្ណោះ នៅទាំងបានយល់ដឹងអំពីសារអត្ថន័យប្រវត្តិសាស្រ្តមួយ ក៏ដូចជាបរិស្ថានបច្ចុប្បន្ន។
បច្ចុប្បន្ន អាងទឹក លែងមានមុខងារផ្ទុកទឹក ផ្គត់ផ្គង់ទឹក សម្រាប់ប្រជាជនទៀតឡើយ។ អាងទឹកសព្វថ្ងៃ មានតួនាទីថ្មីមួយ។ អាងទឹកស្ថិតនៅក្រោមរូបភាពវត្ថុតាងវីរភាព ជាតឹកតាងមួយនៃសម័យអាណានិគមបារាំង។ អាងទឹកនឹងរស់នៅជានិច្ចនៅក្នុងចិត្តអ្នករដ្ឋធានីហាណូយ ដូចជាអនុស្សាវរីយ៍អំពីសម័យកាលមួយបានឆ្លងកាត់៕
អត្ថបទ៖ ខាញឡុង/កាសែតរូបភាពវៀតណាម
រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង