វប្បធម៌ លោកស្រី Toba Mika និងកាដូពិសេសសំរាប់ APEC ២០១៧ 10/11/2017 ដោយបច្ចេកទេសលាបពណ៌ katazome របស់ប្រជាជនជប៉ុនតាំងពី ១.០០០ ឆ្នាំមុន រួមនឹងប្រជាជនជប៉ុនបានទុកមនោសញ្ចេនាពិសេសសំរាប់ប្រទេសវៀតណាម វិចិត្រការិនី ជនជាតិជប៉ុន លោកស្រី Toba Mika បានបើកការតាំងពិព័រណ៍គំនូរពិសេសដែលមានប្រធានបទ៖ "ធ្វើឲ្យលេចចេញឡើងវិញប្រទេសវៀតណាមតូចមួយ"។ ការតាំងពិព័រណ៌នេះមិនបង្ហាញស្នាដៃ ដែលលោកស្រីរូបនេះបានគូរអំពីប្រទេសវៀតណាម ក្នុងរយៈពេល ២០ ឆ្នាំ តែប៉ុណ្ណោះទេ ថែមទាំងនេះគឺជាកាដូមានអត្ថន័យពីសេសដែលលោកស្រីជូនខេត្តដាណាំង (Da Nang) ក្នុងឱកាសទីក្រុងនេះធ្វើជាម្ចាស់ផ្ទះសប្តាហ៍កំពូល APEC ២០១៧។ ការតាំងពិព័រណ៍នេះបានរៀបចំ នៅសារមន្ទីរឆ្លាក់ជនជាតិចាមដាណាំង (Da Nang) តាំងពីរថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ អូសបន្លាយក្នុងរយៈពេលមុនដល់ពេលបញ្ចប់សប្តាហ៍ APEC ២០១៧។ ក្នុងការតាំងពិព័រណ៍នេះ វិចិត្រការិនី Toba Mika បានឧទ្ទេសនាមដល់មហាជនគំនូរពិសេសចំនួន ២០ ផ្ទាំងក្នុងចំណោមគំនូរ ១២០ ផ្ទាំង ដែលវិចិត្រការិនីបានគូរអំពីប្រទេសវៀតណាម ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ការតាំងពិព័រណ៍នេះបានដាក់តាំងតាមរបៀបសីល្បៈរៀបចំ បណ្តាគំនូរត្រូវបានពង្រីកធំដោយបច្ចេកទេសបោះពុម្ភដ៏ទំនើបរបស់ប្រទេសជប៉ុន។ លោកស្រីសាស្ត្រាចារ្យនិងជាវិចិត្រការិនី Toba Mika បានគូរអំពីប្រទេសវៀតណាមដោយបច្ចេកទេស ប្រពៃណី katazome ដែលមកបីប្រទេសជប៉ុន។ រូបថត៖ ថាញហ័រ ពិធីបើកការតាំងពិព័រណ៍ “ធ្វើឲ្យលេចចេញប្រទេសវៀតណាមតូចមួយ” នៅសារមន្ទីរឆ្លាក់ជនជាតិចាម នៅខេត្តដាណាំង (Da Nang)។ រូបថត៖ ថាញហ័រ បណ្តាផ្ទាំងគំនូរគូរប្រទេសវៀតណាមរបស់វិចិត្រការិនី Toba Mika ចាប់ចិត្តខ្លាំងចំពោះ មហាជន ដែលចូលចិត្តគំនូរ។ រូបថត៖ ថាញហ័រ វិចិត្រការិនី Toba Mika ឧទ្ទសនាមបណ្តាគំនូរជាមួយ លោកអនុប្រធានគណៈកម្មាការប្រជាជនទីក្រុងដាណាំង (Da Nang) ង្វៀនង៉ុកតឹន (Nguyen Ngoc Tuan) (ពាក់អាវពណ៌ស) និងលោកអគ្គកុងស៊ុលជប៉ុនប្រចាំ នៅទីក្រុងហូជីមិញ Kawaue Junichi (ពាក់អាវធំ)។ រូបថត៖ ថាញហ័រ វិចិត្រការិនី Toba Mika ថតរូបទុកអនុស្សាវរីយ៍ជាមួយ លោកអនុប្រធានគណៈកម្មាការប្រជាជនទីក្រុង ដាណាំង (Da Nang)ង្វៀនង៉ុកតឹន (Nguyen Ngoc Tuan) (ពាក់អាវពណ៌ស)និងលោកអគ្គកុងស៊ុលជប៉ុន ប្រចាំនៅទីក្រុងហូជីមិញ Kawaue Junichi (ខាងឆ្វេង)។ រូបថត៖ ថាញហ័រ ការតាំងពិព័រណ៍នេះគឺគំហើញ "ខុទ្ទកភាព" តាមសម្តីរបស់វិចិត្រការិនីនេះ ប៉ុន្តែទស្សនិកជននៅតែមើលឃើញគ្រប់ពណ៌និងអារម្មណ៍នូវជីវភាពរស់នៅនិងទេសភាពស្រស់ស្អាតរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ ក្នុងគំនូររបស់វិចិត្រការិនី Toba Mika ទស្សនិកជនអាចមើលឃើញរូបភាពដែលធ្លាប់ស្គាល់ ដូចជា៖ភូមិនេសាទនៅខេត្តដាណាំង (Da Nang) តំបន់ស័ក្តិសិទ្ធិមីសើន (My Son) ជញ្ជាំងពណ៌លឿងនៅវិថីបុរាណហូយអាន (Hoi An) ពណ៌ផ្ទៃមេឃរបស់តំបន់ហ្វេ (Hue) សូម្បីតែតំបន់ផ្ទះនៅក្បែរទន្លែ ឬខ្សែភ្លើងខ្វាក់ខ្វែង នៅទីក្រុងសាយហ្គន (Sai Gon) ថែមទាំងផ្លូវដែកស្ថិតក្នុងច្រកតូចៗ នៅរដ្ឋធានីហាណូយ ផងដែរ... ជាពិសេស បណ្តាគំនូរបស់វិចិត្រការិនី Toba Mika បានគូរដោយបច្ចេកទេស katazome ដែលជាបច្ចេកទេសលាបពណ៌ប្រពៃណីត្រូវបានប្រើប្រាស់តាំងពីយូរលង់មកនេះហើយនិងបានជនជាតិជប៉ុនគូរលើឈុតសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសជប៉ុន kimono សំរាប់វណ្ណៈអភិជន។ ហេតុនេះគំនូររបស់លោកស្រីរូបនេះមិនមានតំលៃសិល្បៈតែប៉ុណ្ណោះទេ ថែមទាំងមជ្ឈដ្ឋានសិល្បៈ ជប៉ុនវាយតំលៃនូវបច្ចេកទេស ពីព្រោះនេះគឺជាបច្ចេកទេសគូរជាស្មុគស្មាញដែលវិចិត្រករ វិចិត្រការិនីមួយចំនួនអាចគូរបាន។ លោក Shimizu Yasutomo អ្នកទិតៀនសិល្បៈជាល្បីឈ្មោះរបស់ប្រទេសជប៉ុនបានឲ្យដឹងថា៖ katazome គឺបច្ចេកទេសដែលទាមទារសិល្បករមួយចំនួនអនុវត្តន៍ ប៉ុន្តែវិចិត្រការិនី Toba Mikaហាក់ដូចជាធ្វើដោយផ្ទាល់ដៃដំណាក់កាលទាំងឡាយ ប្រកបដោយហ្មត់ចត់និងត្រឹមត្រូវ សំដៅបង្តើតគំនូរទំហំធំស្តីពីប្រទេសវៀតណាមដ៏ទាក់ទាញភ្ញៀវ។ ចែករំលែកក្តីសប្បាយរីករាយជាមួយវិចិត្រការិនី Toba Mika លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Umeda Kunioបានសង្កត់ធ្ងន់ថា សប្តាហ៍កំពូល APEC ២០១៧ បានប្រព្រឹត្តិទៅ នៅខេត្តដាណាំង (Da Nang) គឺជាព្រឹត្តិការណ៍អន្តរជាតិសែនសំខាន់ណាស់ បង្ហាញរូបភាពវៀតណាមកំពុងអភិវឌ្ឍន៍ប្រកបដោយរស់រវើក។ លោកឯកអគ្គរដ្ឋទូត មានបំណងថា ក្នុងឱកាសសន្និសីទកំពូលAPEC ២០១៧ លើកនេះ ភ្ញៀវមកពីគ្រប់ទីកន្លែង លើពិភពលោកនឹងមានឱកាសមើលឃើញការផ្លាស់ប្តូររបស់ប្រទេសវៀតណាមដែលបង្ហាញ តាមរយៈគំនូរស្រស់ស្អាតរបស់វិចិត្រការិនី Toba Mika./. គំនូរ “បន្ទប់ពីភ្លៀង”(ភាសាអង់គ្លេស: After the rain) គូរព្រែកមួយ ស្ថិតក្នុងទីក្រុងសាយហ្គន (Sai Gon) ដោយពណ៌បៃតងលាយពណ៌ត្នោតមកពីថូភាជន៍របស់ជនជាតិចាមដែលបង្កើតភាពផ្ទុយគ្នា ចម្លែក ក្នុងទីស្ថាននៃសារមន្ទីរឆ្លាក់របស់ជនជាតិចាមខេត្តដាណាំង។រូបថត៖ ថាញហ័រ គំនូរ “ចែងចាំងពន្លឺផ្លេកៗ” (ភាសាអងគ្លេស៖ The shimmer of the heated air) រូបភាពផ្លូវដែកឆ្លងកាត់ ច្រកតូច នៅរដ្ឋធានីហាណូយ។ រូបថត៖ ថាញហ័រ គំនូរ“ខ្យល់ព្យុះមូស” (ភាសាអង់គ្លេស៖Monsoon)គូរភាពផ្ទុយរវាងភូមិក្រីក្រនិងអគារខ្ពស់ៗ ក្បែរទន្លេសាយហ្គន (Sai Gon)។ រូបថត៖ ថាញហ័រ គំនូរ “ហ្វេ - នៅពេលព្រឹកព្រលឹម”(ភាសាអង់គ្លេស៖Early morning-Hue) ពណ៌ខៀវដ៏អាថ៌កំបាំង។ រូបថត៖ ថាញហ័រ គំនូរ “ម្ខាងទៀតនៃកន្សែង”(ភាសាអង់គ្លេស៖The other side of the scraf) គូរផ្ទះដែលកសាង លើតំបន់ព្រែកទន្លេសាយហ្គន (Sai Gon) ។ រូបថត៖ ថាញហ័រ គំនូរ “វិថីបុរាណហុយអាន (Hoi An)”(ភាសាអង់គ្លេស៖ Japan Town)គូរជញ្ជាំងពណ៌លឿងដែលជា លក្ខណៈពិសេសនៃថីបុរាណហុយអាន (Hoi An)។ នេះគឺជាគំនូរជាមួយគត់ដែលវិចិត្រការិនីបានគូរ រូបរាងមនុស្ស តាមលោកស្រីបានឲ្យដឹងថា នេះគឺស្រមោលរបស់លោកស្រីរូបនេះ។ រូបថត៖ ថាញហ័រ គំនូរ “តំបន់ស័ក្តិសិទ្ធិមីសើន(My Son) ចែងចាំងពន្លឺផ្លេកៗ” (ភាសាអង់គ្លេស៖ My Son – Heated ruins)។ រូបថត៖ ថាញហ័រ គំនូរ ចាកចេញពីខេត្តដាណាំង (Da Nang) (ភាសាអង់គ្លេស៖Leaving Da Nang) គូរភូមិនេសាទរស់នៅ ក្បែរឆ្នេរសមុទ្រ នៅខេត្តដាណាំង (Da Nang)។ រូបថត៖ ថាញហ័រ វិចិត្រការិនី Toba Mika និងជាសាស្ត្រាចារ្យគូរនៃមហាវិទ្យាល័យសីល្បៈ។ លោកស្រីរូបនេះបានមកប្រទេសវៀតណាមជាលើកដំបូង នាឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ននេះ លោកស្រីបានរៀបចំការតាំងពិព័រណ៍ចំនួន ៥ លើក នៅប្រទេសវៀតណាម។ នាឆ្នាំ២០១៥ លោកស្រីបានទទួលគ្រឿងឥស្សរិយយសដោយបុព្វហេតុវប្បធម៌ ដោយក្រសួងវប្បធម៌ ព័ត៌មានវៀតណាម (នាសព្វថ្ងៃនេះគឺក្រសួងវប្បធម៌ កីឡានិងទេសចរណ៍)។ នាឆ្នាំ២០១២ លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានផ្តល់មេដាយការបរទេសដល់លោកស្រី Toba Mikaដោយបណ្តាសកម្មភាពវប្បធម៌ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសវៀតណាម - ប្រទេសជប៉ុន។ រូបភាពនិងអត្ថបទ៖ថាញហ័រ

ដោយបច្ចេកទេសលាបពណ៌ katazome របស់ប្រជាជនជប៉ុនតាំងពី ១.០០០ ឆ្នាំមុន រួមនឹងប្រជាជនជប៉ុនបានទុកមនោសញ្ចេនាពិសេសសំរាប់ប្រទេសវៀតណាម វិចិត្រការិនី ជនជាតិជប៉ុន លោកស្រី Toba Mika បានបើកការតាំងពិព័រណ៍គំនូរពិសេសដែលមានប្រធានបទ៖ "ធ្វើឲ្យលេចចេញឡើងវិញប្រទេសវៀតណាមតូចមួយ"។ ការតាំងពិព័រណ៌នេះមិនបង្ហាញស្នាដៃ ដែលលោកស្រីរូបនេះបានគូរអំពីប្រទេសវៀតណាម ក្នុងរយៈពេល ២០ ឆ្នាំ តែប៉ុណ្ណោះទេ ថែមទាំងនេះគឺជាកាដូមានអត្ថន័យពីសេសដែលលោកស្រីជូនខេត្តដាណាំង (Da Nang) ក្នុងឱកាសទីក្រុងនេះធ្វើជាម្ចាស់ផ្ទះសប្តាហ៍កំពូល APEC ២០១៧។ ការតាំងពិព័រណ៍នេះបានរៀបចំ នៅសារមន្ទីរឆ្លាក់ជនជាតិចាមដាណាំង (Da Nang) តាំងពីរថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ អូសបន្លាយក្នុងរយៈពេលមុនដល់ពេលបញ្ចប់សប្តាហ៍ APEC ២០១៧។ ក្នុងការតាំងពិព័រណ៍នេះ វិចិត្រការិនី Toba Mika បានឧទ្ទេសនាមដល់មហាជនគំនូរពិសេសចំនួន ២០ ផ្ទាំងក្នុងចំណោមគំនូរ ១២០ ផ្ទាំង ដែលវិចិត្រការិនីបានគូរអំពីប្រទេសវៀតណាម ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ការតាំងពិព័រណ៍នេះបានដាក់តាំងតាមរបៀបសីល្បៈរៀបចំ បណ្តាគំនូរត្រូវបានពង្រីកធំដោយបច្ចេកទេសបោះពុម្ភដ៏ទំនើបរបស់ប្រទេសជប៉ុន។ លោកស្រីសាស្ត្រាចារ្យនិងជាវិចិត្រការិនី Toba Mika បានគូរអំពីប្រទេសវៀតណាមដោយបច្ចេកទេស ប្រពៃណី katazome ដែលមកបីប្រទេសជប៉ុន។ រូបថត៖ ថាញហ័រ ពិធីបើកការតាំងពិព័រណ៍ “ធ្វើឲ្យលេចចេញប្រទេសវៀតណាមតូចមួយ” នៅសារមន្ទីរឆ្លាក់ជនជាតិចាម នៅខេត្តដាណាំង (Da Nang)។ រូបថត៖ ថាញហ័រ បណ្តាផ្ទាំងគំនូរគូរប្រទេសវៀតណាមរបស់វិចិត្រការិនី Toba Mika ចាប់ចិត្តខ្លាំងចំពោះ មហាជន ដែលចូលចិត្តគំនូរ។ រូបថត៖ ថាញហ័រ វិចិត្រការិនី Toba Mika ឧទ្ទសនាមបណ្តាគំនូរជាមួយ លោកអនុប្រធានគណៈកម្មាការប្រជាជនទីក្រុងដាណាំង (Da Nang) ង្វៀនង៉ុកតឹន (Nguyen Ngoc Tuan) (ពាក់អាវពណ៌ស) និងលោកអគ្គកុងស៊ុលជប៉ុនប្រចាំ នៅទីក្រុងហូជីមិញ Kawaue Junichi (ពាក់អាវធំ)។ រូបថត៖ ថាញហ័រ វិចិត្រការិនី Toba Mika ថតរូបទុកអនុស្សាវរីយ៍ជាមួយ លោកអនុប្រធានគណៈកម្មាការប្រជាជនទីក្រុង ដាណាំង (Da Nang)ង្វៀនង៉ុកតឹន (Nguyen Ngoc Tuan) (ពាក់អាវពណ៌ស)និងលោកអគ្គកុងស៊ុលជប៉ុន ប្រចាំនៅទីក្រុងហូជីមិញ Kawaue Junichi (ខាងឆ្វេង)។ រូបថត៖ ថាញហ័រ ការតាំងពិព័រណ៍នេះគឺគំហើញ "ខុទ្ទកភាព" តាមសម្តីរបស់វិចិត្រការិនីនេះ ប៉ុន្តែទស្សនិកជននៅតែមើលឃើញគ្រប់ពណ៌និងអារម្មណ៍នូវជីវភាពរស់នៅនិងទេសភាពស្រស់ស្អាតរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ ក្នុងគំនូររបស់វិចិត្រការិនី Toba Mika ទស្សនិកជនអាចមើលឃើញរូបភាពដែលធ្លាប់ស្គាល់ ដូចជា៖ភូមិនេសាទនៅខេត្តដាណាំង (Da Nang) តំបន់ស័ក្តិសិទ្ធិមីសើន (My Son) ជញ្ជាំងពណ៌លឿងនៅវិថីបុរាណហូយអាន (Hoi An) ពណ៌ផ្ទៃមេឃរបស់តំបន់ហ្វេ (Hue) សូម្បីតែតំបន់ផ្ទះនៅក្បែរទន្លែ ឬខ្សែភ្លើងខ្វាក់ខ្វែង នៅទីក្រុងសាយហ្គន (Sai Gon) ថែមទាំងផ្លូវដែកស្ថិតក្នុងច្រកតូចៗ នៅរដ្ឋធានីហាណូយ ផងដែរ... ជាពិសេស បណ្តាគំនូរបស់វិចិត្រការិនី Toba Mika បានគូរដោយបច្ចេកទេស katazome ដែលជាបច្ចេកទេសលាបពណ៌ប្រពៃណីត្រូវបានប្រើប្រាស់តាំងពីយូរលង់មកនេះហើយនិងបានជនជាតិជប៉ុនគូរលើឈុតសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសជប៉ុន kimono សំរាប់វណ្ណៈអភិជន។ ហេតុនេះគំនូររបស់លោកស្រីរូបនេះមិនមានតំលៃសិល្បៈតែប៉ុណ្ណោះទេ ថែមទាំងមជ្ឈដ្ឋានសិល្បៈ ជប៉ុនវាយតំលៃនូវបច្ចេកទេស ពីព្រោះនេះគឺជាបច្ចេកទេសគូរជាស្មុគស្មាញដែលវិចិត្រករ វិចិត្រការិនីមួយចំនួនអាចគូរបាន។ លោក Shimizu Yasutomo អ្នកទិតៀនសិល្បៈជាល្បីឈ្មោះរបស់ប្រទេសជប៉ុនបានឲ្យដឹងថា៖ katazome គឺបច្ចេកទេសដែលទាមទារសិល្បករមួយចំនួនអនុវត្តន៍ ប៉ុន្តែវិចិត្រការិនី Toba Mikaហាក់ដូចជាធ្វើដោយផ្ទាល់ដៃដំណាក់កាលទាំងឡាយ ប្រកបដោយហ្មត់ចត់និងត្រឹមត្រូវ សំដៅបង្តើតគំនូរទំហំធំស្តីពីប្រទេសវៀតណាមដ៏ទាក់ទាញភ្ញៀវ។ ចែករំលែកក្តីសប្បាយរីករាយជាមួយវិចិត្រការិនី Toba Mika លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Umeda Kunioបានសង្កត់ធ្ងន់ថា សប្តាហ៍កំពូល APEC ២០១៧ បានប្រព្រឹត្តិទៅ នៅខេត្តដាណាំង (Da Nang) គឺជាព្រឹត្តិការណ៍អន្តរជាតិសែនសំខាន់ណាស់ បង្ហាញរូបភាពវៀតណាមកំពុងអភិវឌ្ឍន៍ប្រកបដោយរស់រវើក។ លោកឯកអគ្គរដ្ឋទូត មានបំណងថា ក្នុងឱកាសសន្និសីទកំពូលAPEC ២០១៧ លើកនេះ ភ្ញៀវមកពីគ្រប់ទីកន្លែង លើពិភពលោកនឹងមានឱកាសមើលឃើញការផ្លាស់ប្តូររបស់ប្រទេសវៀតណាមដែលបង្ហាញ តាមរយៈគំនូរស្រស់ស្អាតរបស់វិចិត្រការិនី Toba Mika./. គំនូរ “បន្ទប់ពីភ្លៀង”(ភាសាអង់គ្លេស: After the rain) គូរព្រែកមួយ ស្ថិតក្នុងទីក្រុងសាយហ្គន (Sai Gon) ដោយពណ៌បៃតងលាយពណ៌ត្នោតមកពីថូភាជន៍របស់ជនជាតិចាមដែលបង្កើតភាពផ្ទុយគ្នា ចម្លែក ក្នុងទីស្ថាននៃសារមន្ទីរឆ្លាក់របស់ជនជាតិចាមខេត្តដាណាំង។រូបថត៖ ថាញហ័រ គំនូរ “ចែងចាំងពន្លឺផ្លេកៗ” (ភាសាអងគ្លេស៖ The shimmer of the heated air) រូបភាពផ្លូវដែកឆ្លងកាត់ ច្រកតូច នៅរដ្ឋធានីហាណូយ។ រូបថត៖ ថាញហ័រ គំនូរ“ខ្យល់ព្យុះមូស” (ភាសាអង់គ្លេស៖Monsoon)គូរភាពផ្ទុយរវាងភូមិក្រីក្រនិងអគារខ្ពស់ៗ ក្បែរទន្លេសាយហ្គន (Sai Gon)។ រូបថត៖ ថាញហ័រ គំនូរ “ហ្វេ - នៅពេលព្រឹកព្រលឹម”(ភាសាអង់គ្លេស៖Early morning-Hue) ពណ៌ខៀវដ៏អាថ៌កំបាំង។ រូបថត៖ ថាញហ័រ គំនូរ “ម្ខាងទៀតនៃកន្សែង”(ភាសាអង់គ្លេស៖The other side of the scraf) គូរផ្ទះដែលកសាង លើតំបន់ព្រែកទន្លេសាយហ្គន (Sai Gon) ។ រូបថត៖ ថាញហ័រ គំនូរ “វិថីបុរាណហុយអាន (Hoi An)”(ភាសាអង់គ្លេស៖ Japan Town)គូរជញ្ជាំងពណ៌លឿងដែលជា លក្ខណៈពិសេសនៃថីបុរាណហុយអាន (Hoi An)។ នេះគឺជាគំនូរជាមួយគត់ដែលវិចិត្រការិនីបានគូរ រូបរាងមនុស្ស តាមលោកស្រីបានឲ្យដឹងថា នេះគឺស្រមោលរបស់លោកស្រីរូបនេះ។ រូបថត៖ ថាញហ័រ គំនូរ “តំបន់ស័ក្តិសិទ្ធិមីសើន(My Son) ចែងចាំងពន្លឺផ្លេកៗ” (ភាសាអង់គ្លេស៖ My Son – Heated ruins)។ រូបថត៖ ថាញហ័រ គំនូរ ចាកចេញពីខេត្តដាណាំង (Da Nang) (ភាសាអង់គ្លេស៖Leaving Da Nang) គូរភូមិនេសាទរស់នៅ ក្បែរឆ្នេរសមុទ្រ នៅខេត្តដាណាំង (Da Nang)។ រូបថត៖ ថាញហ័រ វិចិត្រការិនី Toba Mika និងជាសាស្ត្រាចារ្យគូរនៃមហាវិទ្យាល័យសីល្បៈ។ លោកស្រីរូបនេះបានមកប្រទេសវៀតណាមជាលើកដំបូង នាឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ននេះ លោកស្រីបានរៀបចំការតាំងពិព័រណ៍ចំនួន ៥ លើក នៅប្រទេសវៀតណាម។ នាឆ្នាំ២០១៥ លោកស្រីបានទទួលគ្រឿងឥស្សរិយយសដោយបុព្វហេតុវប្បធម៌ ដោយក្រសួងវប្បធម៌ ព័ត៌មានវៀតណាម (នាសព្វថ្ងៃនេះគឺក្រសួងវប្បធម៌ កីឡានិងទេសចរណ៍)។ នាឆ្នាំ២០១២ លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានផ្តល់មេដាយការបរទេសដល់លោកស្រី Toba Mikaដោយបណ្តាសកម្មភាពវប្បធម៌ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសវៀតណាម - ប្រទេសជប៉ុន។ រូបភាពនិងអត្ថបទ៖ថាញហ័រ
អត្ថបទផ្សេងទៀត រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)14/04/2024វប្បធម៌នៅមណ្ឌលបេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An) មានវិចិត្រករម្នាក់ បានចំណាយកម្លាំងកាយចិត្ត និងចំណូលចិត្តជាង៤០ឆ្នាំ សម្រាប់សិល្បៈគូររបាំងមុខលើក្រដាសកាតុង។ របាំងមុខរាប់ពាន់គ្រឿងមានលក្ខណៈរចនាបទរបាំងមុខបែបល្ខោនរបស់លោក ដើរតួនាទីដូចជា “រាជទូតវប្បធម៌”អមដំណើរភ្ញៀវទេសចរទៅគ្រប់ទីកន្លែង ដើម ជីវិតរស់នៅលើកោះ សង់ទឺតី (Song Tu Tay)03/04/2024វប្បធម៌បណ្តុះ “ពន្លកបៃតង” ដល់កុមារកម្សោយប្រៀប15/03/2024វប្បធម៌ការប្រកួតឆ័ត្រយោងវៀតណាមបើកទូលាយលើកទី២10/02/2024វប្បធម៌ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO 27/12/2023វប្បធម៌វត្តអូជុំនារដូវកាលបុណ្យទាន14/12/2023វប្បធម៌សំឡេងល្ខោនចែវ (Cheo) ភូមិខ្វួក (Khuoc)03/12/2023វប្បធម៌ អត្ថបទផ្សេងទៀត